Big Bang ជាប់​ឈ្មោះ​ជា​ក្រុម​ចម្រៀង​រកប្រាក់​ចំណូល​ច្រើនជាងគេ​បំផុត​លើ​សាកលលោក​ប្រចាំឆ្នាំ ២០១៦

6 Videos


ថ្មីៗនេះក្រុមចម្រៀងដ៏ល្បីល្បាញនៅកូរ៉េខាងត្បូង Big Bang ត្រូវបានជាប់ឈ្មោះជាក្រុមចម្រៀងដែលរកប្រាក់ចំណូលបានច្រើនជាងគេបំផុតលើសាកលលោក ។

P9

Big Bang ជាប់​ឈ្មោះ​ជា​ក្រុម​ចម្រៀង​រកប្រាក់​ចំណូល​ច្រើនជាងគេ​បំផុត​លើ​សាកលលោក​ប្រចាំឆ្នាំ ២០១៦

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅលើតារាងតារាល្បីៗដែលរកប្រាក់ចំណូលច្រើនជាងគេបំផុតលើសាកលលោកប្រចាំឆ្នាំ ២០១៦ «World’s Highest Paid Celebrities 2016’» របស់ទស្សនាវដ្ដី «Forbes» ដែលចុះផ្សាយកាលពីពេលថ្មីៗនេះគឺក្រុមចម្រៀង Big Bang បានជាប់ចំណាត់ថ្នាក់លេខ ៥៤ ជាមួយប្រាក់ចំណូលប្រចាំឆ្នាំ ៤៤ លានដុល្លារ ដែលចំណូលនេះមិនទាន់មានក្រុមចម្រៀង ក៏ដូចជាតារាណាម្នាក់នៅកូរ៉េខាងត្បូងរកបានឡើយ ។

Big Bang ជាប់​ឈ្មោះ​ជា​ក្រុម​ចម្រៀង​រកប្រាក់​ចំណូល​ច្រើនជាងគេ​បំផុត​លើ​សាកលលោក​ប្រចាំឆ្នាំ ២០១៦

គួរបញ្ជាក់ដែរថា ក្រុមចម្រៀង Big Bang គឺជាក្រុមចម្រៀងទី ១ ក្នុងប្រវត្តិសាស្ត្រចម្រៀងកូរ៉េខាងត្បូងដែលមានឈ្មោះឈរលើតារាង «World’s Highest Paid Celebrities 2016’» របស់ទស្សនាវដ្ដី «Forbes» ៕ (ប្រភព៖ អលខេប៉ប) កុសល