សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​៖ ហ្វីលីពីន​ព្រម​ទទួល ឯ​ចិន​ទាត់ចោល និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-12-2016, 6:03 pm         306

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​៖ ហ្វីលីពីន​ព្រម​ទទួល ឯ​ចិន​ទាត់ចោល​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន លោក Perfecto Yasay (ឆ្វេង) និង​សមភាគីចិន លោក វ៉ាង យី​ភ្លាមៗ​បន្ទាប់ពី​ម​ជ្ឍ​ត្ត​ការ នៃ​តុលាការអន្តរជាតិ​ក្រុងឡាអេ បានចេញ​សេចក្តីសម្រេច​លើ​ករណី​បណ្ដឹង​របស់​ហ្វីលីពីន ទាំង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​ក្រុង​ម៉ានីល បានចេញ​សេចក្ដីថ្លែងការណ៍​រៀងៗ​ខ្លួន ចំពោះ​សាលក្រម​នេះ​។ យ៉ាងណាក្ដី សេចក្ដីថ្លែងការណ៍​ដែល​ចេញមក​នោះ គ្រាន់តែ​បង្ហាញ​ជំហរ ដែល​ភាគី​ទាំងពីរ​ធ្លាប់​ប្រកាស​កន្លងមក​ប៉ុណ្ណោះ​។​

​បន្ទាប់ពី​ ហ្វីលីពីន ដែលជា​ដើមបណ្ដឹង​នៃ​ករណីនេះ បាន​អបអរ​ចំពោះ​ការសម្រេច​នេះ និង​ប្រកាស​អនុវត្តតាម​សាលដីកា​របស់​ម​ជ្ឍ​ត្ត​ការ នៃ​តុលាការអន្តរជាតិ​។ បើតាម​សារព័ត៌មាន Rappler ជាការ​ពិត ហ្វីលីពីន ពិតជា​សប្បាយចិត្ត ព្រោះ​ខ្លួន​ទទួលបាន​ការសម្រេចចិត្ត ដូចដែល​ខ្លួន​ធ្លាប់​រំពឹង​កន្លងមក​។​

​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន លោក Perfecto Yasay ចាត់ទុក​ការសម្រេចចិត្ត​របស់​តុលាការ ជា​ជំហាន​ប្រវត្តិសាស្ត្រ​មួយ ដែល​រូ​ម​ចំណែក​ដោះស្រាយ​ជម្លោះ​សមុទ្រ​នេះ​។ លោក​និយាយថា ហ្វីលីពីន នឹង​បង្ហាញ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន ក្នុងការ​អនុវត្តតាម​ដំណោះស្រាយ​សន្តិភាព ក៏ដូចជា​គ្រប់គ្រង​ជម្លោះ ក្នុងន័យ​ជំរុញ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។  

​ងាក​មក​មហា​យក្ស​ចិន ដែលជា​ចុង​បណ្ដឹង​វិញ ច្បាស់​ណាស់​ថា ដូចដែល​ធ្លាប់​ប្រកាស​នាពេល​កន្លងមក ចិន​ក៏បាន​បញ្ជាក់​ម្ដងទៀត​ពី​ជំហរ​របស់ខ្លួន​។ ចិន​ប្រកាសថា ខ្លួន មិន​ទទួល ស្គាល់ ការសម្រេច​របស់​តុលាការ​ក្រុងឡាអេ ថ្ងៃទី​១២ កក្កដា ឡើយ​។ ក្រសួងការបរទេស​ចិន បានចេញ​សេចក្ដីថ្លែងការណ៍ ដែលមាន​សេចក្ដី​ថា ចិន ចាត់ទុក​សាលក្រម​ជា​មោ​ឃះ ហើយ​គ្មាន​ចំណង​ផ្លូវច្បាប់​លើ​ចិន​ទេ​។​

​សេចក្ដីថ្លែងការណ៍​ដដែល បញ្ជាក់ថា ដែន​អធិបតេយ្យ និង​សិទ្ធិ​សមុទ្រ​របស់​ចិន ក៏ដូចជា​ផលប្រយោជន៍​ខ្លួន នៅ​សមុទ្រ​ចិន​ខាងត្បូង នឹងមិន​ត្រូវបាន​ប៉ះពាល់​ដោយ​សេចក្ដីសម្រេច​នេះ​ទេ ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ ក្រសួងការបរទេស​ចិន​បន្តថា ចិន ប្រឆាំង និង​មិន​ទទួលស្គាល់​រាល់​ការទាមទារ ឬ​សកម្មភាព​ណា ដែល​ផ្អែកលើ​ការសម្រេច​នេះ​ទេ​។​

ចិន​អះអាង​ម្ដង​ហើយ​ម្ដង​ទៀតថា តុលាការ គ្មាន​យុត្តាធិការ​ដោះស្រាយ​ជម្លោះ​នេះ​ទេ ដោយបាន​បញ្ជាក់ថា ការសម្រេចចិត្ត​របស់​តុលាការ គឺ​ខុសច្បាប់ និង​លម្អៀង​។ ក្រៅពីនោះ ចិន ក៏​តែង​បដិសេធ​ ការដោះស្រាយ​របស់​ភាគី​ទី​បី ដែល​ចង់​អនុវត្ត​មកលើ​ចិន​នោះដែរ​៕