ម៉ាស្សា​បាតជើង មាន​ប្រយោជន៍​ដល់​ម្លឹង​ផង​!!!

ម៉ាស្សា​បាតជើង មាន​ប្រយោជន៍​ដល់​ម្លឹង​ផង​!!!


ម៉ាស្សា​បាតជើង មាន​ប្រយោជន៍​ដល់​ម្លឹង​ផង​!!!

​មនុស្ស​យើង​គ្រប់គ្នា មិន​ខ្វល់​ថា​នរណា​ឡើង​តែងតែ​ចង់បាន​ជីវិត ដែលមាន​សុខភាព​ល្អ​រយៈពេល​យូរ ដូច្នេះ តើ​អ្នក​គួរតែ​ធ្វើ​ដូចម្តេច ទើប​ទទួលបាន​រឿងនេះ​ទៅ​។ នោះ​គឺជា​ការ​ចំណាយ​លុយ​តិច​តួ​ច ដើម្បី​ធ្វើការ​ម៉ាស្សា​បាតជើង​តែម្តង​។ តើ​ការ​ម៉ាស្សា​នេះ មាន​ប្រយោជន៍​អ្វី​ខ្លះ​ទៅ ដល់​ជីវិត​រស់នៅ​យើង​ទៅ​?

ជំរុញ​ដល់​សុខភាព​ផ្លូវចិត្ត និង​ការ​សុខ​ស្រួល​
ការ​ម៉ាស្សា​បាតជើង​រាល់ថ្ងៃ អាច​ថែរក្សា​សុខភាព​ផ្លូវចិត្ត​បាន​យ៉ាង​ល្អ​។ ការសិក្សា​មួយ​កាលពី​ឆ្នាំ ១៩៩៩​បាន​រកឃើញថា ការ​ម៉ាស្សា​បាត​ជើង ៥​នាទី​អាច​កាត់បន្ថយ​ស្ត្រេ​ស សម្ពាធ​ឈាម និង​ចង្វាក់បេះដូង​លើ​អ្នកជំងឺ​ជាច្រើន​បាន​។​

ការសិក្សា​កាលពី​ឆ្នាំ ២០១០ បានបង្ហាញ​ថា ការ​ម៉ាស្សា​ទៅលើ​ប្រអប់ដៃ ឬ​ជើង​អាច​ផ្តល់​នូវ​ផា​សុកភាព​ខាង​ផ្លូវចិត្ត លើ​មនុស្ស​ដែល​តែងតែ មាន​ការព្រួយបារម្ភ​ច្រើន​។ ក្រៅពីនេះ​វា​ក៏​ជួយ​កាត់បន្ថយ ការ​ថប់​បារម្ភ និង​ធ្វើឲ្យ​អារម្មណ៍ល្អ​ឡើងវិញ ក្រោយ​ពី​ម៉ាស្សា​បាន ១០ នាទី​រួច​។​

បំបាត់​ការឈឺចាប់​តាម​បែប​ធម្មជាតិ​
ការសិក្សា​មួយ​កាលពី​ឆ្នាំ ២០០៤​បានបង្ហាញ​ថា អ្នកជំងឺ​ក្រោយពី​វះកាត់​រួច ដែល​ម៉ាស្សា​បាតជើង​រួច​ឃើញថា មាន​ការថយចុះ​នូវ​ការឈឺចាប់ បានល្អ​ជាង​អ្នក ដែល​ប្រើ​ថ្នាំ​បំពាត់​ឈឺចាប់​តែមួយ​មុខ​។​

ចំពោះ​ស្ត្រី​ដែល​ម៉ាស្សា​បាត​ជើង ក្រោយ​ពី​សម្រាលកូន​ដោយ​វះកាត់​រួច ក៏​ឃើញ​ថា អាច​បន្ថយ​ការឈឺចាប់​បាន​យ៉ាង​ល្អ​ដែរ​។​

បំបាត់​រោគសញ្ញា​របស់​ជំងឺមហារីក និង​ផល​រំខាន​នៃ​ការព្យាបាល​ដោយ​ថ្នាំ​មហារីក​
ការសិក្សា​កំពុងតែ​បញ្ជាក់ថា អ្នក​ជំងឺមហារីក កំពុងតែ​មាន​អារម្មណ៍​ធូរស្រាល​ពី​ការឈឺចាប់​ច្រើន ក្រោយ​ពី​ម៉ាស្សា​បាតជើង​រួច​។ ការសិក្សា​មួយ​កាលពី​ឆ្នាំ ២០១២ បានបង្ហាញ​ថា អ្នក​ជំងឺមហារីក​សុដន់ បាន​ថយចុះ​នូវ​រោគសញ្ញា​ឈឺចាប់​ក្នុង​រាងកាយ ពិបាក​ដកដង្ហើម និង​មាន​ថាមពល​ឡើងវិញ ក្រោយ​ពី​ម៉ាស្សា​បាតជើង​រួច​។​

អាច​បញ្ចុះ​សម្ពាធ​ឈាម​
ការសិក្សា​មួយ​បង្ហាញថា សម្ពាធ​ឈាម Systolic និង​កម្រិត​ជាតិ​ខ្លាញ់ Triglyceride ក្នុង​ឈាម​ត្រូវ​បាន​ថយចុះ ក្រោយពី​ធ្វើការ​ម៉ាស្សា​បាតជើង​រួច​។​

ការស្រាវជ្រាវ​បន្ថែម ត្រូវបាន​រកឃើញ​ថា អ្នកជំងឺ​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់ ហើយ​ទទួលយក​ការ​ម៉ាស្សា​ជាពិសេស​នោះ គឺ​បាន​ធ្វើឲ្យ​សម្ពាធ​ឈាម​ថយចុះ បំបាត់​រោគសញ្ញា​របស់​ជំងឺ ហើយក៏​អាច​កាត់បន្ថយ ការប្រើប្រាស់​ថ្នាំ​គ្រប់គ្រង​សម្ពាធ​ឈាម​ទៀត​ផង​។

បំបាត់​រោគសញ្ញា នៃ​ការឈឺចាប់​ពេល​មក​រដូវ​
តាម​ការសិក្សា​កាលពី​ឆ្នាំ ១៩៩៣ បានបង្ហាញ​ថា ស្ត្រី​ដែល​ម៉ាស្សា​បាតជើង​រួច ឃើញថា​មាន​ការថយចុះ​រោគសញ្ញា នៃ​ការ​មក​រដូវ​របស់​ពួកគេ យ៉ាង​គួរឲ្យ​ចាប់អារម្មណ៍​។

បំបាត់​ការ​ហើម​ជើង​
ការសិក្សា​កាលពី​ឆ្នាំ ២០១០ បាន​រកឃើញថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ហើម​ជើង អាច​នឹង​ស្រក​ទៅវិញ ក្រោយពី​ធ្វើការ​ម៉ាស្សា​បាតជើង​ជា​ទៀងទាត់​៕

ប្រែសម្រួល៖ វេជ្ជ . ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។