ភរិយា​លោក កែម ឡី ប្រហែលជា​សម្រេច​តម្កល់​សព​ទុក ដោយ​មិន​បូជា​ឡើយ​ និពន្ធដោយ : ម៉ៅ សុផា       July-12-2016, 7:39 pm         11684

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ភរិយា​លោក កែម ឡី ប្រហែលជា​សម្រេច​តម្កល់​សព​ទុក ដោយ​មិន​បូជា​ឡើយ​​អ្នកស្រី ប៊ូ រចនា ភរិយា​សព​លោក កែម ឡី បាន​ឲ្យ​ដឹងថា សព​លោក កែម ឡី នឹងត្រូវ​រក្សាទុក​ក្នុង​មឈូស​កញ្ចក់​រហូតដល់​ថ្ងៃទី​១៨ កក្កដា ដើម្បី​ទុកពេល​វេលា​ឲ្យ​ប្រជាពលរដ្ឋ មន្ត្រីរាជការ ដែល​គោរព​រាប់អាន​លោក កែម ឡី បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក​ជា​លើកចុងក្រោយ​។

​បើតាម​អ្នកស្រី រចនា សព​លោក កែម ឡី នឹងត្រូវ​តម្កល់ទុក​នៅ​វត្ត​ពោធិ​យា​រាម ហៅ​វត្ត​ចាស់ ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ​នេះ ដោយ​មិន​បូជា​ឡើយ​។ ថ្លែង​ចំពោះ​អ្នកកាសែត ភរិយា​លោក កែម ឡី ក៏មាន​បំណង​សង​រូបសំណាក់​លោក កែម ឡី ដែរ។​

​ក្នុង​រយៈពេល​៣​ថ្ងៃនេះ ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​អ្នកនយោបាយ​មួយចំនួន បាននាំគ្នា​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី យ៉ាងច្រើន​កុះករ​ជា​បន្តបន្ទាប់ ដោយ​ពួកគេ​បាន​សម្ដែង​ការសោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​ការបាត់បង់​លោក កែម ឡី ដែលជា​បញ្ញវន្ត​ពោរពេញ​ទៅដោយ​ចំណេះដឹង​ និង​ទស្សនៈ​វែងឆ្ងាយ ដែល​តែងតែ​ជួយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​កន្លងមក​។​

​សូមបញ្ជាក់ថា លោក កែម ឡី ត្រូវបាន​ខ្មាន់កាំភ្លើង បាញ់សម្លាប់​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា នៅក្នុង​ម៉ា​ត​មួយ ក្បែរ​ស្តុ​ប​បូកគោ រាជធានី​ភ្នំពេញ​។ សព​លោក កែម ឡី ត្រូវបាន​យកទៅ​ធ្វើបុណ្យ​នៅ​វត្ត​ពោធិ​យា​រាម ហៅ​វត្ត​ចាស់ ស្ថិតនៅ​ខណ្ឌ​ច្រោយចង្វារ រាជធានី​ភ្នំពេញ​។ ចំណែកឯ ជនសង្ស័យ​ដែល​បាញ់សម្លាប់​លោក កែម ឡី ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ភា្ល​ម​ផងដែរ ដោយ​ជនល្មើស​នោះ​ត្រូវបាន​គេ​ដឹង​មាន​ឈ្មោះថា ជួប សម្លាប់​៕