​ធ្លាយ​ដំណឹង Sandara Park នឹង​មក​វៀតណាម​ខែ​ក្រោយ

បើ​តាម​ការ​គ្រោង​ទុក តារា​ចម្រៀង​ក្មេង​ជាង​វ័យ Sandara Park សមាជិក​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ 2NE1 នឹង​មក​ដល់​ទីក្រុង​ហូជីមិញ​ក្នុង​ខែ​សីហា​នេះ។

 

​ធ្លាយ​ដំណឹង Sandara Park នឹង​មក​វៀតណាម​ខែ​ក្រោយ

មុន​នេះ​បន្តិច ទំព័រ​អ្នក​គាំទ្រ Twitter របស់​តារា​ចម្រៀង Sandara Park សមាជិក​ក្រុម 2NE1 បាន​ចែក​រំលែក​ព័ត៌មាន​មួយ​ថា ម្ចាស់​បទ “Kiss” នឹង​មាន​មុខ​នៅ​ប្រទេស​វៀតណាម​ក្នុង​ខែ​សីហា​ខាង​មុខ​នេះ។ តាម​ការ​ចែក​រំលែក​នេះ គេ​បាន​ដឹង​ថា Sandara បាន​ជួប​អ្នក​គាំទ្រ​រូប​នេះ​នៅ Universal Studio ប្រទេស​សិង្ហបុរី ហើយ​នាង​បាន​ប្រាប់​ទៅ​កាន់ fan របស់​ខ្លួន​ថា​នាង​នឹង​មក​ទីក្រុង​ហូជីមិញ​ដើម្បី​សម្ពោធ​ហាង​មួយ។ ព័ត៌មាន​ខាង​លើ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​តារា​ចម្រៀង​វ័យ ៣១ អន្ទះសា​យ៉ាង​ខ្លាំង៕

 

​ធ្លាយ​ដំណឹង Sandara Park នឹង​មក​វៀតណាម​ខែ​ក្រោយ

 

ចុចអាន៖ឪពុក CL មិន​ស្ដាយ​ក្រោយ​ដែល​កូន​ស្រី​បោះបង់​ការ​សិក្សា​ទាំង​នៅ​ក្មេង​

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
kenh14