រថយន្ត Lexus​ បុក​ម៉ូតូ​ស្លាប់​ម្នាក់​នៅ​ស្វាយរៀង​

6 Videos


បុរសជាជាងអគ្គិសនីម្នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅពេល រថយន្ត Lexus មួយគ្រឿងបុកពេញទំហឹង នៅម៉ោងប្រមាណ ២ រំលងអាធាត្រឈានចូល ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៦ នេះ ក្នុងស្រុកស្វាយជ្រុំ ខេត្ត ស្វាយរៀង ។

P9

រថយន្ត Lexus​ បុក​ម៉ូតូ​ស្លាប់​ម្នាក់​នៅ​ស្វាយរៀង​

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កម៉ាក Lexus 300 ពាក់ស្លាកលេខ ភ្នំពេញ 2AE-2386 ក្រោយពីកើតហេតុ បានរត់គេចខ្លួន បាត់ស្រមោល ។ ចំណែកជនរងគ្រោះ មានឈ្មោះ ជិន សុខគង់ (ស្លាប់នៅកន្លែង) ជាជាងអគ្គិសនីបំរើ ការងារនៅ ក្រុងបាវិត មានស្រុកកំណើត នៅភូមិឃ្លាំងប្រាក់ ឃុំផ្អេរ ខេត្តកំពង់ឆ្នាំង បើកបរម៉ូតូ ម៉ាកវ៉េវ ពាក់ស្លាកលេខ ភ្នំពេញ 1F-9955 ។ រថយន្តនិងម៉ូតូបើកបរ ស្របទិសគ្នាពីលិចទៅកើត ដោយមិន ប្រកាន់ស្តាំ និងបើកបរក្នុងល្បឿន លឿន នៅពេលយប់ ស្ងាត់ខ្វះការប្រុងប្រយត្ន័ ។

រថយន្ត Lexus​ បុក​ម៉ូតូ​ស្លាប់​ម្នាក់​នៅ​ស្វាយរៀង​

ក្រោយពីបុកលន់ដូចរន្ទះភ្លាមៗ ជនរងគ្រោះខ្ទាត់ចេញពីម៉ូតូបែកទ្រូង បាក់ជើងខ្ទេច និងម៉ូតូឆេះយ៉ាងសន្ធោសន្ធៅ សល់តែគ្រោងឆ្អឹង រីឯអ្នកបើបររថយន្ត ដាក់មេប្រូចបាត់ស្រមោល ។ បច្ចុប្បន្នសពជនរងគ្រោះ តម្កល់ទុកនៅ វត្តស្វាយជ្រំ រង់ចាំគ្រួសារ មកទទួលយកទៅធ្វើបុណ្យ ៕ សុថាត់

រថយន្ត Lexus​ បុក​ម៉ូតូ​ស្លាប់​ម្នាក់​នៅ​ស្វាយរៀង​