ឯកអគ្គរដ្ឋទូតបារំាង​អញ្ជើញ​ទៅគោរពវិញ្ញាណក្ខន្ឋលោក កែម ឡី

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា ​នៅវេលាម៉ោងជាង៩ព្រឹកថ្ងៃទី១៣ ​កក្កដា ២០១៦នេះ ឯកអគ្គរដ្ឋទូតបារំាង​បានដឹកនំាមន្រ្តីស្ថានទូត​របស់ខ្លួនអញ្ជើញទៅគោរពវិញ្ញាណក្ខន្ឋលោក ​បណ្ឌិត កែម ឡី ។

សេចក្តីរាយការណ៍បានបន្តថា​ នៅព្រឹកថ្ងៃពុធនេះប្រជាពលរដ្ឋ ​សង្គមស៊ីវិលជាច្រើននៅតែបន្ត​ទៅចូលរួមបុណ្យ និងគោរព​វិញ្ញាណក្ខន្ឋសពលោកបណ្ឌិត ​កែម ឡី ​ដែលដាក់តម្កល់ក្នុងមឈូសកញ្ចក់ ៕