ស្លាប់​៤ របួសធ្ងន់-​ស្រាល​៥ ម្សិលមិញ

រាជធានីភ្នំពេញ ៖ កាលពី​​ថ្ងៃ​ទី​១២​ ​កក្កដា​ ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​ ​បាន​កើតឡើង​ចំនួន៨​លើក
(​យប់​៤​លើក​) ​មនុស្ស​ស្លាប់៤​នាក់ (​ស្រី​១​នាក់​) រង​របួសធ្ងន់​៤​នាក់ (​ប្រុស​) របួសស្រាល១​នាក់ (​ប្រុស​) ។ នេះ​បើ​យោង​តាម​របាយ​ការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ ​និង​សណ្តាប់ធ្នាប់​ ។

​​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ទាំង​៨​លើក​នេះ បណ្តាល​ឱ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​៩​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​៧​គ្រឿង​, រថយន្ត​ធុន​តូច​១​គ្រឿង​,​រថយន្ត​ធំ​៣​គ្រឿង ។

ចំពោះ​មូលហេតុ​ ដែល​បណ្តាល​ឱ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន​ល្មើស​ល្បឿន​៥​លើក​ស្លាប់​១​នាក់, ​ស្រវឹង​១​លើក​ស្លាប់​១​នាក់​,​ មិន​ប្រកាន់​ស្តាំ​១​លើក​, ស្លាប់​១​នាក់​,​ បត់​គ្រោះថ្នាក់​១​លើក​ស្លាប់​១​នាក់ ។​ ក្នុង​នោះ​ អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៦​នាក់ (​យប់​២​នាក់​)​។ គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួម​មាន​ផ្លូវជាតិចំនួន​៦​លើក ផ្លូវ​ខេត្ត​/​ក្រុង​២​លើក ។ ​