ឆ្ងល់? ដេកបន្ទប់ផ្សេងគ្នា តែរំលោភបានសម្រេច

រាជ​ធានី​​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ «​ប៊ុ​ន​ឈ​ន​» ក្នុងបន្ទប់​លេខ​១៦ កាល​ពី​វេលា​ម៉ោង​០៣​ព្រឹក​​ថ្ងៃ​ទី​១៣ កក្កដា ២០១៦ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បន្ទាប់​​ពី​ស្ត្រី​ម្នាក់​​ បាន​ស្រែក​​ផ្អើល​​ឆោឡោ​​ប្តឹង​ម្ចាស់ផ្ទះ​​សំណាក់​​ថា បុរស​​ម្នាក់​ចូល​ទៅ​ចាប់រំលោភ​នាង​ រហូត​បាន​សម្រេច ។ តែ​ហេតុ​ការណ៍​​ផ្អើលនេះ នៅយប់ពេក គេ​បាន​​ចាត់ការ​បែបណា​នោះ​ទេ ដោយ​រង់ចាំ​ព្រឹក​ ទើបរាយការណ៍​ជូន​សមត្ថកិច្ច​​​ដោះ​ស្រាយ បន្ត ។

ប្រភព​​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មាន​អាយុ​២៧​ឆ្នាំ (​ជា​ស្ត្រី​មេម៉ាយ​) ។ ចំណែក​បុរស​ដែល​រង​ការ​ចោទប្រកាន់​ ឈ្មោះ​សុទ្ធ សុ​ធន់ អាយុ​៣១​ឆ្នាំ ជា​កម្មករ​រោងចក្រ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​នប់ សង្កាត់​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បច្ចុប្បន្ន ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​កើត​ហេតុ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ​ត្រូវ​គេ​ដឹង​ថា ពួក​គេ​ទាំង​​២​នាក់បាន​ចូល​ក្លិប​មួយ​កន្លែង​​ នៅ​ក្នុងភូមិ​កើត​ហេតុ​ខាងលើ តែ​មិនដឹង​​ថា ពួក​គេស្គាល់គ្នា​ឬមិន​ស្គាល់​គ្នា​ទេ ។ ​បន្ទាប់មក ពួកគេ​ចូល​ទៅ​ផ្ទះសំណាក់​ដេក ​ដោយបុរ​សដេកបន្ទប់លេខ៧ រីឯនារីដេកបន្ទប់​លេខ​​១៦ ។ ភាគី​បុរស​ត្រូវ​ដឹង​​ទៀត​ថា បាន​ផឹកស្រា​បៀរ​អស់​៦​កំប៉ុង (ABC) នៅ​ក្នុង​ក្លិប​​ស្រវឹង​ទៅ​ហើយ ។ ស្រាប់តែ​នៅ​ម៉ោង​០៣​ទៀប​ភ្លឺ​នោះ ស្រាប់តែ​ស្ត្រី​រងគ្រោះ​​បាន​រត់​ចេញពី​បន្ទប់ស្រែកដោយ​ប្តឹង​ម្ចាស់ផ្ទះ​សំណាក់​​ថា បុរស​នោះចូលទៅ​​​​ចាប់​រំលោភនាង​​ក្នុង​បន្ទប់ ​។

នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ដដែលនេះ សមត្ថកិច្ច​​ក៏​បាន​នាំ​បុរស​ខាងលើ ​ទៅ​​សាកសួរ​នៅ​​ប៉ុស្តិ៍ ដោយ​ត្រូវ​ស្ត្រី​រង​គ្រោះ​​បាន​​ទាម​ទារ​សំណង​​២​ពាន់​ដុល្លារ ដើម្បីបញ្ចប់រឿង តែ​ខាង​ភាគី​ខាង​ប្រុស នៅ​​មិន​ទាន់​មាន​ចម្លើយ​នោះ​​ទេ ។