Schweinsteiger និង Ivanovic​ រៀប​មង្គល​ការ​នៅ​ប្រទេស​អ៊ីតាលី​

Bastian Schweinsteiger និង​អតីត​កីឡាការិនី​វាយ​កូន​បាល់​លេខ​១​ពិភពលោក​ Ana Ivanovic បាន​រៀប​មង្គល​ការ​ជា​មួយ​គ្នា​កាល​ពី​ថ្ងៃ​ម្សិលមិញ​នៅ​ទី​ក្រុង​ Venice ភាគ​ខាង​ជើង​ប្រទេស​អ៊ីតាលី។

 

Schweinsteiger និង Ivanovic​ រៀប​មង្គល​ការ​នៅ​ប្រទេស​អ៊ីតាលី​

 

គូ​ស្នេហ៍​ជា​អ្នក​កីឡា​ទាំង​ពីរ​​ដែល​បាន​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​តាំង​ពី​ឆ្នាំ​២០១៤​ ប្រារព្ធ​ពិធីមង្គលការ​របស់​​ពួក​គេ​​នៅ​សាលាក្រុង​ Venice​ ឬ​ឈ្មោះ​ម៉្យាង​ទៀត​ហៅ​ថា Palazzo Cavalli មុន​ពេល​ឡើង​ជិះ អូប័រ​ដែល​ចត​ចាំ​នៅ​ខាង​ទន្លេ​ខាងមុខ។​

 

នៅ​ក្នុង​ពិធី​មង្គល​ការ​នោះ​គេ​ឃើញ​មាន​វត្តមាន​កីឡាករ​ល្បី​ៗ​មួយ​ចំនួន​ទាំង​ខាង​បាល់ទាត់​ និង​វាយ​កូន​បាល់​ចូល​រួម​មាន​ដូច​ជា Angelique Kerber, Andy Murray និង Thomas Muller ជា​ដើម។ កូន​ក្រមុំ​ Ana Ivanovic ដែល​បច្ចុប្បន្ន​កាន់​ចំណាត់​ថ្នាក់ ២៥ របស់​ពិភពលោក ទើប​តែ​ធ្លាក់​ចេញ​ពី​ត្រឹម​ជុំ​ទី​១ ក្នុង​ការ​ប្រកួត​វាយ​កូន​បាល់​កម្ម​វិធី Wimbledon ខណៈ​កូន​កំលោះ Bastian Schweinsteiger ធ្លាក់​ចេញ​ពី​កម្មវិធី Euro ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ត្រឹម​វគ្គ ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ថ្មីៗ​នេះ​ដូចគ្នា៕

 

Schweinsteiger និង Ivanovic​ រៀប​មង្គល​ការ​នៅ​ប្រទេស​អ៊ីតាលី​

 

Schweinsteiger និង Ivanovic​ រៀប​មង្គល​ការ​នៅ​ប្រទេស​អ៊ីតាលី​

 

Schweinsteiger និង Ivanovic​ រៀប​មង្គល​ការ​នៅ​ប្រទេស​អ៊ីតាលី​

 

Schweinsteiger និង Ivanovic​ រៀប​មង្គល​ការ​នៅ​ប្រទេស​អ៊ីតាលី​

 

Schweinsteiger និង Ivanovic​ រៀប​មង្គល​ការ​នៅ​ប្រទេស​អ៊ីតាលី​

 

Schweinsteiger និង Ivanovic​ រៀប​មង្គល​ការ​នៅ​ប្រទេស​អ៊ីតាលី​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ ESPN