អភិបាលរង​ខេត្ត​សុរិន្ទ​ចុះ​សួរ​សុខទុក្ខ​ និងនាំ​អំណោយ​កីឡា​ផ្តល់​ឲ្យ​វិទ្យាស្ថាន​កំពង់​ឈើទាល

អភិបាលរង​ខេត្ត​សុរិន្ទ​ចុះ​សួរ​សុខទុក្ខ​ និងនាំ​អំណោយ​កីឡា​ផ្តល់​ឲ្យ​វិទ្យាស្ថាន​កំពង់​ឈើទាល



កំពង់ធំ ៖ វិទ្យាស្ថាន​បច្ចេកវិជ្ជា​កំពង់​ឈើទាល គឺជា​វិទ្យាស្ថាន​ដែល​ត្រូវ​បាន​ប្តូរ​ឈ្មោះ វិទ្យាល័យ​កំពង់​ឈើទាល និង​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ អង្គ​ម្ចាស់​ក្ស​ត្រី​សិរិ​ន​ថន នៃ​ព្រះរាជណាចក្រ​ថៃឡង់ ដែល​ទ្រង់​មានបំណង​ចង់​ជួយ​អោយ​ប្រជាពលរដ្ឋ រស់​នៅ​ក្នុង​ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ ទទួល​បាន​ចំណេះដឹង និង​មានលទ្ធភាព​ក្នុង​ការ​បម្រើ​ប្រទេសជាតិ​នៅ​ថ្ងៃ​អនាគត ខណៈ​ពេល​ដែល​គ្រា​មួយ​បិតា​ព្រះអង្គ​ធ្លាប់​មាន​អនុស្សាវរីយ៍​នៅ​ក្នុង​ឃុំ​កំពង់​ឈើទាល​នេះ។

ទើប​ថ្ងៃនេះ​ផង​ដែរ លោក​ឆៃ​សិទ្ធ ផានី​ផុង អភិបាលរង​ខេត្ត​សុរិន្ទ ព្រមទាំង​គណៈប្រតិភូ​បាន​ចុះ​សួរ​សុខទុក្ខ ថ្នាក់ដឹកនាំ​នៃ​វិទ្យាស្ថាន​កំពង់​ឈើទាល នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​កក្ក​ដា ឆ្នាំ២០១៦​ព្រមទាំង​បាន​នាំ​យក ឧបករណ៍​កីឡា សៀវភៅ​ប៉ិច​ដល់​នាយក​គ្រប់គ្រង​វិទ្យាស្ថាន​កំពង់​ឈើទាល ដើម្បី​ជា​ការ​ជួយ​ដល់​ការិយាល័យ។

លោក ពេជ្រ សៀង នាយក​វិទ្យាស្ថាន​កំពង់​ឈើទាល ជា​ជនជាតិ​ខ្មែរ​រស់នៅ​ឃុំ​កំពង់ឈើទាល ស្រុក​ប្រាសាទ​សំបូរ ក្រោយពី​សិក្សា​នៅ​ស្រុក​ខ្មែរ​ចប់ បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ថៃ រហូតមកដល់​ពេលនេះ បាន​បម្រើការ​នៅ​វិទ្យាស្ថាន​កំពង់​ឈើទាល លោក​បាន​ឲ្យ​ដឹង​ថា សិស្ស​ដែល​កំពុង​តែ​បន្ត​ការសិក្សា​នៅ​ក្នុង​វិទ្យាស្ថាន​កំពង់​ឈើទាល ៩១១​នាក់ ស្រី ៤៦៨​នាក់ បុគ្គលិក ១០៨​នាក់ កម្រិត​នៃ​ការ​សិក្សា​មាន​ចាប់ពី​ថ្នាក់ ទី​១០ ដល់​ថ្នាក់​ទី​១២ ឆ្នាំ​ទី​១ ដល់​ឆ្នាំ​ទី​៣ គឺ​សិក្សា​បច្ចេកទេស​មូលដ្ឋាន មាន​ទី​១ បស្សុព្យាបាល ទី​២ អគ្គិសនី ទី​៣ អី​ឡិច​ទ្រនិច ទី​៤ កសិកម្ម ហើយ​នៅ​ឆ្នាំ​២០១៧ និង​បើក​សិក្សា​បរិញ្ញាបត្រ​រង​បន្ថែម ចំណែក​ផ្ទៃដី​ដែល​សាង​សង់​សាលា​នេះ​លើ​ផ្ទៃដី ២១​ហិច​តា មាន​អាគារ ៦៨​ខ្នង ចំណែក​សិស្ស​ដែល​បាន​មក​សិក្សា​ទីនេះ​ភាគច្រើន គឺជា​កូនចៅ​ប្រជាពលរដ្ឋ ក្នុងស្រុក​ប្រាសាទ​សំបូរ សិស្ស​ទាំងអស់​ត្រូវ​បាន​ប្រឡង​ចូលរៀន​នៅ​សាលា វិទ្យាស្ថាន​នេះ៕

អភិបាលរង​ខេត្ត​សុរិន្ទ​ចុះ​សួរ​សុខទុក្ខ​ និងនាំ​អំណោយ​កីឡា​ផ្តល់​ឲ្យ​វិទ្យាស្ថាន​កំពង់​ឈើទាល អភិបាលរង​ខេត្ត​សុរិន្ទ​ចុះ​សួរ​សុខទុក្ខ​ និងនាំ​អំណោយ​កីឡា​ផ្តល់​ឲ្យ​វិទ្យាស្ថាន​កំពង់​ឈើទាល អភិបាលរង​ខេត្ត​សុរិន្ទ​ចុះ​សួរ​សុខទុក្ខ​ និងនាំ​អំណោយ​កីឡា​ផ្តល់​ឲ្យ​វិទ្យាស្ថាន​កំពង់​ឈើទាល អភិបាលរង​ខេត្ត​សុរិន្ទ​ចុះ​សួរ​សុខទុក្ខ​ និងនាំ​អំណោយ​កីឡា​ផ្តល់​ឲ្យ​វិទ្យាស្ថាន​កំពង់​ឈើទាល