លោក សម រង្ស៊ី៖ តុលាការ​បារាំង​​ច្រាន​ចោល​បណ្តឹង​បរិហារកេរ្តិ៍

តុលាការបារាំងបានច្រានចោលបណ្ដឹងបរិហារកេរ្តិ៍ដែលប្ដឹងដោយលោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេសប្រឆាំងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងជាសេចក្ដីសម្រេចថ្មីបំផុតនៅក្នុងការតស៊ូផ្លូវច្បាប់ដ៏អូសបន្លាយជាយូរមកហើយរវាងអ្នកទាំងពីរ។ ដោយបច្ចុប្បន្ននេះ ស្ថិតក្នុងការនិរទេសខ្លួនដោយខ្លួនឯងដើម្បីគេចពីការផ្ដន្ទាទោសជាប់ពន្ធនាគាររយៈពីរឆ្នាំរបស់សាលាដំបូងរាជធានីភ្នំពេញជុំវិញករណីបរិហារកេរ្តិ៍ដែលប្តឹងដោយលោក ហោ ណាំហុង នៅប្រទេសកម្ពុជានោះ លោក សម រង្ស៊ី បានមានប្រសាសន៍ ថា សេចក្ដីសម្រេចថ្មីបំផុតនេះគឺជាភ័ស្តុតាងថា តុលាការកម្ពុជាជាឧបករណ៍នយោបាយ។ លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃសៅរ៍ថា “នៅចំពោះមុខតុលាការបារាំង ថ្ងៃនេះលោក ហោ ណាំហុង បានចាញ់បណ្ដឹងបរិហារកេរ្តិ៍របស់លោកម្ដងទៀត ដែលប្ដឹងលោក សម រង្ស៊ីដែលបានចោទប្រកាន់លោកថា ជាអ្នកសមគំនិតជាមួយខ្មែរក្រហមនៅមន្ទីរឃុំឃាំងបឹងត្របែកក្រោមរបប ប៉ុល ពត”។ លោកបានបន្ថែមថា ប៉ុន្តែដោយប្រើតុលាការអាយ៉ងរដ្ឋាភិបាលលោក ហ៊ុន សែន បន្តធ្វើទុក្ខបុកម្នេញលោក សម រង្ស៊ី ដែលត្រូវបានបណ្ដេញចេញពីរដ្ឋសភាកាលពីខែវិច្ឆិកាឆ្នាំនោះ ដោយផ្អែកលើបណ្ដឹងតុលាការដែលគ្មានមូលដ្ឋានរបស់លោក ហោ ណាំហុង”។ ប៉ុន្តែ លោក សម រង្ស៊ី បានពន្យល់នៅក្នុងអុីម៉េលថា […]

The post លោក សម រង្ស៊ី៖ តុលាការ​បារាំង​​ច្រាន​ចោល​បណ្តឹង​បរិហារកេរ្តិ៍ appeared first on The Cambodia Daily.