អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ព្រួយ​បារម្ភ​ចំពោះ​ការ​បាញ់​សម្លាប់​បញ្ញវន្ត (វគ្គ​បញ្ចប់)

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ ព្រួយ​បារម្ភ​ចំពោះ​ការ​បាញ់​សម្លាប់​បញ្ញវន្ត និង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​បាញ់​សម្លាប់​បញ្ញវន្ត​នៅ​កម្ពុជា។

ការ​ទាមទារ​នេះ នៅ​បន្ទាប់​ពី​ក្រុម​បញ្ញវន្ត​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ជា​បន្តបន្ទាប់ ពិសេស​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ដែល​មហាជន​នឹក​ស្មាន​មិន​ដល់ និង​សោក​សង្រេង។

តើ​លោក​បណ្ឌិត កែម ឡី បាន​ផ្ដែផ្ដាំ​អ្វី​ខ្លះ​ជាមួយ​លោក​បណ្ឌិត សុខ ទូច ដែល​ជា​ដៃគូ​ធ្លាប់​វិភាគ​ការ​វិវឌ្ឍន៍​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា កន្លង​មក?

សូម​ស្ដាប់​បទសម្ភាសន៍​ភាគ​បញ្ចប់​រវាង​លោក ទីន ហ្សាការីយ៉ា នៃ​វិទ្យុ​អាស៊ីសេរី និង​លោក​បណ្ឌិត សុខ ទូច អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា អំពី​បញ្ហា​នេះ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។