ខ្សែ​ប្រយុទ្ធ​ដែល​ជា​ Top Scorer នៅ​ក្របខណ្ឌ​ Eredivisie ​របស់​ហូឡង់​រូប​នេះ​សម្រេច​ផ្ទេរ​មក​កាន់​មួយ​នៅ​អង់គ្លេស​ហើយ​

ខ្សែប្រយុទ្ធវ័យ២២ឆ្នាំសញ្ជាតិហូឡង់មួយដែលលេងនៅក្លឹប AZ Alkmaar គឺកីឡាករ Vincent Janssen ត្រូវបានគេដឹងថាបច្ចុប្បន្នបានសម្រេចផ្លាស់មកលេងនៅក្លឹបមួយនៅប្រទេសអង់គ្លេសគឺ Tottenham Hortspur ។

ដោយតាមប្រភពពី The Goal បានឲ្យដឹងថាកីឡាករ Vincent Janssen ផ្ទេរពីក្លឹប Az Alkmaar មកកាន់ក្លឹប Tottenham Hortspur ក្នុងតម្លៃផ្ទេរប្រមាណជា១៨.៨លានផោន ខណៈរូបគេបានសម្រេចចុះកុងត្រាផ្លូវការជាមួយក្លឹប Tottenham Hortspur រយៈពេល៤ឆ្នាំ ។

គួរបញ្ជាក់ថាកីឡាករ Vincent Janssen គឺជាខ្សែប្រយុទ្ធដែលគួរឲ្យចាប់អារម្មណ៍ព្រោះកាលពីរដូវកាលមុនគេគឺជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនបំផុតក្នុងក្របខណ្ឌ Eredivisie របស់ប្រទេសហូឡង់កាលពីរដូវកាលមុនដោយគេស៊ុតបញ្ចូលទី២៧គ្រាប់ក្នុងការបង្ហាញខ្លួន៣៤ប្រកួត ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ខ្សែ​ប្រយុទ្ធ​ដែល​ជា​ Top Scorer នៅ​ក្របខណ្ឌ​ Eredivisie ​របស់​ហូឡង់​រូប​នេះ​សម្រេច​ផ្ទេរ​មក​កាន់​មួយ​នៅ​អង់គ្លេស​ហើយ​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/07/13  Category:កីឡា
Tags: