តារា​ហង្ស​មាស ណាខ្លះ​ដែល​ត្រូវ​ប្រកួតប្រជែង​ក្នុង​កម្មវិធី I Am a Singer Cambodia?

6 Videos

កម្មវិធីប្រឡងកំពូលតារាចម្រៀងអាជីពដ៏ល្បី I Am a Singer ជាកម្មវិធីប្រឡងចម្រៀងល្បីលេខមួយនៅប្រទេស កូរ៉េ ឥលូវនេះបានមកដល់កម្ពុជាហើយ នៅលើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស HDTV ។ ការប្រឡងកំពូលតារា ចម្រៀងអាជីពនេះ មានតារាល្បីៗវ័យក្មេងក្នុងទ្រនំផលិតកម្មហង្សមាសជាច្រើនបានចូលរួមប្រឡងប្រជែង ។ ក្នុងនោះមានដូចជា កញ្ញា ទេព បូព្រឹក លោក ដួង វីរៈសិទ្ធ កញ្ញា សួស វីហ្សា កញ្ញា វី ឌីណែត លោក ហ្សូណូ លោក នៅ ស៊ីនឿន និង កញ្ញា ឈិត សុវណ្ណបញ្ញា ។

P9

តារា​ហង្ស​មាស ណាខ្លះ​ដែល​ត្រូវ​ប្រកួតប្រជែង​ក្នុង​កម្មវិធី I Am a Singer Cambodia?

កម្មវិធីប្រឡងចម្រៀងដ៏ល្បីល្បាញខាងលើ នឹងចាប់ផ្តើមឡើងនៅថ្ងៃសៅរ៍ទី ២៣ ខែកក្កដា ឆ្នាំ ២០១៦ នេះហើយ ដែលមហាជនអាចចូលរួមទស្សនាផ្ទាល់នៅស្ទូឌីយ៉ូ ហង្សមាស HDTV ក្នុងផ្សារទំនើប AEON Mall ភ្នំពេញជាន់ទី ៤ ។ កម្មវិធីនេះ នឹងចម្រាញ់យកកំពូលតារាចម្រៀងតែម្នាក់គត់ដែលត្រូវទទួលពានរង្វាន់ក្នុងទឹក ប្រាក់ចំនួន ១០០ លានរៀល ។ បើតាមការលក្ខន្ដិកនៃកម្មវិធីគឺ តារាចម្រៀងអាជីពគ្រប់ផលិតកម្ម គ្រប់ទីកន្លែង អាចដាក់ពាក្យចូលរួមប្រឡងបានគ្រប់គ្នា មិនមែនធ្វើការប្រកួតតែតារាក្នុងទ្រនំហង្សមាសនោះឡើយ ៕ ភូមិន្ទ