អាមេរិកចាត់ទុកកម្លាំងទាហានចិនត្រឹមតែលេខ២ប៉ុណ្ណោះក្នុងតំបន់អាស៊ី

អាមេរិកចាត់ទុកកម្លាំងទាហានចិនត្រឹមតែលេខ២ប៉ុណ្ណោះក្នុងតំបន់អាស៊ី

ការខិតខំប្រឹងប្រែងពង្រឹងវិស័យយោធាជាច្រើនទសវត្សកន្លងមករបស់ចិនបានត្រឹមតែតំណែងលេខ២ប៉ុណ្ណោះក្នុងតំបន់។ កន្លងមកចិនបានបញ្ជាក់អះអាងថា កម្លាំងទាហានរបស់ខ្លួនជាប់លេខ១នៅក្នុងទ្វីបអាស៊ីចំណែកភាគីអាមេរិកបានអះអាងថា តំណែងលេខ១គឺបានទៅលើទាហានជប៉ុន មិនមែនជារបស់ចិននោះឡើយ។ អ្នកឯកទេសផ្នែកយោធាដ៏ល្បីល្បាញមួយរូបបានបញ្ជាក់ថា មិនត្រូវវាយតម្លៃទាបពីកម្លាំង ទាហានជប៉ុននោះឡើយ ។

អំពីតួលេខទាហានជប៉ុនមានតិចជាងទាហានចិនយ៉ាងច្រើនគឺស្មើ១ភាគ១០នឹងទាហានចិនឯណោះ ចំណែកយន្ដហោះ ចម្បាំងជប៉ុនក៏មានតិចជាងដល់ទៅ១ភាគ៥ដែរ។ប៉ុន្ដែអំពីលទ្ធភាព និងសមត្ថភាពក៏ដូចជាបច្ចេកវិជ្ជានៅក្នុងសម័យកាលទំនើបកម្ម ជប៉ុនបាននាំមុខយ៉ាងឆ្ងាយលើប្រទេសចិន។ ប្រសិនបើមានការប៉ះទង្គិចគ្នានៅលើដែនសមុទ្រជុំវិញប្រជុំកោះដែលមាន វិវាទកម្លាំងទាហានជើងទឹកជប៉ុនទោះមានតិចតែមានប្រៀបជាងទាហានចិនដោយអាចយកឈ្នះបានយ៉ាងងាយស្រួល។

ចំណុចមួយទៀតដែលធ្វើឱ្យទាហាន ជប៉ុនកាន់តែមានជំនឿចិត្ដនោះប្រសិនបើមានការប៉ះទង្គិចណាមួយអាមេរិកប្រាកដជាឈរគាំទ្រភាគីជប៉ុនតាមកិច្ចព្រមព្រៀង។ ប៉ុន្មានឆ្នាំកន្លងមកនេះចិនបានខិតខំពង្រឹងកម្លាំងសព្វាវុធក៏ដូចជាយោធាដើម្បីសក្ដិសមទៅជាប្រទេសមហាអំណាចនៅក្នុង តំបន់។ ចំណែកអាមេរិកបានបញ្ជាក់ថា ចិន មិនទាន់មានសព្វាវុធទំនើបៗដែលអាចតាម ទាន់អាមេរិកនោះឡើយគឺចិនតែងតែដើរក្រោយអាមេរិកជានិច្ចទាក់ទិននឹងកម្លាំងយោធា។សារព័ត៌មាន Breaking Defence បាន ដកស្រង់សម្ដីអ្នកឯកទេសវិភាគ Larry M. Wortzel បញ្ជាក់ថា កម្លាំងការពារជប៉ុន បច្ចុប្បន្នមានកម្លាំងទាហានអាកាស និង កម្លាំងទាហានជើងទឹកខ្លាំងលំដាប់លេខ១នៅទ្វីបអាស៊ី។ ចំណែកចិនត្រឹមតែលំដាប់លេខ២ប៉ុណ្ណោះ។

