ចង់​ពង្រឹង​សុខភាព​ភ្នែក មើល​កាន់តែច្បាស់ គួរតែ​ធ្វើ​លំ​ហាត់​ភ្នែក​ទាំង​នេះ​

ចង់​ពង្រឹង​សុខភាព​ភ្នែក មើល​កាន់តែច្បាស់ គួរតែ​ធ្វើ​លំ​ហាត់​ភ្នែក​ទាំង​នេះ​


ចង់​ពង្រឹង​សុខភាព​ភ្នែក មើល​កាន់តែច្បាស់ គួរតែ​ធ្វើ​លំ​ហាត់​ភ្នែក​ទាំង​នេះ​

​ភ្នែក​របស់​យើង​ម្នាក់ៗ ត្រូវការ​ធ្វើ​លំ​ហាត់​ភ្នែក​ជា​ទៀងទាត់ ដើម្បី​វា​មាន​សុខភាព​ល្អ​បានយូរ​។ ជាមួយគ្នានេះដែរ បើសិន​ជា​អ្នក​ចាប់ផ្តើម​ពាក់​វ៉ែនតា ឬ​ឡេន មានន័យ​ថា គំហើញ​របស់​ភ្នែក​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ហើយ​។

​អ្វី​ដែល​មនុស្ស​ភាគច្រើន មិន​បាន​ដឹង​នោះ​គឺថា ពួកគេ​អាច​ថែរក្សា​គំហើញ​ភ្នែក​កាន់តែ​ល្អ និង​មាន​មុខងារ​ធម្មតា​បាន​រហូត តាមរយៈ​ការធ្វើ​លំ​ហាត់​ភ្នែក ដូចខាងក្រោម​នេះ ៖

ផ្តោតអារម្មណ៍ (Focusing)
ចង់​ពង្រឹង​សុខភាព​ភ្នែក មើល​កាន់តែច្បាស់ គួរតែ​ធ្វើ​លំ​ហាត់​ភ្នែក​ទាំង​នេះ​

  • ចូរ​អង្គុយ​លើ​កៅអី ឬ​ឈរ​នៅ​ពីមុខ​ជញ្ជាំង ហើយ​លើក​មេដៃ ឬ​ខ្មៅ​ដៃ​មួយ​នៅ​ឆ្ងាយ​ពី​ខ្លួន ០,២ ម៉ែត្រ​។ បន្ទាប់មក ធ្វើការ​សម្លឹង​វា​ជាប់ ១០ ទៅ​១៥ វិនាទី​។​
  • បន្ទាប់មក ដាក់​របស់​ដដែល​នោះ នៅ​ឆ្ងាយ​ពី​ខ្លួន ៣ ទៅ ៦ ម៉ែត្រ​ពី​ខ្លួន ហើយ​ព្យាយាម​សម្លឹ​ក​របស់​នោះ​១០ ទៅ ១៥ វិនាទី​ទៀត​
  • ចូរ​ធ្វើបែបនេះ ម្តង​ហើយ​ម្តងទៀត ចំនួន ៥ ដង​។​


ប្រឹង​មើល​អោយ​ច្បាស់ (Zooming)
 ចង់​ពង្រឹង​សុខភាព​ភ្នែក មើល​កាន់តែច្បាស់ គួរតែ​ធ្វើ​លំ​ហាត់​ភ្នែក​ទាំង​នេះ​

  • ​ចូរ​អង្គុយ​ធម្មតា ហើយ​លើក​មេដៃ​ឡើង ដាក់​ឲ្យ​ឆ្ងាយ​ពី​ខ្លួន​ប្រមាណ ៧,៥ សង់ទីម៉ែត្រ និង​ព្យាយាម​សម្លឹក​មេដៃ​នោះ​ឲ្យ​ជាប់​
  • ​បន្ទាប់មក ចូរ​រុញ​មេដៃ​ដែលើ​ក​នោះ ទៅមុខ​ទៀត​ឲ្យអស់​ពី​ដៃ ហើយ​ត្រឡប់​មក​កន្លែង​ដើម​វិញ តែ​ភ្នែក​ត្រូវ​រក្សា​សម្លឹង​ដដែល​។
  • ​ចូរ​ធ្វើបែបនេះ ចាប់​ពី​បី​ដង​ឡើងទៅ ហើយ​អាច​ធ្វើ​ត្រឹម​តែ​ម្តង​ក្នុង​មួយ​សប្តាហ៍​បាន​ហើយ​
  • ​ការប្រើ​ខ្មៅ​ដៃ​ជំនួស​មេដៃ អាច​ជួយ​ឲ្យ​អ្នកសម្លឹ​ក​បាន​កាន់តែ​យូរ​។​


សម្លឹង​ជា​លេខ ៨ (Figure 8)

 ចង់​ពង្រឹង​សុខភាព​ភ្នែក មើល​កាន់តែច្បាស់ គួរតែ​ធ្វើ​លំ​ហាត់​ភ្នែក​ទាំង​នេះ​

  • ​សម្រាប់​អ្នក​ចាប់ផ្តើម​ធ្វើ​លំ​ហាត់ប្រាណ​នេះ ចូរ​ព្យាយាម​ស្រមើស្រមៃ​រាង​ជា​លេខ ៨ នៅលើ​ដី ចំ​ពីមុខ​អ្នក​ចម្ងាយ ៣ ម៉ែត្រ​។​
  • ​បន្ទាប់មក ចូរ​ប្រើ​ភ្នែក​របស់​អ្នក​សម្លឹង​តាម​រាងលេខ ៨ នោះ ឬ​អាច​និយាយថា ប្រើ​ភ្នែក​សរសេរ​ជា​លេខ ៨ នោះ​តែម្តង​។
  • ​ការប្រើ​ភ្នែក​សរសេរ​លេខ ៨ នេះ​គឺ​សរសរ​តាម​ទ្រនិចនាឡិកា​រយៈពេល ពីរ​បី​នាទី និង​បន្ទាប់មក បញ្ច្រាស់​ទ្រនិចនាឡិការ​វិញ រយៈបេល​ពីរ​បី​នាទី​ដូចគ្នា​។


ប្រើ​បាតដៃ (Palming)
 ចង់​ពង្រឹង​សុខភាព​ភ្នែក មើល​កាន់តែច្បាស់ គួរតែ​ធ្វើ​លំ​ហាត់​ភ្នែក​ទាំង​នេះ​
​ការប្រើ​បាតដៃ​បិត​ភ្នែក​ទាំង​សងខាង គឺជា​វិធីសាស្ត្រ​ល្អ​មួយ ក្នុង​ការបញ្ចប់ និង​បន្ធូរ​អារម្មណ៍​ក្នុង​ភ្នែក ក្រោយ​ពី​ហា​ត់លំ​ហាត់​ភ្នែក​ទាំង​អស់​ខាងលើ​រួច​។ អ្នក​ក៏​អាច​បញ្ចប់​វា តាមរយៈ​ការបិទ​ភ្នែក​ធម្មតាៗ និង​ចូល​ទៅក្នុង​បន្ទប់​ស​ងងឹត រយៈពេល​ច្រើន​នាទី ដើម្បី​បិទ​ភ្នែក​សម្រាក​បានដែរ ៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។