​Facebook​ ​ត្រូវ​គេ​សង្ស័យពាក់ព័ន្ធ ​ករណី​ឃាតកម្ម​ ​

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក្នុង​ព្រឹត្តិការណ៍​វាយ​ប្រហារ​មួយ​ក្នុង​ប្រទេស​ប៉ាឡេស្ទីន​ ​ដែល​ឆក់​យក​ជីវិត​ជនជាតិ​អាមេរិក​ចំនួន​ ​៥​ ​នាក់​ ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលា​ ​ដើម្បី​ចោទប្រកាន់​ ​Facebook​ ​ថា​បាន​រួម​ចំណែក​ក្នុង​ករណី​នេះ។

 

​Facebook​ ​ត្រូវ​គេ​សង្ស័យពាក់ព័ន្ធ ​ករណី​ឃាតកម្ម​ ​

 

ពាក្យ​បណ្ដឹង​នោះ​គេ​បាន​ចោទ​ ​Facebook​ ​ថា​បាន​បង្ក​ភាព​ងាយ​ស្រួល​ ​និង​រហ័ស​ ​ផ្នែក​ទំនាក់ទំនង​ដល់​ក្រុម​អ្នក​វាយ​ប្រហារ​ ​ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​ ​Hamas។​ ​លើស​ពី​នេះ​ ​គេ​រក​ឃើញ​​ថា​ ​មេ​ដឹក​នាំ​ជា​ច្រើន​របស់​ក្រុម​ ​Hamas​ ​គឺ​សុទ្ធ​តែ​មាន​គណនី​ ​Facebook​ ​ផ្លូវ​ការ​ ​ហើយ​ពួក​គេ​តែង​តែ​ប្រើ​នូវ​បណ្ដាញ​សង្គម​ ​ដើម្បី​ពិភាក្សា​ ​ជា​មួយ​សមាជិក។

 

អ្នក​នាំ​ពាក្យ​របស់​ ​Facebook​ ​បាន​ចេញ​មក​ច្រាន​ចោល​នូវ​ការ​ចោទ​ប្រកាន់​នេះ​ ​ប៉ុន្តែ​តុលាការ​ ​នឹង​បន្ត​ការ​ស៊ើបអង្កេត​ ​ហើយ​បើ​រក​ឃើញ​ថា​ ​Facebook​ ​មាន​ពាក់ព័ន្ធ​ជា​មួយ​ក្រុម​ ​Hamas​ ​បណ្ដាញ​សង្គម​មួយ​នេះ​អាច​នឹង​ត្រូវ​ពិន័យ​ផ្សេងៗ​ ​និង​ត្រូវ​បង់​សំណង​ ​១​ ​ពាន់​លាន​ដុល្លារ៕

 

អាន​បន្ត​ ​៖​ ប្រយ័ត្ន​ទៅ! ​កុំ​ប្រើ​ ​Smart Watch​ ​ពេល​ដក​លុយ​ ​ពី​ ​ATM​

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ ​vocativ