ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ រក​ឃើញ​ថ្នាំ​ញៀន​២១​កញ្ចប់

ខេត្តកណ្ដាល ៖ នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ជា​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន ដោយ​ឆែក​រក​ឃើញ​ថ្នាំ​ញៀន​ម៉ា​ទឹកកក​ចំនួន​២១​កញ្ចប់ កាលពី​វេលា​ម៉ោង​៣​រ​សៀ ថ្ងៃ​ទី​១១ ខែកក្កដា នៅ​ចំណុច​កន្លែង​លក់​ទឹកត្នោតជូរ ស្ថិត​នៅ​ភូមិ​ក្រពើ​ហា​កើត សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​៤​នាក់ ដែល​បាន​ឃាត់ខ្លួន។

ជនសង្ស័យ​ទី​១.​ឈ្មោះ នៅ នាង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ក្រពើ​ហា​កើត សង្កាត់ ព្រែក​ឬ​ស្សី​ក្រុង​តា​ខ្មៅ មុខរបរ​មិន​ពិតប្រាកដ​។ ទី​២.​ឈ្មោះ ឃី វណ្ណ​ឌី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ ព្រែក​សំរោង សង្កាត់​តា​ខ្មៅ​ក្រុង​តា​ខ្មៅ មុខរបរ​មិន​ពិតប្រាកដ​។​ទី​៣.​ឈ្មោះ ខុ​ម ផានិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ មុខរបរ​មិន​ពិតប្រាកដ​។ និង​ទី​៤.​ឈ្នោះ វ៉ា​ន់ សុ​ផា ភេទ​ស្រី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល​ភូមិ​ក្រពើ​ហា​កើត សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តា​ខ្មៅ មុខរបរ​ធ្វើការ​ហាង​ខារ៉ាអូខេ​(​ហុងកុង​)​។

វត្ថុ​តាង​ដកហូត​បាន​ពេល​ឃាត់ខ្លួន​មាន​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ice)​ចំនួន​២១​កញ្ចប់​តូច ម៉ូតូ​ម៉ាក​ឌូ​ក ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1CP-8880 ម៉ូតូ​ម៉ាក​សេ​100​កូរ៉េ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 4821 និង​ទូរ​សព្ទ័​ដៃ ៤​គ្រឿង​។ ការ​បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ខាងលើ​នេះ គឺ​បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ថា មាន​ក្រុម ជនសង្ស័យ​ខាងលើ​ចែកចាយ​គ្រឿងញៀន​នៅ​ម្តុំ​កើតហេតុ​ខាងលើ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន រួម​សហ​ការណ៍​ជាមួយ​កម្លាំង ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​តា​ខ្មៅ បាន​ចុះ​ត្រួតពិនិត្យ និង​ឃាត់ខ្លួន​ឆែកឆេ​៤​នាក់​ឃើញ​វត្ថុ​តាង​ដូច​ខាងលើ ហើយ​បាន​នាំ​ខ្លួន ដើម្បី​សាកសួរ​កសាង​សំណុំរឿង បន្ត​ចាត់ការ​តាម​នីតិវិធី​៕