រថយន្ត​មួយ​គ្រឿង​រេ​ចង្កូត​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់

រថយន្ត​មួយ​គ្រឿង​រេ​ចង្កូត​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់



ឧ​ត្ត​រ​មានជ័យ ៖ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​រវាង​រថយន្ត​និង​ម៉ូតូ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៧៤ ត្រង់​ចំណុច​ភូមិ​ថ្មី ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

ជនរងគ្រោះ​ទី​១​ឈ្មោះ រូ ប៊ុន​រ៉ី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​ជ​អង្រែ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង​រង​របួស​ធ្ងន់ ទី​ឈ្មោះ ង៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង រង​របួស​បាក់​ថ្គាម​ និង ​បាក់ជើង​ខាងឆ្វេង​និង​ជនរងគ្រោះ​ទី​៣ មិន​ស្គាល់​អត្តសញ្ញាណ (ស្លាប់)។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មាន​ម៉ូតូ Honda Wave.​មួយ​គ្រឿង​គ្មាន​ស្លាក​លេខ​ជិះ​គ្នា​៣​នាក់​ ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច ក៏​ស្រាប់​តែ​មាន​រថយន្ត​ពណ៌ ស ម៉ាក​កាមរី​កែច្នៃ​ទ្រុង ពាក់​ស្លាក​លេខ​ភ្នំពេញ ២៧១៤ ភព​២ មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា​បាន​ឆ្លង​គំនូស​មក​បុក​ម៉ូតូ​ពេញទំហឹង រួច​គេចខ្លួន​។

ភ្លាមៗ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ទៅដល់​វាស់វែង​នៅ​កន្លែង​កើតហេតុ​. បាន​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់វែង​និង​មួយ​ចំនួន​ទៀត​តាម​ចាប់​រថយន្ត​បង្ក​បាន​បើក​រថយន្ត​រត់គេច​ពី​កន្លែង​កើតហេតុ ទុក​រថយន្ត​ចោល នៅ​ភូមិពពេល ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ បច្ចុប្បន្ន​កម្លាំង​នគរបាល​ដកហូត​វត្ថុតាង​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង ​និង ​កំពុង​តាម​ស្រាវជ្រាវ​រក​ភាគី​បង្ក៕