កម្លាំងទាហានអាកាសជប៉ុនមានយន្ដហោះទំនើបៗលំដាប់ពិភពលោករាប់រយគ្រឿង។ បច្ចុប្បន្នជប៉ុនមានយន្ដហោះចម្បាំង វាយលុកប្រភេទ F-15J ត្រូវបានគេឱ្យតម្លៃ ថា ជាយន្ដហោះវាយលុកជំនាន់ទី៤កន្លះល្អបំផុតលើពិភពលោក។ ក្រៅពីនេះជប៉ុនក៏មានយន្ដហោះចម្បាំងពីអាមេរិកជាច្រើនក្នុងនោះមានទាំងយន្ដហោះចម្បាំង F-15 ថែមទៀតផង ។ប៉ុន្ដែបើអំពីតួលេខវិញចិនមានច្រើនជាង ជប៉ុនដល់ទៅ១០ដងបើសង្គ្រាមកើតឡើងក៏ពិបាកសន្និដ្ឋានថា ភាគីណាមួយឈ្នះឬ ចាញ់នោះដែរ។ ប៉ុន្ដែជប៉ុនមានអាមេរិក ដែលមានទាហាននិងសព្វាវុធទំនើបៗជាច្រើនឈរជើងក្នុងប្រទេសជប៉ុនជាកម្លាំងដ៏សំខាន់ជួយពីក្រោយក្នុងការយកឈ្នះលើសង្គ្រាមនោះ។

នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀតសភា ជប៉ុនបានយល់ព្រមទៅលើយុទ្ធសាស្ដ្រការ ពារជាតិថ្មីមួយនិងបង្កើនប្រាក់ចំណាយទៅលើវិស័យនេះដែលជាសកម្មភាពមួយត្រូវគេឃើញយ៉ាងទូលំទូលាយថា សំដៅ ទៅលើប្រទេសចិន។ក្នុងអំឡុងពេល៥ឆ្នាំខាងមុខនេះជប៉ុននឹងចំណាយប្រាក់ដើម្បីពង្រឹងលើឥទ្ធិពលយោធាបន្ថែមទៀតក្នុងនោះមានការទិញយន្ដហោះគ្មានមនុស្សបើកបរទិញយន្ដហោះចម្បាំងបំបាំងកាយ និងរថក្រោះដែល អាចបើកក្នុងទឹកបានផងដែរ។ កម្លាំងយោធានឹងបង្កើតបន្ទាយកងទ័ពជើងទឹកថ្មីមួយ ហើយកងកម្លាំងរថក្រោះបើកក្រោមទឹកនោះមានសមត្ថភាពវាយដណ្ដើមគ្រប់គ្រងដែនកោះពីសត្រូវត្រឡប់មកវិញ។

គម្រោងការរបស់ជប៉ុននាពេលនេះកើត ឡើងក៏ដោយសារតែការអះអាងជាបន្ដ បន្ទាប់របស់ចិននៅក្នុងការគ្រប់គ្រងដែន អធិបតេយ្យរបស់ជប៉ុន ព្រមទាំងសកម្មភាព បង្កើនប្រាក់ចំណាយទៅលើវិស័យការពារជាតិរបស់ចិន ។សេចក្ដីព្រាងស្ដីអំពីសន្ដិសុខជាតិជប៉ុនបានលើកឡើងថា “គោលជំហររបស់ប្រទេស ចិនទៅលើបណ្ដាប្រទេសដទៃនិងការអភិ វឌ្ឍវិស័យយោធាទាំងពីរនេះវាខ្វះតម្លាភាពគ្នាតាមវិស័យយោធានិងនយោបាយសន្ដិសុខជាតិ ដូច្នេះហើយជាក្ដីកង្វល់ចំពោះ ជប៉ុនក៏ដូចជាសហគមន៍អន្ដរជាតិដែល តម្រូវឱ្យយើងតាមដាននិងពិនិត្យមើលឱ្យបានម៉ត់ចត់”។

