បញ្ជូនជនសង្ស័យ​២​នាក់ ​ទៅកាន់​ស្នងការ​​បន្ទាប់ពី ផ្ទុះ​ហិង្សា​ចាក់​ចំនួន​៤​ដែកឆាប

បញ្ជូនជនសង្ស័យ​២​នាក់ ​ទៅកាន់​ស្នងការ​​បន្ទាប់ពី ផ្ទុះ​ហិង្សា​ចាក់​ចំនួន​៤​ដែកឆាប



កំពង់ធំ ៖ បុរស​វ័យក្មេង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ បន្ទាប់ពី​ពួកគេ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព វាយតប់​និង​ចាក់​ជាច្រើន​ដែកឆាប​ទៅ​ជនរងគ្រោះ​២​នាក់ ដែល​កំពុងតែ​អង្គុយលេង​នៅ​ក្នុង​ស្តារ​ម៉ា​ត្រ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១០​ខែ​កក្ត​ដា ឆ្នាំ​២០១៦ ស្ថិតនៅ​ហាង​រំលង​ថ្មី ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​គេ​បាន​ឃើញ​ជនរងគ្រោះ​មាន​គ្នា​២​នាក់ បាន​ចូល​ទៅ​ញាំ​ភេសជ្ជៈ​នៅ​ក្នុង​ម៉ាត ហាង​រំលង​ថ្មី ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​ក៏​មាន​យុវជន​១​ក្រុម​ទៀត​ មាន​គ្នា​៤​ទៅ​៥​នាក់ បាន​ចូល​ទៅ​អង្គុយ​ហូប​ភេសជ្ជៈ​ដែរ តែ​មិន​ដឹង​ថា មូលហេតុ​អី លឺ​ទាស់សំដី​គ្នា​បន្តិចបន្តួច ស្រាប់តែ​យុវជន​១​ក្រុម​នេះ​ បាន​មក​វាយតប់​នឹង​ចាក់​ទៅ​លើ​បុរស​២​នាក់ ត្រូវ​ចំ​ម្នាក់ៗ​២​ដែកឆាប បង្ក​ឲ្យ​របួសធ្ងន់ ហើយ​ក្រុម​ជន​បង្ក​រត់​គេច​ខ្លួន​អស់ ទើប​សមត្ថកិច្ច​ប៉ុស្តិ៍​មូលដ្ឋាន​ទ្រៀល​បាន​ចុះ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ភ្លាមៗ។

លោក​វរសេនីយ៍​ត្រី កែ​កាញ់ ចា​ណា អធិការរង នគរបាល​ស្រុក​បារាយ​ណ៍ បាន​បញ្ជាក់​ថា បន្ទាប់ពី​ដឹង​មុខសញ្ញា​ច្បាស់ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​នៅ​រសៀល​ ថ្ងៃ​ទី​១១​ខែកក្កដា ឆ្នាំ​២០១៦ នឹង​ធ្វើ​ការសាកសួរ​លើ ករណី​ហិង្សា​ដោយ​ចេតនា​លើ​ជនរងគ្រោះ។

សមត្ថកិច្ច​បាន​បន្ត​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ឈ្មោះ​សាន​ផល ភេទ​ប្រុស អាយុ២៤​ឆ្នាំ រស់នៅ​ភូមិ​ឈូក ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ និង​ទី​២​ឈ្មោះ​ឌឹ​ម វ​ណ្ណះ ភេទប្រុស អាយុ​២៧​ឆ្នាំ​ រស់នៅ​ភូមិ ឃុំ ជាមួយគ្នា ក្នុងស្រុក​បារាយណ៍ បាន​ធ្វើ​សកម្មភាព​វាយ​ចាក់​ទៅ​លើ​ជនរងគ្រោះ​ឈ្មោះ​ជិន​ ខេមរិន ភេទ​ប្រុស​ អាយុ២៥​ឆ្នាំ​ និង​ឈ្មោះ​ហោ ​សុខ ភេទ​ប្រុស អាយុ២៧​ឆ្នាំ​ រស់​នៅ​ក្នុង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​បាន​ឆ្លើយ​ថា ពួកគេ បាន​វាយតប់​ និង​ ចាក់​ទៅ​លើ​ជនរងគ្រោះ​មែន ព្រោះ​ខឹង​នឹង​ជនរងគ្រោះ​និយាយ​ឌឺដង ពួកគេ​មាន​ហេតុផល​បែបនេះ​ក៏ដោយ​សមត្ថកិច្ច​បាន​បំពេញ​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់៕