Kim So Eun និង​តួ​ប្រុស​រឿង​ “ទេព​មច្ឆាកូរ៉េ” ចាប់​ដៃ​គ្នា​ម្ដង​ទៀត​ក្នុង​រឿង​ភាគ​ថ្មី

តារា​សម្ដែង​ស្រី Kim So Eun​​ និង​តារា​ប្រុស​ Song Jae Rim ដែល​ធ្លាប់​ធ្វើ​ជា​គូស្នេហ៍​ក្នុង​កម្មវិធី​កម្សាន្ត​ ‘We Got Married’ បាន​សម្រេច​ចិត្ត​​ជួប​គ្នា​ម្ដង​ទៀត​ក្នុង​រឿង​ភាគ​ថ្មី ដែល​ត្រូវ​​បញ្ចាំង​​ពេល​ខាង​មុខ។ ​​

 

Kim So Eun និង​តួ​ប្រុស​រឿង​ “ទេព​មច្ឆាកូរ៉េ” ចាប់​ដៃ​គ្នា​ម្ដង​ទៀត​ក្នុង​រឿង​ភាគ​ថ្មី

 

​នា​ពេល​កន្លង​ទៅ​ផលិតកម្ម​របស់ Kim So Eun​​ បាន​ចេញ​មក​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា នាង( Kim So Eun) នឹង​ត្រូវ​សម្ដែង​ក្នុង​រឿង​ “Our Gab Soon” របស់​ទូរទស្សន៍ SBS ។ ដំបូង​រឿង​នេះ​តារា​ប្រុស Song Jae Rim ត្រូវ​សម្ដែង​ជាមួយ​តារា​ស្រី​ Lee Ha Na ទេ តែ​ដោយ​អ្នក​ទាំង​ពី​មាន​មតិ​ផ្ទុយ​គ្នា ​Lee Ha Naក៏​សម្រេច​ចិត្ត​មិន​សម្ដែង​វិញ។

 

Kim So Eun និង​តួ​ប្រុស​រឿង​ “ទេព​មច្ឆាកូរ៉េ” ចាប់​ដៃ​គ្នា​ម្ដង​ទៀត​ក្នុង​រឿង​ភាគ​ថ្មី

 

ដូច​នេះ​មាន​ន័យ​ថា Kim So Eun​​និងSong Jae Rim ពេល​នេះ​ត្រូវ​សម្ដែង​ជា​គូ​ស្នេហ៍​ជាមួយ​គ្នា ដែល​ស្ថិត​ក្នុង​វ័យ​២០​ឆ្នាំ​។ “Our Gab Soon” នឹង​ត្រូវ​ផ្សាយ​ បន្ទាប់​ពី​រឿង “Fine, That’s What It Is” ដែល​កំពុង​បញ្ចាំង​​បាន​ចប់។ Song Jae Rim គឺ​ជា​តារា​ល្បី​ម្នាក់​ក្នុង​ប្រទេស​កូរ៉េ​​ហើយ​គេ​ក៏​ធ្លាប់​​មក​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​​ចំនួន ៣លើកផង​ដែរ ដើម្បី​ការងារ​សប្បុរសធម៌​និង​​ផ្សព្វផ្សាយ​យុទ្ធនាការ​ “Song Jae Rim’s Dream Village”៕

 

Kim So Eun និង​តួ​ប្រុស​រឿង​ “ទេព​មច្ឆាកូរ៉េ” ចាប់​ដៃ​គ្នា​ម្ដង​ទៀត​ក្នុង​រឿង​ភាគ​ថ្មី

 

Kim So Eun និង​តួ​ប្រុស​រឿង​ “ទេព​មច្ឆាកូរ៉េ” ចាប់​ដៃ​គ្នា​ម្ដង​ទៀត​ក្នុង​រឿង​ភាគ​ថ្មី

 

ចុចអាន៖តួ​ប្រុស​រឿង​ “ទេព​មច្ឆាកូរ៉េ” ​សប្បាយ​ចិត្ត​​ពេល​បាន​មក​ជួយ​អ្នក​​​ភូមិ​នៅ​កម្ពុជា​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ allkpop