​សរីរាង្គ ៥ ប្រភេទ​ដែល​ខូច​ហើយ អាច​ដុះ​លូតលាស់​វិញ​បាន​

​សរីរាង្គ ៥ ប្រភេទ​ដែល​ខូច​ហើយ អាច​ដុះ​លូតលាស់​វិញ​បាន​


​សរីរាង្គ ៥ ប្រភេទ​ដែល​ខូច​ហើយ អាច​ដុះ​លូតលាស់​វិញ​បាន​

​រាងកាយ​មនុស្ស គឺជា​របស់​មួយ ដែល​មាន​ភាពសាំញ៉ាំ និង​ស្មុកស្មាញ​មួយ​។ យ៉ាងណាមិញ នៅពេល​យើង​ឈឺ ដំណើរ​ការណ៍​នៃ​ការលូតលាស់​ល្អ​វិញ នឹង​ជំនួស​បាន នូវ​ដំណើរកា​រណ៍​នៃ​ការខូចខាត​។

​ខណៈពេល​ដែល​ការបង្កើត​ជា​ថ្នាំពេទ្យ ដែល​មាន​ទំនោរ​ទៅរក ការដោះស្រាយ​បញ្ហា ជំងឺ​ដ៏​ពេញនិយម​បំផុត សម្រាប់​មនុស្សជាតិ​នោះ តែ​វា​ក៏​បាន​ប្រើប្រាស់​សារធាតុ​គីមី​ជាច្រើន ដែល​បង្អាក់​រាងកាយ មិន​ឲ្យ​បង្កើត​អ្វី​ថ្មីៗ ជំនួស​នូវ​អ្វី​ដែល​ខូចខាត​បានដែរ​។ ដូច្នេះ ដើម្បី​ជំនួស​រឿងនេះ អ្នក​គ្រាន់តែ​ធ្វើ​រឿង​ធម្មតាៗ​ដូចជា ញ៉ាំ​របប​អាហារ​ត្រឹមត្រូវ និង​ទទួលបាន​ជីវជាតិ​គ្រប់គ្រាន់ អ្វីៗ​គឺ​មាន​សុវត្ថិភាព​ជាង​។ យ៉ាងណាមិញ ក្នុង​រាងកាយ​មនុស្ស​យើង មាន​សរីរាង្គ​ចំនួន ៥ ប្រភេទ ដែល​រង​ការខូចខាត ឬ​ដាច់ដោច​ហើយ តែ​អាច​ដុះ ឬ​លូតលាស់​វិញ​បាន​ទៀត តាមរយៈ​ការ​ញ៉ាំ​អាហារ និង​ទទួលទាន​ជីវជាតិ​បាន​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​។

សរសៃប្រសាទ​
មាន​សារធាតុ​ធម្មជាតិ​ច្រើនណាស់ ដែល​ផ្តល់​នូវ​ឥទ្ធិពល ជួយ​ឲ្យ​សរសៃប្រសាទ​លូតលាស់​ឡើងវិញ​បាន​។ ឧទាហរណ៍ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការ​លាយ​បញ្ចូល​គ្នា​នៃ​ផ្លែ​បឺ​រី​ពណ៌​ខៀវ តែ​បៃតង និង​ថ្នាំ Carnosine អាច​ជំរុញ​ដល់​កោសិកា​មេ​ដុះ​ឡើងវិញ ក្នុង​ជំងឺ​ខូច​សរសៃប្រសាទ​បាន​។

ការសិក្សា​មួយ​ផ្សេង​ទៀត​រកឃើញថា ថ្នាំ​បំប៉ន​ប្រភេទ Circumin អាច​ជួយ​ព្យាបាល​សរសៃ​ដែល​បែក​ខ្ទិច និង​ផ្តល់​ជា​មធ្យោបាយ ដល់​វា​អាច​លូតលាស់​ឡើងវិញ​បាន​។ ថ្នាំ​បំប៉ន​ប្រភេទ​នេះ មាន​សមត្ថភាព​ជំរុញ​ដល់​ការលូតលាស់​សរសៃប្រសាទ ក្រោយ​ពី​សរសៃប្រសាទ​នោះ រង​ការខូចខាត ឬ​អាច​ហៅថា ជា​ថ្នាំ​ការពារ​សរសៃប្រសាទ​តែម្តង​។

