ស្រីស្អាតបើករថយន្ដ RangRover បុករថយន្ដមួយគ្រឿងទៀត ខូចខាតផ្នែកខាងស្តាំ, ភាគីទាំងពីរចរចាគ្នាបញ្ចប់រឿង

(ភ្នំពេញ)៖ ស្រីស្អាតម្នាក់បើករថយន្ដ RangRover Mini មួយគ្រឿងមិនប្រយ័ត្នដល់ផ្លូវបែកជា៤ ស្រាប់តែទៅបុករថយន្ដមួយគ្រឿងទៀត ដែលកំពុងបើកឆ្លងផ្លូវបណ្ដាលឱ្យរងការខូចខាតផ្នែកស្ដាំ ប៉ុន្ដែគ្មាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខស្ថានទូតចិន តាមបណ្ដាលផ្លូវម៉ៅស៊ីទុង ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

ប្រភពព័ត៌មានពីកន្លែងកើតហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេរថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាក Rang Rover ពាក់ស្លាកលេខភ្នំពេញ 2AB-3334 ដែលបើកបរដោយនារីស្រស់ស្អាតម្នាក់ ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ជាផ្លូវបែកជា៤ ហើយមានភ្លើងស្ដុបផងនោះ ក៏មានរថយន្ដមួយគ្រឿងទៀតម៉ាក Highlander ពាក់ស្លាកលេខភ្នំពេញ 2AI-1725 បើកក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែបានបុកចំហៀងខាងស្ដាំរថយន្ត បណ្ដាលឱ្យរថយន្ដកំពិត រួចរថយន្ដក៏បានជ្រុលទៅបុករបងហាងមួយដែលនៅក្បែរនោះ បាក់អស់មួយផ្ទាំងផងដែរ ប៉ុន្តែមិនមានអ្នកណាម្នាក់រងគ្រោះនោះទេ។

ក្រោយពេលកើតហេតុភាគីទាំងសងខាង បានស្រុះស្រួល ដោយមិនបានរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកក៏មានហេតុការណ៍ ស្រដៀងគ្នានេះដែរតែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់នាងនោះទេ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១រំលងអាធ្រាត កាលពីថ្ងៃទី៣ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅមុខសួនច្បារក្តាន់ពីរ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ស្រីស្រស់ដែលបើករថយន្តបង្កបានប្រាប់ឲ្យដឹងថា មុនកើតហេតុនាងបានបើករថយន្តមកពីដើរលេង នៅម្តុំមាត់ទន្លេ ត្រឡប់មកផ្ទះវិញ តែបើកមិនទាន់ដល់ផ្ទះផង ក៏ជួបគ្រោះថ្នាក់បណ្តាលឲ្យ បុកស្លាកបង្ហាញផ្លូវបែបនេះទៅ តែសំណាងល្អគ្រោះថ្នាក់នេះ មិនបណ្តាលឲ្យរូបនាង រងរបួសឡើយ ដោយគ្រាន់តែបាក់ស្លាក និងខូចរថយន្តតែប៉ុណ្ណោះ។

ក្រោយកើតហេតុស្រីស្រស់ រួមជាមួយរថយន្តត្រូវបាននគរបាលចរាចរណ៍ នាំយកទៅការិយាល័យនគរបាលចរាចរណ៍ក្រុងភ្នំពេញ ដើម្បីដោះស្រាយសងសំណង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត