ឆក់​ទូរស័ព្ទ​បាន​ហើយ ​តែ​បើក​គេច​មិន​រួច ​ព្រោះ​ជនរងគ្រោះ​ដេញ​តាម​ពីក្រោយ

ឆក់​ទូរស័ព្ទ​បាន​ហើយ ​តែ​បើក​គេច​មិន​រួច ​ព្រោះ​ជនរងគ្រោះ​ដេញ​តាម​ពីក្រោយ

ភ្នំពេញ​ ៖​ ​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​គ្នា​២​នាក់ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​បាន​ រួច​ព្រួត​គ្នា​វាយ​បណ្ដាល​ឲ្យ​របួស​ទ្រម​ខ្លួន​ ក្រោយពេល​ពួកគេ​​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​អាយ​ហ្វូ​ន​៥ ពី​ឪពុក​កូន​ពីរ​នាក់​បានសម្រេច តែ​គេច​មិន​រួច​ត្រូវ​ម្ចាស់​ស្រែក​ និង​ដេញ​តាម កាលពី​វេលា​ម៉ោង​២២​និង​១០​នាទី​យប់​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​វត្ត​បទុម តាម​បណ្ដោយ​វិថី​ស៊ូ​ស្រ៊ុន ស្ថិត​ក្នុង​ភូមិ​៣ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ។

សមត្ថកិច្ច​បាន​ឲ្យដឹង​ថា ជនសង្ស័យ​ ដែល​ឃាត់ខ្លួន​នោះ​ មាន​ឈ្មោះ កេ​ត វ៉ា​រ៉ូ អាយុ​២៤​ឆ្នាំ មាន​មុខរបរ​ជា​ព្រូ​ឡាន ស្នាក់នៅ​កា​រ៉ា​ស់​ឡាន​មួយ​កន្លែង ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​បានឲ្យដឹងថា នៅមុន​ពេល​កើតហេតុ រូប​គាត់​ និង​កូនប្រុស​ម្នាក់​បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 2H-4356 ឌុប​គ្នា​ចេញពី​កោះ​ពេជ្រ ពេល​មក​ដល់​ចំណុច​ជិត​សួន​នាគ​បាញ់​ទឹក ខណៈ​កូន​របស់​គាត់​កំពុង​ចុច​ទូរស័ព្ទ​​លើ​ម៉ូតូ​ ស្រាប់​តែ​មាន​ជនសង្ស័យ​២​នាក់ ​ជិះ​ម៉ូតូ​​​ SIRIUS ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ក្លែងក្លាយ ​​ឌុប​គ្នា​មកពី​ក្រោយ​ក៏​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​អាយ​ហ្វូ​ន​៥ ពី​កូន​របស់​គាត់​បានសម្រេច។ ពេលនោះ​គាត់​ក៏​បើក​ម៉ូតូ​ដេញ​និង​ស្រែក​ឆោឡោ​ពីក្រោយ​ជនសង្ស័យ​រហូតដល់​មុខ​វត្ត​បទុម ក៏​ត្រូវ​បាន​ប្រជា​ការពារ​ឃាត់ខ្លួន​បាន​ម្នាក់​​ហើយ​ប្រជាពលរដ្ឋ​ក៏​នាំគ្នា​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រម​ខ្លួន។ ចំណែក​ម្នាក់ទៀត​រត់គេច​ខ្លួន​បាត់។

បន្ទាប់ពី​កើតហេតុ​ សមត្ថកិច្ច​បាន​ទៅដល់​កន្លែង​កើតហេតុ​នាំ​ជនសង្ស័យ​ និង​ម៉ូតូ​ជិះ​​ធ្វើ​សកម្មភាព រួម​នឹង​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចតុមុខ ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