ខួរក្បាល និង​បេះដូង​មាន​សុខភាព​ល្អ តាមរយៈ​ការ​ហាត់ប្រាណ​

ខួរក្បាល និង​បេះដូង​មាន​សុខភាព​ល្អ តាមរយៈ​ការ​ហាត់ប្រាណ​


ខួរក្បាល និង​បេះដូង​មាន​សុខភាព​ល្អ តាមរយៈ​ការ​ហាត់ប្រាណ​

​យើង​ទាំងអស់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ការ​ហាត់ប្រាណ គឺជា​រឿង​ល្អ​សម្រាប់​មនុស្ស​យើង ប៉ុន្តែ​តើ​អ្នក​ដឹងថា តើ​វា​ល្អ​ដោយ​របៀប​ណា​ដែរ​ទេ​? ចាប់ពី​វា​ជួយ​ពង្រឹង​ដល់​សុខភាព រហូត​ដល់​បង្កើន​ការ​មាន​អារម្មណ៍ល្អ ចូរ​ស្វែង​យល់​បន្ថែមទៀតថា​តើ ការ​ហាត់ប្រាណ​បាន​រួមចំណែក​អ្វីខ្លះ ដើម្បី​ពង្រឹង​ដល់​ជីវិត​រស់នៅ​របស់​យើង​។

សុខភាព​ខួរក្បាល​
លំហូរ​ឈាម​កើនឡើង ទៅ​ក្នុង​ខួរក្បាល ដែល​កើតឡើង​នៅពេល​ហាត់ប្រាណ វា​នឹង​ជំរុញ​ដល់​ការលូតលាស់​កោសិកា​ខួរក្បាល​ថ្មីៗ​។ ដូច្នេះ កោសិកា​ថ្មីៗ​នេះ នឹង​ជួយ​បង្កើន​ការចងចាំ  ព្រម​ទាំង​ជំនួយ​ដល់​ការសិក្សា​លើ​អ្វីៗ ដែល​ថ្មីៗ​បន្តទៀត​។​

ការ​ហាត់ប្រាណ​ទៀងទាត់ ក៏​ជួយ​បង្កើន​លំហូ​រស្ករ​ក្នុង​ឈាម ចូលទៅ​ក្នុង​ខួរក្បាល ដើម្បី​ឲ្យ​ខួរក្បាល អាច​ប្រើប្រាស់​ថាមពល​បាន​គ្រប់គ្រាន់​។ រឿង​នេះ​ត្រូវបាន​គេ​យល់​ថា ជា​គុណសម្បត្តិ​ដ៏​ល្អ​មួយ ក្នុង​ការប្រឆាំង​នឹង​ជំងឺ​ភ្លេច​ភ្លាំង និង​បញ្ហា​ខួរក្បាល​ផ្សេងៗ​ទៀត ដែល​ទាក់ទង​នឹង​ជំងឺ​ខួច​ខួរក្បាល​តែម្តង​។

ការ​ហាត់ប្រាណ ក៏​មាន​ឥទ្ធិពល​ផ្ទាល់ ទៅលើ​សារធាតុ​ចម្លង សរសៃប្រសាទ​មួយចំនួន​ដែរ ដូចជា Dopamine, Glutamate, Serotonin និង GABA​។ សារធាតុ​ចម្លង​សរសៃប្រសាទ​ទាំងនេះ មាន​ឥទ្ធិពល​ផ្ទាល់​ទៅលើ​អារម្មណ៍​មនុស្ស ដែល​វា​ជា​ហេតុផល​មួយ ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍ល្អ ក្រោយ​ពី​ហាត់ប្រាណ​រួច​។

សុខភាព​បេះដូង​
ការ​ហាត់ប្រាណ ជួយ​ឲ្យ​បេះដូង​មាន​រំ​ញ័រ និង​រឹងមាំ​។ ការ​ហាត់ប្រាណ ក៏​ជា​រឿង​ដ៏​ល្អ​មួយ ដើម្បី​ធ្វើឲ្យ​កម្រិត​នៃ​សារធាតុ Leptin និង​អាំង​ស៊ុយ​លីន ស្ថិតក្នុង​សភាព​ធម្មតា​។
​ជាមួយគ្នានេះដែរ បម្រែបម្រួល​ជីវសាស្ត្រ​គីមី ដ៏​មាន​ប្រយោជន៍​កើតឡើង ក្នុងការ​ហាត់ប្រាណ​នឹង​ជួយ​សម្រួល ដល់​ការរំលាយ​អាហារ ជាពិសេស ជួយ​រំលាយ​ជាតិ​ខ្លាញ់ និង​កាឡូរី​ក្នុង​ខ្លួន​ទៀត​។ ការ​ហាត់ប្រាណ អាច​ជួយ​កាត់បន្ថយ​ការ​ប្រឈម ជំងឺ​បេះដូង​សរសៃឈាម និង​ជួយ​ឲ្យ​អ្នក មើល​ទៅ​មាន​សុខភាព​ល្អ និង​អារម្មណ៍ល្អ​ជាប់​៕

ប្រែសម្រួល៖ វេជ្ជ.​ ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។