មហាអំណាច​ចិន​ចាញ់ក្តី​ហ្វី​លី​ពី​ន​ ករណី​សមុទ្រ​ចិន​ខាងត្បូង​នៅ​តុលាការ​ឡា​អេ​ តែ​ចិន​មិន​ខ្វល់​ និង​ច្រានចោល​


​សារព័ត៌មាន​ Channel​ NewsAsia​ របស់​សិង្ហ​បុរី​ បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​ឲ្យ​ដឹង​ថា​ តុលាការ​ទីក្រុង​ឡា​អេ​បាន​ប្រកាស​ថា​ ចិន​មិន​មាន​ភាព​ស្របច្បាប់​ដែល​ប្រកាស​នូវ​សិទ្ធិ​គ្រប់គ្រង​ធនធាន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទេ​ គ្មាន​ដែន​កោះ​ Spratly​ ជា​តំបន់​ធ្វើ​ពាណិជ្ជកម្ម​ផ្តាច់មុខ​របស់​ចិន​ទេ​ និង​ក៏​គ្មាន​ដែនទឹក​ប្រវត្តិសាស្ត្រ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដូច​ការ​អះអាង​របស់​ចិន​ដែរ​ ។​ ពោល​គឺ​ ចិន​បាន​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​នេសាទ​របស់​ហ្វី​លី​ពី​ន​នៅ​ក្នុង​ដែនទឹក​មាន​ជម្លោះ​នោះ​ ។​

​ទូរទស្សន៍​ BBC​ បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃនេះ​ឲ្យ​ដឹង​ដែរ​ថា​ ចិន​មាន​សម្រេច​ច្រានចោល​ទាំងស្រុង​នូវ​កា​វិនិច្ឆ័យ​សេចក្តី​របស់​តុលាការ​ទីក្រុង​ឡា​អេ​ ខណៈ​បណ្តាញ​ផ្សព្វផ្សាយ​សារព័ត៌មាន​របស់​ចិន​បាន​ហៅ​ការ​សម្រេច​របស់​តុលាការ​ឡា​អេ​ គឺជា​ការ​សម្រេច​បំពាន​ច្បាប់​ ៕​

មហាអំណាច​ចិន​ចាញ់ក្តី​ហ្វី​លី​ពី​ន​ ករណី​សមុទ្រ​ចិន​ខាងត្បូង​នៅ​តុលាការ​ឡា​អេ​ តែ​ចិន​មិន​ខ្វល់​ និង​ច្រានចោល​

Related