Barcelona បំពេញការផ្ទេរខ្សែការពារ Umtiti ពីក្លិប Lyon

ក្លិប Barcelona បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែការពារអន្តរជាតិបារាំង Samuel Umtiti ពីក្លិប Lyon ក្នុងការផ្ទេរមួយដែលមានតម្លៃខ្លួន២៥លានអឺរ៉ូ (ស្មើនឹង២៧,៧លានដុល្លារអាមេរិក)។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបយក្សអេស្ប៉ាញមួយនេះកាលពីថ្ងៃអង្គារ។ Umtiti វ័យ២២ឆ្នាំ នឹងចុះហត្ថលេខារយៈពេល៥ឆ្នាំជាមួយនឹងក្លិប Barcelona ដែលក្នុងនោះរាប់បញ្ចូលទាំងលក្ខខណ្ឌនៃការដាក់តម្លៃទិញរំលាយកិច្ចសន្យាក្នុងទឹកប្រាក់៦០លានអឺរ៉ូ ផងដែរ។

Samuel-Umtiti-France

នេះបើយោងទៅតាមការបញ្ជាក់របស់ក្លិបក្នុងសេចក្តីថ្លែងការណ៍មួយ។ លោក Josep Maria Bartomeu ប្រធានក្លិប Barcelona បានអះអាងកាលពីខែមុនថា ក្លិបទាំង២បានឈានដល់ការព្រមព្រៀងគ្នាមួយជុំវិញការផ្ទេរនេះ ខណៈដែល Umtiti កំពុងបំពេញការតព្វកិច្ចអន្តរជាតិសម្រាប់ក្រុមបារាំង ក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦។ ខ្សែការពារដើមកំណើតកាមេរូនរូបនេះ បានធ្វើការបង្ហាញខ្លួនជាលើកដំបូងរបស់គេសម្រាប់បារាំង ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយជាមួយនឹងក្រុមជម្រើសជាតិអ៊ីស្លង់ និងបានរក្សាទីតាំងរបស់ក្នុងក្រុមនេះសម្រាប់ការប្រកួតពីរលើកបន្ទាប់ទៀតក្នុងនោះរាប់បញ្ចូលទាំងក្នុងពេលចាញ់ក្រុមព័រទុយហ្គាល់ ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រផងដែរ។ Umtiti ដែលក៏អាចលេងក្នុងតំបន់ការពារស្លាបឆ្វេងដែរនោះ នឹងត្រូវបង្ហាញមុខជាផ្លូវការក្នុងនាមជាកីឡាកររបស់ Barcelona នៅថ្ងៃសុក្រនេះ ក្រោយពីទទួលការត្រួតពិនិត្យសុខភាពនៅឯកីឡដ្ឋាន Camp Nou៕

ប្រភពព័ត៌មាន៖ Channel News Asia