តុលាការ​​ក្រុង​ឡាអេ​ ​​​​​​​​កាត់​ក្ដី​ឲ្យ​ហ្វីលីពីន​​​ឈ្នះ​ចិន​ រឿង​សមុទ្រ​ចិន​ខាង​ត្បូង​

តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ ទីក្រុងឡាអេ ប្រទេសហូឡង់ បានប្រកាសសាលក្រមតាមបណ្ដឹងរបស់រដ្ឋាភិបាលហ្វីលីពីន នៅថ្ងៃទី ១២កក្កដានេះឲ្យហ្វីលីពីនឈ្នះចិន ដោយថា ចិនគ្មានភស្តុតាងណាបញ្ជាក់ថា តំបន់លើសមុទ្រចិនខាងត្បូងទាំងអស់ ជាដែនទឹករបស់ខ្លួនឡើយ។

ការដាក់ពាក្យបណ្ដឹងនេះធ្វើឡើង ក្រោយពីចិនធ្លាប់អះអាងថា តំបន់ស្ទើរទាំងស្រុងក្នុងសមុទ្រចិនខាងត្បូង រួមទាំងថ្មប៉ប្រះទឹក និងប្រជុំកោះជាច្រើនទៀតក្នុងសមុទ្រ ជារបស់ចិនតែម្នាក់។ តុលាការក្រុងឡាអេ បញ្ជាក់ថា ប្រទេសចិនបានរំលោភអធិបតេយ្យភាពរបស់ប្រទេសហ្វីលីពីន ហើយចិនបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ថ្មប៉ប្រះទឹក ដោយការសាងសង់កោះសិប្បនិមិត្ត។

សេចក្ដីសម្រេចនេះ ធ្វើឡើងដោយយោងទៅតាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ឬហៅ (UNCLOS) ដែលប្រទេសទាំងពីរបានចុះហត្ថលេខា៕
តុលាការ​​ក្រុង​ឡាអេ​ ​​​​​​​​កាត់​ក្ដី​ឲ្យ​ហ្វីលីពីន​​​ឈ្នះ​ចិន​ រឿង​សមុទ្រ​ចិន​ខាង​ត្បូង​

តុលាការ​​ក្រុង​ឡាអេ​ ​​​​​​​​កាត់​ក្ដី​ឲ្យ​ហ្វីលីពីន​​​ឈ្នះ​ចិន​ រឿង​សមុទ្រ​ចិន​ខាង​ត្បូង​
ប្រែសម្រួល៖ sabay (ឡេង ភារុណ)
ប្រភព៖ BBC

  • តុលាការ​​ក្រុង​ឡាអេ​ ​​​​​​​​កាត់​ក្ដី​ឲ្យ​ហ្វីលីពីន​​​ឈ្នះ​ចិន​ រឿង​សមុទ្រ​ចិន​ខាង​ត្បូង​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/12  Category:ជីវិតនិងសង្គម
Tags: