​ចូល​បន្ទប់​សូ​ណា អាច​នឹង​មាន​អ្វីខ្លះ​កើតឡើង លើ​រាងកាយ​អ្នក​?

​ចូល​បន្ទប់​សូ​ណា អាច​នឹង​មាន​អ្វីខ្លះ​កើតឡើង លើ​រាងកាយ​អ្នក​?


​ចូល​បន្ទប់​សូ​ណា អាច​នឹង​មាន​អ្វីខ្លះ​កើតឡើង លើ​រាងកាយ​អ្នក​?

​ពិភពលោក​យើង​សព្វថ្ងៃនេះ មនុស្ស​គ្រប់គ្នា ត្រូវ​បាន​ប្រឈម​ខ្លាំង នឹង​ធាតុ​លោហៈ​ធ្ងន់ៗ និង​ជាតិគីមី​ពុល​ជាច្រើន ដែល​ជាហេតុ​នាំ​ឲ្យ​រាងកាយ ត្រូវការ​ច្រោះ​ជាតិពុល ចេញពី​ក្នុង​ខ្លួន​ជាង​ទៀងទាត់​។ ការ​នៅ​ក្នុង​សូ​ណា គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ សម្រាប់​ច្រោះ​ជាតិពុល ព្រោះ​ជាតិ​កម្តៅ​របស់​វា នឹង​ជ្រាប​ចូលក្នុង​ជាលិកា រាងកាយ​បាន​ជ្រៅ ដើម្បី​ជំរុញ​ដល់​ដំណើ​ការណ៍ នៃ​ការរំលាយ​អាហារ​។ កាលណា​រាងកាយ​ឡើង​កម្តៅ វា​នឹង​ជំរុញ​ដល់​កោសិការ​ផលិត​ថាមពល​កាន់តែច្រើន ដូច្នេះ វា​ក៏​ជំនួយ​ដល់​ការ​ជា ពី​ជំងឺ​ផ្សេងៗ​កាន់តែ​លឿន​ដែរ​។​
​វីរុស ដុំ​សាច់ និង​កោសិកា ដែល​មាន​ជាតិពុល​ក្នុង​ខ្លួន មិន​អាច​ធន់​បាន​នឹង​ភាព​ក្តៅ​ឡើយ ដូច្នេះហើយ ទើប​សូ​ណា​មាន​ប្រយោជន៍​ខ្លាំង ក្នុង​ការបញ្ចេញ​មេរោគ​ទាំងនេះ ពី​ក្នុង​រាងកាយ​បាន​យ៉ាង​ល្អ​។ តាមពិត ការសិក្សា​មួយ​ដែល​បាន​ធ្វើឡើង កាលពី​ឆ្នាំ ២០១២ បានបង្ហាញ​ថា ការ​បែកញើស ដោយសារ​នៅក្នុង​បន្ទប់​ស៊ូ​ណា អាច​បញ្ចេញ​សារធាតុ​លោហៈ​ធ្ងន់ធ្ងរ ដែល​គ្រោះថ្នាក់​ដូចជា អាសេនិច សំណ និង​បា​រ៉​ត ពី​ក្នុង​ខ្លួន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​។

​ប្រយោជន៍​សម្រាប់​ខួរក្បាល នៅ​ពេល​ចូល​ក្នុង​ត្រាំ​ខ្លួន ក្នុង​បន្ទប់​សូ​ណា​ទៀងទាត់ ៖

  • ​លូតលាស់​កោសិកា​ខួរក្បាល​ថ្មី​
  • ​ជួយ​ឲ្យ​ខួរក្បាល ធ្វើការ​បាន​កាន់តែ​លឿន​ជាង​មុន​
  • ​ពង្រឹង​ដល់​ការចងចាំ ការយកចិត្តទុកដាក់ និង​ការ​ផ្តោតអារម្មណ៍​
  • ​បង្ការ​ជំងឺ​ខូច​ខួរក្បាល​
  • ​ជំរុញ​ដល់​ថាមពល​នៃ​ការតាំង​មា​ធិ និង​ស្មឹង​ស្មា​ត​
  • ​បំបាត់​ការ​ថប់​អារម្មណ៍ និង​បាក់​ទឹកចិត្ត​
  • ​ផ្តល់​នូវ​វិធី​ថែទាំ​សុខភាព​បែប​ធម្មជាតិ​។​

​ការ​ត្រាំ​ខ្លួន​ក្នុង​បន្ទប់​សូ​ណា​ទៀងទាត់ អាច​មាន​ប្រយោជន៍ ចំពោះ​រាងកាយ​ដូចជា ៖

  • ​ជួយ​ឲ្យ​សាច់ដុំ​លូតលាស់​បាន​កាន់តែ​ធំ កាន់តែ​រឹងមាំ និង​កាន់តែ​មាន​ប្រសិទ្ធភាព​
  • ​ផ្តល់​ឲ្យ​អាយុវែង ជាមួយនឹង​អត្ថប្រយោជន៍ ប្រឆាំង​ភាព​ចាស់​ជាច្រើន​
  • ​ធ្វើឲ្យ​រាងកាយ​បញ្ចេញ​អ័រម៉ូន​លូតលាស់ តាម​បែប​ធម្មជាតិ​យ៉ាងច្រើន​
  • ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​
  • ​ពង្រឹង​ដល់​ប្រសិទ្ធភាព​របស់​អាំង​ស៊ុយ​លីន​ក្នុង​ខ្លួន​។​

​ជាតិពុល ដែល​អាច​បញ្ចេញ​តាម​ញើស ក្នុងពេល​ត្រាំ​ខ្លួន​នៅ​បន្ទប់​សូ​ណា ៖

  • ​ជាតិ​លោហៈ​ពុល ៖ អាសេនិច សំណរ និង​បា​រ៉​ត​
  • ​Bisphenol-A (BPA) ៖ ជា​សារធាតុ​ដែល​មាន​ក្នុង​ក្រដាស់​វិក្កយបត្រ របស់​ក្មេង​លេង ដប​ទឹកដោះគោ​ទារក ថង់​ផ្លា​ស្ទិច ប្រអប់​ជ័រ ស្រា​បៀ ស្រា និង​កំប៉ុង​អាលុយមីញ៉ូម​
  • ​Phathalates, DEHP ៖ ដែល​ភាគច្រើន​មាន​ក្នុង​របស់​ធ្វើ​ពី​ផ្លា​ស្ទិច និង​អាហារ​មួយចំនួន ដែល​វា​អាច​ប៉ះពាល់ ដល់​ការលូតលាស់​ផ្លូវភេទ របស់​មនុស្ស​ប្រុស​បាន​៕
     

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។