កម្មការនី​រោងចក្រ​កាត់ដេរ ​MV ៣​នាក់ ត្រូវ​ពិ​ដាន​រោងចក្រ​ធ្លាក់​ត្រូវ​ក្បាល ​រង​របួស​ធ្ងន់​ ខណៈ​កំពុង​ធ្វើការ

កម្មការនី​រោងចក្រ​កាត់ដេរ ​MV ៣​នាក់ ត្រូវ​ពិ​ដាន​រោងចក្រ​ធ្លាក់​ត្រូវ​ក្បាល ​រង​របួស​ធ្ងន់​ ខណៈ​កំពុង​ធ្វើការ



កំពង់ឆ្នាំង ៖ កម្ម​ការនី​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​ MV ស្ថិត​ក្នុង​អគារ​A ត្រូវ​បាន​រង​របួស​ធ្ងន់​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ឆ្នាំង ក្រោយពី​ពិដាន​ម្នាងសិលា​ក្នុង​រោងចក្រ​ដាច់​ធ្លាក់​ត្រូវ​ក្បាល​ពួក​នាង​។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុង​រោងចក្រ​កាត់ដេរ MV វេលា​ម៉ោង​៧​និង​៣៥​នាទី ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ចឹក​សារ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្រុម​គ្រួសារ​នារី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ទាំង​បី​នាក់​មានឈ្មោះ ស៊ឹម ស្រី​ស្រស់ អាយុ​២៧​ឆ្នាំ មាន​ផ្ទៃពោះ​៦​ខែ រស់នៅ​ក្នុង​ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង បាន​រងរបួស​ធ្ងន់​ត្រង់​ស្មា​ក្បែរ​កញ្ចឹង​ករ​ផ្នែក​ខាងក្រោយ​, ទី​២​ឈ្មោះ រ៉ែ​ន ភិរម្យ អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​សាលាឃុំ ឃុំ​ពពេល ស្រុក​បរិបូណ៌ រង​របួស​ក្បាល​ធ្ងន់​, ទី​៣​ឈ្មោះ វ៉ាន់ ស្រី​តូច អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង បាន​រង​របួស​ចំក្បាល​សន្លប់​ជាង​៣​ម៉ោង​ទើប​ដឹងខ្លួន​នៅ​ក្នុង​មន្ទីរពេទ្យ។

ក្រោយពេល​ដឹងខ្លួន នារី​រងគ្រោះ​ទាំង​៣​នាក់​បាន​និយាយ​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​នាង​កំពុង​ធ្វើ​ការ​នៅ​ក្នុង​អាគារ​A ជា​អាគារ​ត្រួតពិនិត្យ​សំលៀកបំពាក់​ក្រោយ​ការ​កាត់ដេរ ខណៈ​នោះ​ស្រាប់តែ​ពិ​ដាន​ម្នាងសិលា​៤​ទៅ​៥​ផ្ទាំង មាន​ទំហំ​ប្រមាណ​កន្លះ​ម៉ែត្រ​ ៤​ជ្រុង​ បាន​ធ្លាក់​មក​ចំក្បាល​ពួក​នាង បណ្តាល​ឲ្យ​ពួកនាង​ទាំង​៣​រង​របួស​ធ្ងន់ ក្នុង​នោះ​មាន​ម្នាក់​បាន​សន្លប់​ជាច្រើន​ម៉ោង។

ក្រោយពេល​កើតហេតុ ត្រូវ​បាន​ក្រុមហ៊ុន​ដឹក​បញ្ជូន​ពួក​នាង​មក​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង។

ពួក​នាង និង​អាណាព្យាបាល​សំណូមពរ​ដល់​ប្រធាន​ក្រុមហ៊ុន​រោងចក្រ​MV​ជួយ​ព្យាបាល​របួស​ពួក​នាង​ឲ្យ​ជាសះស្បើយ​ឡើងវិញ និង​សំណូមពរ​កុំ​ឲ្យ​កាត់​ប្រាក់ខែ​ពួក​នាង ក្នុង​រយៈពេល​ដែល​ពួក​នាង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត។

នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​១២ ខែកក្កដា​នេះ គេ​ឃើញ​តំណាង​ក្រុមហ៊ុន​ជនជាតិ​ចិន​បាន​ចុះទៅ​សួរសុខទុក្ខ​ជនរងគ្រោះ​ទាំង​៣​នាក់​ផង​ដែរ​ នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត។

ដោយឡែក​ជនជាតិ​ខ្មែរ​ម្នាក់​ជា​ប្រធាន​ធនធានមនុស្ស​ក្នុង​រោងចក្រ​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​នេះ បណ្តាល​មក​ពី​ដាច់​ខ្សែលួស ទើប​ពិ​ដាន​៤​ទៅ​៥​ផ្ទាំង​នេះ ធ្លាក់​ចំ​បងប្អូន​កម្មករ​ទាំង​៣​នាក់​។ ក្នុង​ករណី​នេះ ខាង​ក្រុមហ៊ុន​នឹង​ជួយ​ដោះស្រាយ​ថ្លៃ​ព្យាបាល​រហូតដល់​ជាសះស្បើយ និង​មិន​កាត់​ប្រាក់ខែ​ពួកគាត់​ដែរ ព្រោះ​នេះ​ជា​គ្រោះថ្នាក់​ក្នុង​ពេល​ធ្វើ​ការងារ​។ រីឯ​ពិ​ដាន​នៅក្នុង​អគារ​នេះ និង​អគារ​ដទៃ​ទៀត​ក្រុមហ៊ុន​ នឹង​ពិនិត្យមើល ព្រមទាំង​ដោះដូរ​ឡើងវិញ ដើម្បី​កុំ​ឲ្យមាន​គ្រោះថ្នាក់​បែបនេះ​កើតឡើង​ទៀត​៕

កម្មការនី​រោងចក្រ​កាត់ដេរ ​MV ៣​នាក់ ត្រូវ​ពិ​ដាន​រោងចក្រ​ធ្លាក់​ត្រូវ​ក្បាល ​រង​របួស​ធ្ងន់​ ខណៈ​កំពុង​ធ្វើការ កម្មការនី​រោងចក្រ​កាត់ដេរ ​MV ៣​នាក់ ត្រូវ​ពិ​ដាន​រោងចក្រ​ធ្លាក់​ត្រូវ​ក្បាល ​រង​របួស​ធ្ងន់​ ខណៈ​កំពុង​ធ្វើការ កម្មការនី​រោងចក្រ​កាត់ដេរ ​MV ៣​នាក់ ត្រូវ​ពិ​ដាន​រោងចក្រ​ធ្លាក់​ត្រូវ​ក្បាល ​រង​របួស​ធ្ងន់​ ខណៈ​កំពុង​ធ្វើការ