ឆ្ងល់? ដេកបន្ទប់ផ្សេងគ្នា តែរំលោភបានសម្រេច

រាជ​ធានី​​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ «​ប៊ុ​ន​ឈ​ន​» ក្នុងបន្ទប់​លេខ​១៦ កាល​ពី​វេលា​ម៉ោង​០៣​ព្រឹក​​ថ្ងៃ​ទី​១៣ កក្កដា ២០១៦ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បន្ទាប់​​ពី​ស្ត្រី​ម្នាក់​​ បាន​ស្រែក​​ផ្អើល​​ឆោឡោ​​ប្តឹង​ម្ចាស់ផ្ទះ​​សំណាក់​​ថា បុរស​​ម្នាក់​ចូល​ទៅ​ចាប់រំលោភ​នាង​ រហូត​បាន​សម្រេច ។ តែ​ហេតុ​ការណ៍​​ផ្អើលនេះ នៅយប់ពេក គេ​បាន​​ចាត់ការ​បែបណា​នោះ​ទេ ដោយ​រង់ចាំ​ព្រឹក​ ទើបរាយការណ៍​ជូន​សមត្ថកិច្ច​​​ដោះ​ស្រាយ បន្ត ។

ប្រភព​​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មាន​អាយុ​២៧​ឆ្នាំ (​ជា​ស្ត្រី​មេម៉ាយ​) ។ ចំណែក​បុរស​ដែល​រង​ការ​ចោទប្រកាន់​ ឈ្មោះ​សុទ្ធ សុ​ធន់ អាយុ​៣១​ឆ្នាំ ជា​កម្មករ​រោងចក្រ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​នប់ សង្កាត់​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បច្ចុប្បន្ន ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​កើត​ហេតុ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ​ត្រូវ​គេ​ដឹង​ថា ពួក​គេ​ទាំង​​២​នាក់បាន​ចូល​ក្លិប​មួយ​កន្លែង​​ នៅ​ក្នុងភូមិ​កើត​ហេតុ​ខាងលើ តែ​មិនដឹង​​ថា ពួក​គេស្គាល់គ្នា​ឬមិន​ស្គាល់​គ្នា​ទេ ។ ​បន្ទាប់មក ពួកគេ​ចូល​ទៅ​ផ្ទះសំណាក់​ដេក ​ដោយបុរ​សដេកបន្ទប់លេខ៧ រីឯនារីដេកបន្ទប់​លេខ​​១៦ ។

ភាគី​បុរស​ត្រូវ​ដឹង​​ទៀត​ថា បាន​ផឹកស្រា​បៀរ​អស់​៦​កំប៉ុង (ABC) នៅ​ក្នុង​ក្លិប​​ស្រវឹង​ទៅ​ហើយ ។ ស្រាប់តែ​នៅ​ម៉ោង​០៣​ទៀប​ភ្លឺ​នោះ ស្រាប់តែ​ស្ត្រី​រងគ្រោះ​​បាន​រត់​ចេញពី​បន្ទប់ស្រែកដោយ​ប្តឹង​ម្ចាស់ផ្ទះ​សំណាក់​​ថា បុរស​នោះចូលទៅ​​​​ចាប់​រំលោភនាង​​ក្នុង​បន្ទប់ ​។

នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ដដែលនេះ សមត្ថកិច្ច​​ក៏​បាន​នាំ​បុរស​ខាងលើ ​ទៅ​​សាកសួរ​នៅ​​ប៉ុស្តិ៍ ដោយ​ត្រូវ​ស្ត្រី​រង​គ្រោះ​​បាន​​ទាម​ទារ​សំណង​​២​ពាន់​ដុល្លារ ដើម្បីបញ្ចប់រឿង តែ​ខាង​ភាគី​ខាង​ប្រុស នៅ​​មិន​ទាន់​មាន​ចម្លើយ​នោះ​​ទេ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីស្រដៀងគ្នានេះដែរ  ជា​បន្តបន្ទាប់​គ្នា​កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៦ កន្លងទៅ នៅ​ចំណុច​ផ្លូវលំ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ប៉ុន្តែ​ជនសង្ស័យ​ថា​ពួក​គេ​ស្រលាញ់​គ្នា និង​ព្រមព្រៀង​ដេក​ជាមួយ​គ្នា​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ឡើយ ។

