ឌួង ហ្សូរីដា ប្រកាសមានប្រជ្រុយនៅចំណុចពិសេស

សិល្បៈ ៖ តាមការទស្សន៍ទាយហោរាចិនល្បីឈ្មោះលោក ចាំង ហាំងឡុង បានធ្វើបទសម្ភាសជាមួយ kqube.netនិយាយពីប្រជ្រុយនៅចំណុចពិសេសរបស់ស្រ្តីបានឱ្យដឹងថា មនុស្សស្រីដែលមានប្រជ្រុយនៅក្នុងខ្លួន ចំកន្លែងសំខាន់ៗបី គឺចាត់ទុកថាល្អផុតលេខ ពេលមានកូនៗនោះ ក៏ជាមនុស្សដែលមានបញ្ញាឆ្លាតវៃលើសគេ ដោយឡែកសម្រាប់ស្ត្រីដែលមានប្រជ្រុយនៅបីកន្លែងនោះ ក៏ជាមនុស្សថ្លៃថ្នូរ អាចជាថៅកែស្រី ឬលោកស្រី និងជំទាវផងដែរ។

លក្ខណៈពិសេសនៃប្រជ្រុយនេះ ទី១-ប្រជ្រុយនៅបាតជើង ទី២-ប្រជ្រុយនៅជុំវិញសុដន់ ទី៣-ប្រជ្រុយនៅប្រដាប់ភេទ ប៉ុន្តែសម្រាប់ស្ត្រីដែលមានប្រជ្រុយក្រហមនៅប្រដាប់ភេទនោះ លុះត្រាតែប្ដីនោះមានសុខភាពល្អណាស់ ទើបប្រពន្ធមិនផិតក្បត់។ ក្រោយពី kqube.net បានចេញផ្សាយអត្ថបទនេះតារាសម្ដែង និងពិធីការិនីល្បីឈ្មោះកញ្ញា ឌួង ហ្សូរីដា ក៏បាន Share និងបានសរសេរជាសារបន្ថែមថា “៥ចំណុចហ្នឹងនៅអត់ទាន់ប្រាកដទេ ព្រោះនៅលីវ តែប្រហែលខ្វះតែមួយអីទេមើលទៅនោះ តែបើរឿងប្រជ្រុយវិញគឺថាត្រូវតាមហុងស៊ុយចិនហ្មង”។

គួរបញ្ជាក់ថា ៖ លក្ខណៈពិសេសរបស់ស្ត្រីគ្រប់លក្ខណ៍ជនជាតិចិន ៥ ចំណុចដែល ឌួង ហ្សូរីដា ថាខ្វះមួយនោះរួមមាន៖

១. មានសមត្ថភាព និងសុខភាពគ្រប់គ្រាន់ក្នុងការបំពេញសេចក្ដីត្រូវការលើគ្រែរបស់លោកប្តី។
២. ចេះធ្វើម្ហូប ដ៏មានឱជារសសម្រាប់គាប់ចិត្តលោកប្តីជាប្រចាំ ទោះពេលណាក៏ដោយ។
៣.មានសមត្ថភាពក្នុងការមើលថែរក្សាកូន និងអប់រំកូនបានល្អ ព្រោះមានពេលនៅក្បែរកូនច្រើនជាងប្ដី។
៤.ចេះទទួលរាក់ទាក់ និងស្វាគមន៍ភ្ញៀវ ឬសាច់ញាតិខាងប្ដីបានល្អ ។
៥. ជាស្ត្រីដែលមានសមត្ថភាពក្នុងការទំនាក់ទំនង ទោះក្នុងសង្គមបែបណាក៏អាចសម្របខ្លួនបាន។

ប្រភពៈ vow-news


ឌួង ហ្សូរីដា ប្រកាសមានប្រជ្រុយនៅចំណុចពិសេស

លោក ជួន សុវណ្ណ៖ សមត្ថកិច្ចយកបានរូបភាពវិដេអូពី Camera ថតទិដ្ឋភាពទាំងអស់នៅកន្លែងបាញ់សម្លាប់លោក កែម ឡី ទាំងខាងក្នុង និងខាងក្រៅ

ឌួង ហ្សូរីដា ប្រកាសមានប្រជ្រុយនៅចំណុចពិសេស

ក្រឡេកមើលកូនរបស់តារាសិល្បៈចំនួន ៣៦ ដួង ដែលសុទ្ធសឹងតែស្អាតៗ