តារាង​ឆាត​នេះ​ប្រាប់​អ្នក​ថា​តើ​ត្រូវ​ដេក​មួយ​យប់​ប៉ុន្មាន​ម៉ោង​ផ្អែក​តាម​អាយុ​

    ​ការ​គេង​គឺ​សំខាន់​ណាស់ ពីព្រោះ​វា​រក្សា​សុខភាព​យើង​ល្អ និង​អនុញ្ញាតឱ្យ​ខួរក្បាល​បញ្ចេញ​ជាតិពុល​។ យ៉ាងណាមិញ ការចំណាយ​ពេល​គេង​ច្រើន​ហួសហេតុ​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព ដូចជា​កង្វះ​ការ​គេង​ដែរ​។​

​    ​មនុស្សពេញវ័យ​ជាទូទៅ​គួរតែ​សម្រាក​ឱ្យបាន ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់ ប៉ុន្ដែ​វា​មិនមែន​ត្រូវ​សម្រាក​ប៉ុន​ហ្នឹង​ម៉ោង​គ្រប់​អាយុ​នោះទេ​។ ឧទាហរណ៍​ក្មេង​អាយុ​ក្រោម ១៨ ឆ្នាំ​ត្រូវ​គេង​ឱ្យបាន​ច្រើន​ម៉ោង​។​

​    ​ការណែនាំ​លម្អិត​អំពី​ការ​គេង​ខាងក្រោម​នេះ​ត្រូវបាន​រៀបចំ​ដោយ​អង្គការ National Sleep Foundation​។ 

​    ​ការ​គេង​មិន​គ្រប់គ្រាន់​ឬ​គេង​លើស​មិនមែនជា​បញ្ហា​នោះទេ ប៉ុន្ដែ​បើ​វា​ក្លាយជា​ទម្លាប់ វា​នឹង​បណ្ដាលឱ្យ​សុខភាព​មាន​បញ្ហា​។ មូលហេតុ​នេះ​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន ហើយ​ប្រសិនបើ​អ្នក​គេង​មិន​គ្រប់គ្រាន់ ឬ​លើស​នឹងមាន​បញ្ហា​ដូចជា​៖

​    ​- ឈឺ​ខ្នង​
​    ​- ធាត់​
​    ​- កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​
​    ​- ឈឺក្បាល​
​    ​- កើត​ជំងឺ​ទឹកនោមផ្អែម​
​    ​- ជំងឺ​បេះដូង​
​    ​- បាត់​ការចងចាំ​
​    ​- បើ​ធ្ងន់ធ្ងរ​គឺ​ស្លាប់​តែម្ដង​។​

​    ​តែ​ប្រសិនបើ​អ្នក​គេង​បាន​គ្រប់គ្រាន់ តាម​អាយុ​ខាងក្រោម​នេះ​អ្នក​នឹងមាន​សុខភាព​ល្អ​។​

​    ​- អាយុ​ពី ០ ខែ​ដល់ ៣ ខែ គេង​ពី ១៤ ម៉ោង​ទៅ ១៧ ម៉ោង​។​
​    ​- អាយុ​ពី ៤ ខែ​ដល់ ១១ ខែ គេង​ពី ១២ ម៉ោង​ទៅ ១៥ ម៉ោង​។​
​    ​- អាយុ​ពី ១ ឆ្នាំ​ដល់ ២ ឆ្នាំ គេង​ពី ១១ ម៉ោង​ទៅ ១៤ ម៉ោង​។​
​    ​- អាយុ​ពី ៣ ឆ្នាំ​ដល់ ៥ ឆ្នាំ គេង​ពី ១០ ម៉ោង​ទៅ ១៣ ម៉ោង​។​
​    ​- អាយុ​ពី ៦ ឆ្នាំ​ដល់ ១៣ ឆ្នាំ គេង​ពី ៩ ម៉ោង​ទៅ ១១ ម៉ោង​។​
​    ​- អាយុ​ពី ១៤ ឆ្នាំ​ដល់ ១៧ ឆ្នាំ គេង​ពី ៨ ម៉ោង​ទៅ ១០ ម៉ោង​។​
​    ​- អាយុ​ពី ១៨ ឆ្នាំ​ដល់ ២៥ ឆ្នាំ គេង​ពី ៧ ម៉ោង​ទៅ ៩ ម៉ោង​។​
​    ​- អាយុ​ពី ២៦ ឆ្នាំ​ដល់ ៦៤ ឆ្នាំ គេង​ពី ៧ ម៉ោង​ទៅ ៩ ម៉ោង​។​
​    ​- អាយុ​ពី ៦៥ ឆ្នាំ​ឡើងទៅ គេង​ពី ៧ ម៉ោង​ទៅ ៨​ម៉ោង​៕

តារាង​ឆាត​នេះ​ប្រាប់​អ្នក​ថា​តើ​ត្រូវ​ដេក​មួយ​យប់​ប៉ុន្មាន​ម៉ោង​ផ្អែក​តាម​អាយុ​