​ក្រុម​កម្ពុជា ឡើង​ជុំ​ទី​២ ​ពាន​រង្វាន់ Homeless World Cup ​នៅ​ស្កុតឡែន

​ក្រុម​កម្ពុជា​បាន​ឡើង​ជុំ​ទី​២ ​នៃ​ពាន​រង្វាន់ Homeless World Cup ​នៅ​ទីក្រុង​ Glasgow ប្រទេស​ស្កុតឡែន​ហើយ ​បន្ទាប់​ពី​ឆ្លង​ផុត​ជុំ​ដំបូង ដោយ​ឈ្នះ​២​ប្រកួត ចាញ់​៣​ប្រកួត​នៅ​ក្នុង​ពូល G ។

 

​ក្រុម​កម្ពុជា ឡើង​ជុំ​ទី​២ ​ពាន​រង្វាន់ Homeless World Cup ​នៅ​ស្កុតឡែនជុំ​ដំបូងរបស់​កម្ពុជា

 

ខណៈ​ដែល​ជុំ​ទី​២​នេះ ពួកគេ​នៅ​ក្នុង​ពូល H ដែល​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​ៗ​ច្រើន ហើយ​ថ្ងៃ​ទី​១៣​នេះ ត្រូវ​មាន​ការ​ប្រកួត​ដល់​ទៅ​៣​ប្រកួត​ឯ​ណោះ ​ពោល​គឺ​ប៉ះ​ក្រុម​ន័រវែស ហ្វាំងឡង់ ​និង​អូទ្រីស។ ដល់​ថ្ងៃ​ទី​១៤​ប៉ះ​ជាមួយ​ស្លូវ៉ាគី និង​ក្រិក។

 

​ក្រុម​កម្ពុជា ឡើង​ជុំ​ទី​២ ​ពាន​រង្វាន់ Homeless World Cup ​នៅ​ស្កុតឡែន

 ជុំទី២ របស់កម្ពុជា

 

ពាន​រង្វាន់​ Homeless World Cup ​មាន​តែ​៣​ដំណាក់​កាល​ទេ ដោយ​ជុំ​ដំបូង​ (First Stage)កម្ពុជា​ឆ្លង​ផុត​ហើយ ទើប​មក​ដល់​ជុំ​ទី​២​ (Second Stage)នេះ ហើយ​បើ​ឆ្លង​ផុត​ទៀត នឹង​ដល់​ជុំ​ទទួល​យក​ពាន​រង្វាន់​តែ​ម្ដង (Trophy Stage) ។ ការ​ប្រកួត​នេះ នឹង​បញ្ចប់​ទៅ​នៅ​ថ្ងៃ​ទី​១៦​ខែ​កក្កដា​ឆ្នាំ​២០១៦​ខាង​មុខ​នេះ។

 

​ក្រុម​កម្ពុជា ឡើង​ជុំ​ទី​២ ​ពាន​រង្វាន់ Homeless World Cup ​នៅ​ស្កុតឡែន

 

ពាន​រង្វាន់​ខាង​លើ​នេះ​ដែរ បង្កើត​ឡើង​ដើម្បី​បញ្ចប់​នៅ​ភាព​អនាថា ​និង​មាន​​គោល​បំណង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ជនអនាថា​ទាំង​អស់ ក្នុង​ការ​ផ្លាស់ប្ដូរ​ជីវិត​របស់​ពួកគេ។ Homeless World Cup ​ដំណើរ​ការ​តាម​រយៈ​បណ្ដាញ​នៃ​ដៃ​គូ​ជាង​៧០​ប្រទេស ហើយ​ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី​១៤​ហើយ។

 

ចំពោះ​រូបមន្ត​ការ​ប្រកួត​វិញ ត្រូវ​បាន​ផ្អែក​ទៅ​លើ​ច្បាស់​របស់ FIFA ​ប៉ុន្តែ​ត្រូវ​បាន​លេង​លើ​ទីលាន​តូច​ជាង​ទីលាន​ធម្មតា ដែល​មាន​ទំហំ​ជិត​ស្មើ​នឹង​ទំហំ​ទីលាន​បាល់ទាត់​ហ្វូតសាល។ ការ​ប្រកួត​មាន​រយៈ​ពេល​១៤​នាទី ដោយ​មួយ​តង់​ៗ​មាន​៧​នាទី អាច​សម្រាក​បាន​១​នាទី។ ក្រុម​នីមួយ​ៗ​ដែល​ចុះ​ឈ្មោះ​ប្រកួត អាច​ដាក់​កីឡាករ​ច្រើន​បំផុត​៨​នាក់ ហើយ​ការ​ប្រកួត​មាន​កីឡាករ​ក្នុង​ទីលាន​៤​នាក់ ៤​នាក់​ទៀត​នៅ​ក្រៅ​ទី​លាន អាច​ផ្លាស់ប្ដូរ​បាន​តាម​ចិត្ត៕

 

ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ homelessworldcup