ថ្លើម​
សារធាតុ​មានឈ្មោះ​ថា Glycyrrhizin ដែល​មាន​ក្នុង​ថ្នាំ Licorice ត្រូវបាន​គេ​រកឃើញ​ថា អាច​ភ្ញោ​ចដ​ល់​ការលូតលាស់​ឡើងវិញ​នៃ​សាច់​ថ្លើម និង​អាច​បំពេញ​មុខងារ​ឡើងវិញ​បាន ក្នុង​ការពិសោធន៍​ទៅ​សត្វ ដែល​ត្រូវបាន​កាត់​ថ្លើម​មួយ​ដុំ​ចេញ​។

អ័រម៉ូន​
ការឡើង​ចុះ​របស់​អ័រម៉ូន អាច​កើតឡើង​ដោយសារ​តែ​ស្ត្រេ​ស​រ៉ាំរ៉ៃ ប្រតិកម្ម​ថ្នាំ របប​អាហារ​មិន​ត្រឹមត្រូវ ឬ​របៀប​រស់នៅ​មិន​ត្រឹមត្រូវ ការកើនឡើង​ជាតិពុល​ក្នុង​ខ្លួន​ជា​ដើម​។ ឧទាហរណ៍ អ័រម៉ូន​ដ៏​សំខាន់​របស់​មនុស្ស​ស្រី​នោះ​គឺ អឺ​ស្ត្រូ​សែន ប្រូ​ហ្សេ​ស្តេ​រ៉ូន និង​តេស្តូ​ស្តេ​រ៉ូន ដែល​វា​ទាំងនេះ ត្រូវការ​ធ្វើការ​យ៉ាង​សំខាន់ ក្នុង​រាងកាយ​របស់​ពួកគេ​។

វីតាមីន C ប្រហែល​ជា​របស់​ដ៏​អស្ចារ្យ​មួយ ដែល​អាច​ព្យាបាល​លើ​ករណី​អ័រម៉ូន មានការ​ឡើង​ចុះ​បែប​នេះ​បាន ព្រោះ​វា​នឹង​ទៅ​ភ្ញោ​ចដ​ល់​ការលូតលាស់​ឡើងវិញ នៃ​ការបញ្ចេញ​អ័រម៉ូន​អឺ​ស្ត្រូ​សែន​បាន​រហូត​ដល់ ១០០ ភាគរយ ប្រូ​ហ្សេ​ស្តេ​រ៉ូន ៥០ ភាគរយ និង តេស្តូ​ស្តេ​រ៉ូន ៦០ ភាគរយ​ឯណោះ​។

កោសិកា​បេះដូង​
ខណៈពេល​ដែល​គេ​រកឃើញ​ថា ជាលិកា​បេះដូង មិន​អាច​លូតលាស់​ឡើងវិញ​បាន​នោះ តែ​មាន​សារធាតុ​ជាច្រើន អាច​ជួយ​ជំរុញ​ដល់​ការ​បេះដូង​នេះ កើន​ឡើង​វិញ​បាន ហើយ​មាន​សុខភាព​ល្អ​ទៀត​។ ឧទាហរណ៍ អ្នក​ស្រាវជ្រាវ​ជាច្រើន​បាន​រកឃើញថា សារធាតុ​អង់​ទី​អុក​ស៊ីដង់ Resveratrol ដែល​មាន​ក្នុង​ស្រា​ក្រហម អាច​ធ្វើឲ្យ​កោសិកាមេ​របស់​បេះដូង លូតលាស់​ឡើងវិញ​បាន​។

ឆ្អឹង​ខ្ចី សន្លាក់ ឆ្អឹង​កង​ខ្នង​
សារធាតុ Curcumin ត្រូវបាន​គេ​ស្គាល់​ថា ជា​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​យ៉ាងខ្លាំង ហើយ​ក៏​ត្រូវបាន​គេ​រកឃើញ​ថា មាន​ក្នុង​គម្រោង​នៃ​ការព្យាបាល ប្រឆាំង​ការ​រលាក​ទៅលើ​របួស​ខួរឆ្អឹងខ្នង ជាពិសេស ពេល​ព្យាបាល​ក្រោយ​ពី​រងរបួស​ភ្លាមៗ​តែម្តង​។

សារធាតុ Resveratrol ត្រូវបាន​គេ​រកឃើញ​ថា ជួយ​ជំរុញ​ដល់​មុខងារ​សរសៃប្រសាទ នៅ​ឆ្ងឹង​កង​ខ្នង​របស់​សត្វ​កណ្តុរ ក្រោយ​ពី​វា​មាន​របួស​នៅ​ខួរឆ្អឹង​កង​ខ្នង​។ នេះ​ដោយសារ​តែ​សារធាតុ​ខាងលើ មាន​សមត្ថភាព​ប្រឆាំងនឹង​ការធ្វើ​អុកស៊ីតកម្ម ការ​រលាក និង​ការងាប់របស់​កោសិកា​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។