រដ្ឋាភិបាលជប៉ុនបានកាត់បន្ថយចំណាយ ទៅលើវិស័យការពារជាតិរាប់ទសវត្សរ៍កន្លង មកហើយ ប៉ុន្ដែបានបង្កើនប្រាក់ចំណាយ របស់ខ្លួនវិញលើកដំបូងនៅក្នុងខែមករា ឆ្នាំ ២០១៣ ។ នាយករដ្ឋមន្ដ្រីស៊ីនហ្សូ អាបេ ដែលទើបជាប់ឆ្នោតជាងមួយឆ្នាំកន្លងមកនោះបានអំពាវនាវកម្លាំងយោធាឱ្យមាន សិទ្ធិអនុវត្ដផែនការការពារជាតិភ្លាមៗ។ លោក អាបេ ក៏បានបង្កើតក្រុមប្រឹក្សាសន្ដិសុខជាតិដើម្បីត្រួតពិនិត្យនិងដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។លោក អាបេ បានមានប្រសាសន៍ថា ការព្រមព្រៀងទៅលើយុទ្ធសាស្ដ្រសន្ដិសុខជាតិនេះធ្វើឱ្យនយោបាយសន្ដិសុខ និង នយោបាយការបរទេសរបស់ជប៉ុនមានភាព ច្បាស់លាស់និងតម្លាភាពសម្រាប់ប្រជា ពលរដ្ឋជប៉ុនក៏ដូចពិភពលោកទាំងមូលបាន មើលឃើញ ។

ការចំណាយប្រាក់រយៈពេល៥ឆ្នាំទៅលើវិស័យការពារជាតិមានសរុប២៣២ពាន់ ពាន់លានដុល្លារ។ គម្រោងរបស់ជប៉ុនទៅលើវិស័យយោធានេះធ្វើឡើងបន្ទាប់ពីចិនបានប្រកាសតំបន់ការពារដែនអាកាសថ្មី (ADIZ) ស្ថិតនៅតំបន់សមុទ្រចិនខាងកើត ដោយក្នុងនោះមានរួមបញ្ចូលដែនអាកាសប្រជុំកោះរបស់ជប៉ុនផងដែរ។ចិនបានបញ្ជាក់ថា រាល់ការហោះហើរឆ្លងកាត់តំបន់ការពារដែនអាកាសថ្មីរបស់ខ្លួននោះត្រូវតែជូនដំណឹងឱ្យចិនបានដឹងជាមុនសិនបើពុំដូច្នោះទេ អាចប្រឈមនឹងគ្រោះថ្នាក់ជាក់ជាពុំខាន។ ជប៉ុនអាមេរិក និងកូរ៉េខាងត្បូងដែលពាក់ព័ន្ធបានរិះគន់យ៉ាងខ្លាំងដល់ចិនលើការបង្កើតតំបន់ការពារដែនអាកាសថ្មីនោះ។ អាមេរិកបាន ហៅថា ជាការប៉ុនប៉ងបង្កើតឱ្យមានការផ្លាស់ ប្ដូរនៅក្នុងតំបន់យ៉ាងពិតប្រាកដ។

ចិនបានរិះគន់ទៅលើគោលនយោបាយ របស់បរទេស ហើយបាននិយាយថា ខ្លួន កំពុងតែតាមដានពិនិត្យមើលយ៉ាងយកចិត្ដ ទុកដាក់ទៅលើទិសដៅដឹកនាំនយោបាយនិងយុទ្ធសាស្ដ្រសន្ដិសុខរបស់ជប៉ុន។អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហុង ឡេយ បានមានប្រសាសន៍ថា “ជប៉ុនរិះគន់មិនសមទំនងទាល់តែសោះចំពោះសកម្មភាពធម្មតារបស់កម្លាំងទាហានជើងទឹកចិននិងបានបំភ្លៃការពិតថា ចិនគំរាម កំហែងដើម្បីបិទបាំងមហិច្ឆតានយោបាយរបស់ខ្លួន”។ ជប៉ុនបានឈរលំដាប់ទី៥នៅទូទាំងពិភពលោកដែលចំណាយប្រាក់ទៅលើវិស័យយោធា រីឯប្រទេសចិនឈរលំដាប់ ទី២បន្ទាប់ពីអាមេរិកដែលឈរនៅលំដាប់ទី១ ៕

ប្រភព៖ nokorwatnews

  • អាមេរិកចាត់ទុកកម្លាំងទាហានចិនត្រឹមតែលេខ២ប៉ុណ្ណោះក្នុងតំបន់អាស៊ី已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/13  Category:ជីវិតនិងសង្គម
Tags: