សម្ដេច ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​នៅ​ម៉ុង​ហ្គោ​លី នា​ថ្ងៃទី​១៥​កក្កដា​ និពន្ធដោយ : ថ្មីៗ       July-12-2016, 9:59 pm         235

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្ដេច ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​នៅ​ម៉ុង​ហ្គោ​លី នា​ថ្ងៃទី​១៥​កក្កដា​សម្តេច ហ៊ុន សែន នាអំឡុង​កិច្ច​ប្រជុំ ASEM កាលពី​ឆ្នាំ​២០១០​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចូលរួម​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប លើក​ទី​១១ (The 11 ASEM Summit) មាន​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៦ កក្កដា នៅ​ទីក្រុង​អូ​ឡង់​បា​ទ័​រ ប្រទេស​ម៉ុង​ហ្គោល តប​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​ម៉ុង​ហ្គោ​លី លោក ត្សា​ឃី​អា​ហ្គី​ន អែល​ប៊ែ​ឌូ​រ្យ ( Tsakhigiin Elbegdori)​។

​ក្នុង​កិច្ចប្រជុំ​នេះ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា នៅក្នុង​សម័យប្រជុំ​ពេញអង្គ​របស់​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើ​ប្រធានបទ​«​ការតភ្ជាប់​ផ្នែក​ទន់​»​។ ក្រៅពី​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​ទ្វេភាគី​ជាមួយ​លោក លី ខឹ​ឈាង (Li Keqiang) នាយករដ្ឋមន្ត្រី​ចិន លោក ស៊ីន ហ្សូ​អា​បេ ( Shinzo Abe) នាយករដ្ឋមន្ត្រី​ជប៉ុន និង​លោកស្រី ប៉ាក គឿន​ហេ (Park Geun-hye)​ប្រធានាធិបតី​កូរ៉េខាងត្បូង​។​

​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប លើក​ទី​១១ នេះ នឹង​ពិភាក្សា​លើ​បញ្ហាសំខាន់ៗ​ជាច្រើន​រួមមាន ការវាយតម្លៃ​លើ​បទពិសោធន៍​របស់ ASEM ក្នុង​រយៈពេល​២០​ឆ្នាំកន្លងមក កសាង​ការតភ្ជាប់​ផ្នែក​រឹង និង​ទន់​រវាង​អាស៊ី​-​អឺរ៉ុប ,​ទិសដៅ​អនាគត​របស់ ASEM ,​ការប្រែប្រួល​អាកាសធាតុ ,​ការអភិវឌ្ឍន​ប្រកបដោយ​ចីរភាព និង​ប្រព័ន្ធ​ពហុ​ពាណិជ្ជកម្ម ,​ការកាត់បន្ថយ និង​ការគ្រប់គ្រង​ហានិភ័យ​គ្រោះធម្មជាតិ​, សន្តិសុខ​ថាមពល​, សន្តិសុខ​ស្បៀង ,​ការគ្រប់គ្រង​ទឹក ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ​។​

​កិច្ចប្រជុំ​កំពូល គ្រោង​នឹង​អនុម័ត​លើ​ឯកសារ​ស្តីពី​លទ្ធផល​កិច្ចប្រជុំ​សំខាន់​ពីរ​គឺ សេចក្ដីប្រកាស​អ៊ូ​ឡង់​បា​ទ័​រ (The Ulaanbaatar Declaration) និង​សេចក្ដីថ្លែងការណ៍​របស់​ប្រធាន​ប្រជុំ (The Chair’s Statement)៕