មិនធ្លាប់មានពីមុនមក! ក្រុមយុវជនរួមគ្នារៀបចំ កម្មវិធីដ៏ធំមួយនៅ CKCC នាថ្ងៃអាទិត្យនេះ

តើនឹងមានអ្វីកើតឡើងនៅថ្ងៃអាទិត្យ ទី១៧ កក្កដា នេះ នៅCKCC ចាប់ពីម៉ោង១:០០រសៀល?

ក្រុមយុវជនស្ម័គ្រចិត្តកម្មវិធី Project Inspire Cambodia ដឹកនាំដោយកញ្ញា ស៊ូ ហ្សូលីដា អតីតនិស្សិតនៃវិទ្យាស្ថានភាសាបរទេស សហការជាមួយសមាគមនា វាយុវជនកម្ពុជាអាស៊ីអាគ្នេយ៍កម្ពុជា នឹងរៀបចំកម្មវិធីអប់រំមួយឈ្មោះថា សន្និសីទ Project Inspire 2016។ កម្មវិធីនេះក៏មានការគាំទ្រ ដោយអង្គការអន្តរជាតិ Right Start Foundation International និង ACWAY (A Common World Among the Youth) ផងដែរ។

អ្វីទៅជា សន្និសីទ Project Inspire 2016? 

កម្មវិធីនេះមានគោលបំណងបណ្តុះចិត្តគំនិតយុវជនខ្មែរអោយបើកចិត្ត និងបេះដូងទូលាយ ចំពោះទស្សនៈផ្សេងៗទៅលើប្រធានបទ “តួនាទីនៃប្រព័ន្ធផ្សព្វផ្សាយនៅក្នុងការលើកកម្ពស់សន្តិភាព”។

ហេតុអ្វីអ្នកគួរចូលរួមកម្មវិធីនេះ?

អ្នកនឹងមានឱកាសវិភាគ ស្វែងយល់ និងពង្រីកនូវទស្សនៈរបស់ខ្លួន តាមរយៈការធ្វើបទបង្ហាញស្ទីល Ted-Talk របស់វាគ្មិន ៣ រូប ដែលមានបទពិសោធន៍ខ្ពស់ ព្រមទាំងលើកជាសំណួរ និងចូលរួមមតិក្នុងកិច្ចពិភាក្សា របស់វាគ្មិនក្រោយបទបង្ហាញ(Panel Discussion) ។ អ្នកនឹងយល់កាន់តែច្បាស់ អំពីផលប៉ះពាល់ដែលចេញពីប្រព័ន្ធផ្សព្វផ្សាយ និងថាធ្វើដូចម្តេចទើប អ្នកអាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយអោយមានប្រសិទ្ធភាពក្នុងការបញ្ចូន និងទទួលព័ត៌មាន៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត