៦​ខែ​ដើម​ឆ្នាំ​២០១៦​អគ្គនាយក​គយ​និង​រដ្ឋាករ ប្រមូល​ពន្ធ​បាន​ជិត៩​លាន​$

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឱ្យដឹងថា លទ្ធផលចំណូលពន្ធនិងអាករ ប្រមូលដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ក្នុងឆមាសទី១ ឆ្នាំ២០១៦ សម្រេចបានជាង៨៨៣ លានដុល្លារអាម៉េរិក មានកំណើនប្រមាណ ១៩,៤ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៥កន្លងទៅ ចំណូល ៦ខែ ដើមឆ្នាំ២០១៦ នេះសម្រេចបានប្រមាណជា ៥៥ភាគរយ នៃផែនការចំណូលដែលបានកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៦។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។
ឯកឧត្ដម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករបានបញ្ជាក់ថា ក្រៅពីលទ្ធផលនៃ ការប្រមូល ចំណូលសម្រាប់ថវិកាជាតិ នូវមានសមិទ្ធផលផ្សេងទៀតនៃការអនុវត្តផែនការសកម្មភាព របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលបានរៀបចំឡើងដោយឈរលើមូលដ្ឋានយុទ្ធសាស្ត្រ កៀរគរចំណូលរយៈពេលមធ្យម ២០១៤-២០១៨ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រកំណែ ទម្រង់និងទំនើបកម្មរដ្ឋបាលគយកម្ពុជា ២០១៤-២០១៨។

ឯកឧត្ដមបានបន្តថា ការកើនឡើងចំណូលពន្ធនិងអាករនេះ គឺដោយសារការអនុវត្តពង្រឹងការគ្រប់គ្រង រដ្ឋបាលគយ អភិបាលកិច្ចល្អ និងវិន័យការងារ កែលម្អការងារបច្ចេកទេសគយនិងគោល នយោបាយគយ អនុវត្តន៍វិធានការជំរុញអនុវត្តន៍ច្បាប់ (ទប់ស្កាត់និងបង្ក្រាបអំពើរត់គេចពន្ធ) និងកិច្ចសម្រួលពាណិជ្ជកម្ម កិច្ចការអន្តរជាតិ ការពិគ្រោះយោបល់ជាមួយវិស័យឯកជន ការបណ្ដុះបណ្ដាលធនធានមនុស្ស និងការអភិវឌ្ឍស្ថាប័ន។ល៕

៦​ខែ​ដើម​ឆ្នាំ​២០១៦​អគ្គនាយក​គយ​និង​រដ្ឋាករ ប្រមូល​ពន្ធ​បាន​ជិត៩​លាន​$

ប្រភព៖ kqube

  • ៦​ខែ​ដើម​ឆ្នាំ​២០១៦​អគ្គនាយក​គយ​និង​រដ្ឋាករ ប្រមូល​ពន្ធ​បាន​ជិត៩​លាន​$已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/13  Category:ជីវិតនិងសង្គម
Tags: