​គ្រូ​​ U16 ​កម្ពុជា និង​ប្រ៊ុយណេ ​បង្ហើប​​​ប្រព័ន្ធ​លេង​ប៉ះ​គ្នា​ល្ងាច​នេះ

ក្រុម​យុវជន​១៦​ឆ្នាំ​កម្ពុជា​របស់​​លោក ​Inoue Kazunori នឹង​មិន​ប្រឹង​ប្រយុទ្ធ​ខ្លាំង​ទេ ​ប៉ុន្តែ​​​លោក Muhammad Ali Bin Haji Mustapha ​គ្រូ​ U16 ប្រ៊ុយណេ​​មិន​ប្រាកដ​​ថា ​​ប្រើប្រព័ន្ធ​ការពារ​ឬ​យ៉ាង​ណា​នោះ​ទេ នៅ​ពេល​ក្រុម​ទាំង​ពីរ​នេះ​ប៉ះ​គ្នា​​ក្នុង​ពូល B​ នៃ​ពាន​រង្វាន់ AFF U-16 Championship 2016 ​នៅ​ពហុ​កីឡដ្ឋាន​ម៉ោង ៦:៣០​ល្ងាច​នេះ។

 

គ្រូ​ខាង​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ក្រុម​យុវជន​ប្រ៊ុយណេ​​មិន​អន់​នោះ​ទេ។ ​ធម្មតា​កីឡាករ​មក​លេង​តំណាង​ឲ្យ​ប្រទេស​របស់​គេ​ម្នាក់ៗ​ សុទ្ធ​តែ​បាន​បណ្ដុះ​បណ្ដាល​ត្រឹម​ត្រូវ ​ដូច្នេះ​លោក​មិន​គិត​ថា នឹង​ប្រឹង​ប្រយុទ្ធ​ខ្លាំង​ ដើម្បី​រក​គ្រាប់​បាល់​ពេក​​ឡើយ​ ពីព្រោះ​វា​អាច​បង្កើត​ចន្លោះ​ប្រហោង​នៅ​តំបន់​ការពារ​​របស់​កម្ពុជា។

 

​គ្រូ​​ U16 ​កម្ពុជា និង​ប្រ៊ុយណេ ​បង្ហើប​​​ប្រព័ន្ធ​លេង​ប៉ះ​គ្នា​ល្ងាច​នេះលោក ​Inoue Kazunori

 

​ចំណែក​​គ្រូ​របស់​ប្រ៊ុយណេ​វិញ​លើក​ឡើង​ដែរ​ថា លោក​​មិន​ប្រាកដ​ ១០០​% ​ឡើយ ​ដើម្បី​ប្រើ​​ទម្រង់​​ការពារ​ទប់​​ក្រុម​​យុវជន​កម្ពុជា​នោះ។ ​ការ​ប៉ះ​កម្ពុជា​ ​ក្រុម​របស់​លោក​ពិត​ជា​ពិបាក​រក​ជ័យជម្នះ ​ពី​ព្រោះ​កម្ពុជា​ជា​ម្ចាស់​ផ្ទះ ដែល​អាច​​នឹង​មាន​អាទិភាព​​​ជាង​​ក្រុម​របស់​​ខ្លួន។

 

​គ្រូ​​ U16 ​កម្ពុជា និង​ប្រ៊ុយណេ ​បង្ហើប​​​ប្រព័ន្ធ​លេង​ប៉ះ​គ្នា​ល្ងាច​នេះ

 Muhammad Ali Bin Haji Mustapha

 

​គ្រូ​បង្វឹក​​ប៊្រុយណេ​​បន្ថែម​ថា ​​ទោះ​បី​ជា​យ៉ាង​ណា លោក​នៅ​តែ​មាន​ទំនុក​ចិត្ត​លើ​កូន​ក្រុម​របស់​លោក ​ក្នុង​ការ​ប៉ះ​កម្ពុជា​ល្ងាច​នេះ។ ​​លោក​ក៏​ដឹង​ផង​ដែរ​ថា កម្រិត​នៃ​ការ​លេង​ក្រុម​របស់​លោក​នៅ​ក្រោម​គេ​ក្នុង​ចំណោម​ក្រុម​ទាំង​អស់​នៅ​​ពូល B ​​នៃ​ពាន​រង្វាន់​ខាង​លើ​នេះ។

 

ក្រុម​ U16 កម្ពុជា​រក​បាន ៣​ពិន្ទុ​សម្រាប់​ប្រកួត​បើក​ឆាក​កាល​ពី​ពេល​កន្លង​ទៅ​ ដោយ​បំបាក់​ជើង​ខ្លាំង U16 ឡាវ ៣-១ ​ខណៈ​ក្រុម​ U16 ប្រ៊ុយណេ​វិញ​​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង U16 ទីម័រខាងកើត ៣-០។

 

ក្រៅ​ពី​គូ​នេះ​នៅ​មាន​ការ​ប្រកួត​មួយ​គូ​ទៀត​គឺ​​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់ U16 ថៃ​ប៉ះ​ U16 ទីម័រខាងកើត​នា​ម៉ោង ៣:៣០​នាទី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​​​​​​​ ដែល​ពីរ​គូ​នេះ​​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​ MY TV ​ផង​ដែរ៕

 ​គ្រូ​​ U16 ​កម្ពុជា និង​ប្រ៊ុយណេ ​បង្ហើប​​​ប្រព័ន្ធ​លេង​ប៉ះ​គ្នា​ល្ងាច​នេះU16 កម្ពុជា

 

​គ្រូ​​ U16 ​កម្ពុជា និង​ប្រ៊ុយណេ ​បង្ហើប​​​ប្រព័ន្ធ​លេង​ប៉ះ​គ្នា​ល្ងាច​នេះU16 ប្រ៊ុយណេ

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​​