សមត្ថកិច្ច​ឲ្យដឹងថា យុវជន​​ឈ្មោះ សា​រ៉ុ​ន តា​រ៉ា អាយុ​២៣​ឆ្នាំ មុខរបរ​ជួយ​លក់​គ្រឿង​ក្លែងនៅ​មុខ​រោងចក្រ ស្នាក់​នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ​មានស្រុក​កំណើត​នៅ​ភូមិ​សំរោង ឃុំ​តា​ឃ្លាំង ស្រុក​ល្វាឯម ខេត្តកណ្តាល ត្រូវ​ចាប់ខ្លួនកាល​ពី​វេលាម៉ោង​១០ និង​៣០នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែ​មិថុនា ឆ្នាំ​២០១៦ ។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ ឡ​.​គ​.​ឡ អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ឃុំ​ឈើទាល ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។

តាម​នារី​រង​គ្រោះ​បានអោយ​ដឹង​ថា នាង​ទើបតែ​ទៅ​ធ្វើការ​ជួយ​លក់​គ្រឿងក្លែម​នេះ​បាន​ប្រមាណ​១​ខែ​ប៉ុណ្ណោះ ស្រាប់តែ​នៅ​វេលា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​ទី​៨ ខែមិថុនា ពេល​នាង​ចប់​ការងារ​លក់​គ្រឿងក្លែម​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ដេក​ផ្ទះ​ថៅកែ​ដូច​សព​មួយ​ដង ក្រោយមក​ស្រាប់តែ​ឈ្មោះ សា​រ៉ុ​ន តា​រ៉ា ដែល​ជា​ក្មួយ​ថៅកែ​បាន​ចូល​ទៅ​កន្លែង​របស់​នាង​ដេក និង​បាន​គំរាម​កុំ​ឲ្យ​ស្រែក បើ​ស្រែក​នឹង​សម្លាប់​ចោល ហើយ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​ម្តង លុះដល់​ម៉ោង​ប្រមាណ​១​យប់​ជន​នោះ​ក៏​បាន​ចាប់បង្ខំ​នាង​រំលោភ​រហូត​បាន​សម្រេច​ម្តងទៀត ។

នាង​បញ្ជាក់​ថា នៅ​យប់​នោះ​នាង​មិន​អាច​ស្រែក​បាន​ទេ ព្រោះ​ផ្ទះ​នោះ​ត្រូវ​បាន​គេ​ចាក់សោរ​បិទ​ជិត មាន​តែ​ដេក​យំ​រង់ចាំ​ភ្លឺ​ប៉ុណ្ណោះ ។ លុះ​នៅ​ព្រឹក​ឡើង​នាង​ក៏​រត់​ចេញ​ទៅ​ប្រាប់​បងជីដូនមួយ ហើយ​នាំ​គ្នា​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច យុវជន​សង្ស័យ​បាន​ឲ្យ​ដឹង​ថា ខ្លួន​មិន​បាន​ចាប់រំលោភ​នោះ​ទេ គឺ​ពួក​គេ​បាន​ស្រលាញ់ និង​ព្រមព្រៀង​ដេក​ជាមួយ​គ្នា​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ឡើយ ។ទោះជា​យ៉ាងណា​ក៏​ដោយ ក្រុម​គ្រួសារ​នារី​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ និង​ទាមទារ​សំណង​ព្រហ្មចារី​យ៍​ចំនួន​១​ម៉ឺន​ដុល្លារ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឆ្ងល់? ដេកបន្ទប់ផ្សេងគ្នា តែរំលោភបានសម្រេច

ឆ្ងល់? ដេកបន្ទប់ផ្សេងគ្នា តែរំលោភបានសម្រេច

ឆ្ងល់? ដេកបន្ទប់ផ្សេងគ្នា តែរំលោភបានសម្រេច