ប្រកាស​ផ្អាក​​ផ្គត់ផ្គង់​ទឹក​ស្អាត​​បណ្ដោះអាសន្ន ​នៅ​សង្កាត់​ផ្សារ​ចាស់ ​​ផ្សារ​កណ្ដាល ​និង​​ផ្សារ​ថ្មី

រាជធានីភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជូនដំណឹងនៅរសៀលថ្ងៃនេះថា នឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹកស្អាតជាបណ្ដោះអាសន្ន នៅសង្កាត់ផ្សារចាស់ សង្កាត់ផ្សារកណ្ដាល ១,២ និងសង្កាត់ផ្សារថ្មី ដើម្បីធ្វើការជួសជុលបំពង់ទឹកស្អាត ព្រោះមានការលេចធ្លាយបំពង់មេនាំទឹកស្អាតសារជាថ្មីទំហំ៥០០មីល្លីម៉ែត្រ(មម)។

ប្រកាស​ផ្អាក​​ផ្គត់ផ្គង់​ទឹក​ស្អាត​​បណ្ដោះអាសន្ន ​នៅ​សង្កាត់​ផ្សារ​ចាស់ ​​ផ្សារ​កណ្ដាល ​និង​​ផ្សារ​ថ្មី

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ដូចនេះថា៖ “សូមជម្រាបជូនថា បំពង់មេនាំទឹកស្អាតទំហំ ៥០០មម ដែលធ្លាប់ត្រូវបានលេចធ្លាយម្តងរួចមកហើយ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងការដ្ឋានសាងសង់ចំណតរថយន្តរបស់ក្រុមហ៊ុនវឌ្ឍនៈ ទល់មុខសក្យមុន្នីចេតីយ៍ ឥឡូវនេះមានការលេចធ្លាយជាថ្មី ដោយសារតែគ្រឿងចក្ររបស់ការដ្ឋានជីកកាយប៉ះបំពង់មេនាំទឹកដដែលនោះ”។

“ខណៈពេលនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹកស្អាតជាបណ្ដោះអាសន្ន នៅសង្កាត់ផ្សារចាស់ សង្កាត់ផ្សារកណ្ដាល ១,២ និងសង្កាត់ផ្សារថ្មី ដើម្បីធ្វើការជួសជុលបំពង់ទឹកស្អាត ដែលលេចធ្លាយនោះជាបន្ទាន់ និងត្រូវការពេលវេលាយូរបន្តិច ដោយសារទីតាំងស្ថិតនៅក្រោមបេតុង មានការលំបាកក្នុងការជួសជុល”

អាស្រ័យដូចបានជម្រាប ជូនខាងលើ សូមប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើ មេត្តាយោគយល់អធ្យាស្រ័យដោយក្តីអនុគ្រោះ៕

ប្រកាស​ផ្អាក​​ផ្គត់ផ្គង់​ទឹក​ស្អាត​​បណ្ដោះអាសន្ន ​នៅ​សង្កាត់​ផ្សារ​ចាស់ ​​ផ្សារ​កណ្ដាល ​និង​​ផ្សារ​ថ្មី

ប្រភព៖ kqube

  • ប្រកាស​ផ្អាក​​ផ្គត់ផ្គង់​ទឹក​ស្អាត​​បណ្ដោះអាសន្ន ​នៅ​សង្កាត់​ផ្សារ​ចាស់ ​​ផ្សារ​កណ្ដាល ​និង​​ផ្សារ​ថ្មី已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/07/12  Category:កំសាន្ត
Tags: