ទូរស័ព្ទ​តម្លៃ ៤​ដុល្លារ​របស់​ឥណ្ឌា​គ្រោង​នឹង ចេញលក់​ជា​ផ្លូវការ​

6 Videos


នៅតែប៉ុន្នានសប្តាហ៍ទៀតប៉ុណ្ណោះទូរស័ព្ទដែលមានតម្លៃថោកបំផុតលើលោកក្នុងតម្លៃ ៤ដុល្លារអាមេរិច នឹងមានលក់នៅលើទីផ្សារហើយ ។

P9

ទូរស័ព្ទ​តម្លៃ ៤​ដុល្លារ​របស់​ឥណ្ឌា​គ្រោង​នឹង ចេញលក់​ជា​ផ្លូវការ​

ទូរស័ព្ទនេះមានទំហំអេក្រង់ ៤អ៊ីង អង្គដំណើរការចំនួន៤គ្រាប់ មានកាម៉េរ៉ាមុខនិងក្រោយ ។ ទូរស័ព្ទម៉ូឌែល Freedom 251 នេះជាផលិតផលរបស់ក្រុមហ៊ុន Ringing Belle Pvt ក្នុងប្រទេសឥណ្ឌាដែលជាក្រុមហ៊ុន ផលិតទូរស័ព្ទមិនសូវជាមានគេស្គាល់ពីមុនមកនោះទេ ។ ក្រុមហ៊ុនបានអះអាងថា ខ្លួននឹងធ្វើការដឹកជញ្ជូនទៅតាមការបញ្ជាទិញកន្លងមកកាលពីខែកុម្ភះដើមឆ្នាំនេះ ។ ដែលកាលពីប្រកាសដំបូង វាបានធ្វើអោយកក្រើកនៅទូទាំងពិភពលោក ។

ទូរស័ព្ទ​តម្លៃ ៤​ដុល្លារ​របស់​ឥណ្ឌា​គ្រោង​នឹង ចេញលក់​ជា​ផ្លូវការ​

អ្នកវិភាគយល់ថា វាមិនអាចទៅរួចនោះទេដែលក្រុមហ៊ុនមួយផលិតទូរស័ព្ទស្មាតហ្វូនដែលមានតម្លៃទាបជាងតម្លៃ ៥០ដុល្លារនោះ នេះបើយោងតាមអ្នកជំនាញមកពីក្រុមហ៊ុនស្រាវជ្រាវ Counterpoint Technology Market Research ។ គួរបញ្ជាក់ថាឥណ្ឌាជាប្រទេសដែលមានទីផ្សារប្រើប្រាស់ទូរស័ព្ទធំទី២បន្ទាប់ពីប្រទេសចិន ដោយមានអត្រា អ្នកប្រើប្រាស់ចំនួនជាង ២២២លាននាក់ នោះគឺមានត្រឹមតែ ១៧%នៃប្រជាជនប៉ុណ្ណោះ ។ ហើយអត្រានេះ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៥១៧លាននាក់ ក្នុងឆ្នាំ ២០២១។

ទូរស័ព្ទ​តម្លៃ ៤​ដុល្លារ​របស់​ឥណ្ឌា​គ្រោង​នឹង ចេញលក់​ជា​ផ្លូវការ​

បើតាមកម្រិតជីវភាពរបស់ប្រជាជន តម្លៃទូរស័ព្ទត្រឹម ៤ដុល្លារ ក៏នៅតែមិនអាចអោយប្រជាជនគ្រប់ រូបអាចមានទូរស័ព្ទប្រើប្រាស់គ្រប់គ្នាបាននៅឡើយ ។ គួររំលឹកដែរថាកាលពីខែកុម្ភះដើមឆ្នាំនេះ ចំនួនអ្នកបញ្ជាទិញ មកកាន់វេបសាយក្រុមហ៊ុនមានចំនួន ៧០លាននាក់ បានចុះឈ្មោះកក់ទិញនិងធ្វើអោយវេបសាយរបស់ក្រុមហ៊ុនគាំងលែងដំណើរការ ៕ សុផល