រថយន្ត Hyundai ម៉ូ​ឌែ​ល Ioniq អ៊ីប្រ៊ីត កំពុង​ទទួល​ចំណាប់អារម្មណ៍​នៅ​អឺរ៉ុប​

6 Videos


ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត Hyundai បានបញ្ចេញរថយន្តម៉ូឌែល Ioniq របស់ខ្លួននៅទ្វីបអឺរ៉ុបដែលជា ប្រភេទរថយន្ត hybrid ដំបូងបំផុត ។ រថយន្តប្រភេទនេះគឺជាដៃគូរប្រជែងយ៉ាងសំខាន់ទៅនឹងរថយន្ត Prius របស់ Toyota និងរថយន្ត Leaf របស់ Nissan ។

រថយន្ត Hyundai ម៉ូ​ឌែ​ល Ioniq អ៊ីប្រ៊ីត កំពុង​ទទួល​ចំណាប់អារម្មណ៍​នៅ​អឺរ៉ុប​

P9

រថយន្ត Hyundai ម៉ូ​ឌែ​ល Ioniq អ៊ីប្រ៊ីត កំពុង​ទទួល​ចំណាប់អារម្មណ៍​នៅ​អឺរ៉ុប​

សម្រាប់ម៉ូឌែល Ioniq ប្រភេទនេះគឺជាប្រភេទរថយន្តមួយតម្រូវសម្រាប់មនុស្សគ្រប់វ័យ ព្រោះវាមានតម្លៃ ថោកជាងដៃគូរប្រជែង ។ Ionic ត្រូវបានបំពាក់កម្លាំងថាមពលអាគុយទំហំ 28 KWh មានម៉ូទ័ររង្វិលជុំ 120PS អាចបើកបានគ្រប់ស្ថានភាពផ្លូវ និងប្រើថាមពលអស់តែ 11.5 KWh ប៉ុណ្ណោះ ក្នុងចំងាយផ្លូវ ១០០គីឡូម៉ែត្រ ។ កម្លាំងម៉ាស៊ីនទំហំចំណុះ ១,៦លីត្រ មានចង្កឹះលេខចំនួន៦គ្រាប់ ប្រភេទអូតូផង និងប្រភេទលេខដៃផង ។ ផ្ទៃខាងក្នុងរថយន្តបំពាក់ LCD ប្រភេទចុចទំហំ ៥អ៊ីង មានប្រព័ន្ធបញ្ជាកាម៉េរ៉ា ប្រព័ន្ធចាប់ហ្វ្រាំងសុវត្ថិភាព និងមុខងារចតដោយស្វ័យប្រវត្តិ ។

រថយន្ត Hyundai ម៉ូ​ឌែ​ល Ioniq អ៊ីប្រ៊ីត កំពុង​ទទួល​ចំណាប់អារម្មណ៍​នៅ​អឺរ៉ុប​

តម្លៃរបស់រថយន្តនេះត្រូវបានគេប៉ាន់ប្រមាណថាមិនមានតម្លៃលើសពី ២,៦ម៉ឺននោះទេ ចំពោះការកំណត់បំពាក់មុខងារផ្សេងៗមួយចំនួនទៀតនៅក្នុងរថយន្ត ។ រថយន្ត Ioniq Hybrid នឹងទទួលការបញ្ជាទិញនៅខែតុលាឆ្នាំ២០១៦នេះ ៕                                                                                                                            សុផល

រថយន្ត Hyundai ម៉ូ​ឌែ​ល Ioniq អ៊ីប្រ៊ីត កំពុង​ទទួល​ចំណាប់អារម្មណ៍​នៅ​អឺរ៉ុប​