EDC ​ប្រកាស​ផ្អាក​​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​មួយ​ចំនួន​រយៈ​ពេល ៤ថ្ងៃ

នៅ​ថ្ងៃ​ស្អែក រហូត​ដល់​ថ្ងៃ​អាទិត្យ ទី១៧ ខែ​កក្កដា តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ ខេត្ត​កណ្ដាល​ នឹង​ត្រូវ​ផ្អាក​ការ​​ផ្គត់ផ្គង់​ អគ្គិសនី​បណ្ដោះ​អាសន្ន​ ក្នុង​រយៈពេល​យ៉ាង​ហោច​៥​ម៉ោង​ ដើម្បី​អនុវត្ត​ការងារ​ជួស​ជុល ផ្លាស់​ប្ដូរ តម្លើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែ​បណ្ដាញ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។

 

EDC ​ប្រកាស​ផ្អាក​​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​មួយ​ចំនួន​រយៈ​ពេល ៤ថ្ងៃ

 

ថ្ងៃ​ព្រហស្បតិ៍​ទី១៤ ខែ​កក្កដា ចាប់​ពី​ម៉ោង​៩​ព្រឹក​ ដល់​ម៉ោង​២​រសៀល នឹង​ផ្អាក​តំបន់​ដូចជា
១. តំបន់​ភ្លើង​លេខ​ ប.ត.125 ស្ថិត​នៅ​ក្នុង​សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក
២. តំបន់​ភ្លើង​លេខ​ P420 ស្ថិត​នៅ​ក្នុង​ភូមិ​បាគូ​ ក្នុង​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ
៣. តំបន់​ភ្លើង​លេខ​P375 P536 ប.ត.596 ស្ថិត​នៅ​ភូមិ​ទួលពង្រ ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ
៤. តំបន់​ភ្លើង​លេខ P1183 P1314 P1461 P1554 ស្ថិត​នៅ​ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ សង្កាត់​ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ
៥. តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៤៨ ចាប់ពី​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​ រហូត​ដល់​ស្រុក​ពារាំង​ ខេត្ត​ព្រៃវែង រួម​ទាំង​តំបន់​ភ្លើង​ មួយ​ចំនួន​ដែល​ស្ថិត​នៅ​កោះ​ឧកញ៉ាតី ក្នុង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល

 

ថ្ងៃ​សុក្រ ទី១៥ ខែ​កក្កដា ចាប់​ពី​ម៉ោង​៩ព្រឹក ដល់​៥ល្ងាច នឹង​ផ្អាក៖
១. តំបន់​ភ្លើង​លេខ ប.ត. 158 P1389 ស្ថិត​នៅ​ក្នុង​សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក
២. តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជើងឯក ចាប់​ពី​ភូមិ​ជើងឯក រហូត​ដល់​ភូមិ​ព្រែកប្រណាក់ ក្នុង​សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ
៣. តំបន់​ភ្លើង​មួយ​ចំនួន​ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ចាប់​ពី​ឃុំ​បែកចាន រហូត​ដល់​ឃុំ​ពើក ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល
៤.តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ចាប់​ភូមិ​ពោធិមង្គល រហូត​ដល់​ភូមិ​ផ្សារលិច ក្នុង​សង្កាត់​ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ។

 

ថ្ងៃ​សៅរ៍ ទី១៦ ខែ​កក្កដា ចាប់​ពី​ម៉ោង​៩ព្រឹក​ ដល់​ម៉ោង​៥​ល្ងាច នឹង​ផ្អាក៖
១. តំបន់​ភ្លើង​លេខ ប.ត.875 ស្ថិត​នៅ​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ
២. តំបន់​ភ្លើង​លេខ​ ប.ត.414 P670 P671 P1135 ស្ថិត​នៅ​ភូមិ​ព្រែក​រាំង ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល
៣. តំបន់​ភ្លើង​លេខ P1508 ស្ថិត​នៅ​ភូមិ​ក្រាំង​អង្ក្រង ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែនសុខ
៤. តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ទួលសង្កែ​ ក្នុង​សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ
៥. តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជើងឯក ចាប់​ពី​ភូមិ​តាឡី រហូត​ដល់​ភូមិ​បាគូ ក្នុង​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ

 

ថ្ងៃ​អាទិត្យ ទី១៧ ខែ​កក្កដា ចាប់​ពី​ម៉ោង​៩ព្រឹក ដល់​ម៉ោង​៥​ល្ងាច នឹង​ផ្អាក៖
១. តំបន់​ភ្លើង​លេខ​ ប.ត.306 P1459 ស្ថិត​នៅ​ភូមិ​តាងៅ ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ
២. តំបន់​ភ្លើង​លេខ ប.ត. 414 ស្ថិត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល
៣. តំបន់​ភ្លើង​លេខ P1054 P1055 P1056 P1325 ស្ថិត​នៅ​ភូមិ​ស្រុក​ចេក ភូមិ​ព្រែក​ថ្លឹង ក្នុង​សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ

 

EDC ​ប្រកាស​ផ្អាក​​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​មួយ​ចំនួន​រយៈ​ពេល ៤ថ្ងៃ

 

EDC ​ប្រកាស​ផ្អាក​​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​មួយ​ចំនួន​រយៈ​ពេល ៤ថ្ងៃ

 

អត្ថបទ៖ នួន ចាន់លីហួត