នគរបាល​នៅ​ស្ងៀម​ស្ងាត់​​​ចំពោះ​​​​ការ​ស៊ើប​អង្កេត​ករណី​ធ្វើឃាត​លោក​ កែម​ ឡី

ក្រុមមន្ត្រីបាននិយាយថា បុរសម្នាក់ដែលគេសង្ស័យថា ជាអ្នកសម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយដ៏ឆ្នើមមួយរូបកាលពីថ្ងៃអាទិត្យនោះ ធ្លាប់បួសជាសង្ឃនៅវត្តមួយក្នុងខេត្តសៀមរាបរហូតដល់ឆ្នាំមុន ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វះស្វែងបង្វែរការសង្ស័យរបស់សាធារណជនដែលថា ការសម្លាប់នេះជាហេតុផលនយោបាយ។ លោក កែម ឡី អាយុ៤៦ឆ្នាំ ជាអ្នកធ្វើអត្ថាធិប្បាយដ៏ល្បីឈ្មោះមួយរូប និងជាអ្នករិះគន់រដ្ឋាភិបាលជារឿយៗនោះ ត្រូវបានបាញ់សម្លាប់ខណៈលោកកំពុងពិសាកាហ្វេនៅស្តាម៉ាតមួយកន្លែងកណ្ដាលរាជធានីភ្នំពេញ បន្ទាប់ពីម៉ោង៨និង៣០នាទីព្រឹកបន្តិច។ នគរបាលបានចាប់ខ្លួនខ្មាន់កាំភ្លើងជាប់សង្ស័យម្នាក់ប្រហែល៣០នាទីក្រោយមក នៅជិតផ្សារទំនើបអុីអន ហើយបានលើកឡើងថា បុរសរូបនេះត្រូវបានកំណត់អត្តសញ្ញាណថា ឈ្មោះ ជួប សម្លាប់។ ពួកគេបានលើកឡើងថា កាលពីពេលថ្មីៗបំផុតនេះ ជននេះបានធ្វើការជាកសិករម្នាក់នៅក្នុងប្រទេសថៃ។ នគរបាលរាជធានីភ្នំពេញបានបដិសេធមិននិយាយអំពីករណីនេះទេកាលពីម្សិលមិញ ហើយបានបង្វែរសំណួរទៅលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីដែលគេមិនអាចទាក់ទងបាន។ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍ថា ជននេះត្រូវបាននាំទៅសាកសួរហើយ ប៉ុន្តែលោកបានបដិសេធមិននិយាយលម្អិតទេ។ ប៉ុន្តែ អាជ្ញាធរខេត្តសៀមរាបលើកឡើងថា ពួកគេបានស្គាល់បុរសដែលត្រូវបានចាប់ខ្លួននេះថា ជាអតីតអ្នកភូមិនៅតំបន់នេះ។ លោក ធឿន ទ្រី នាយប៉ុស្តិ៍ឃុំនគរភាស ស្រុកអង្គរជុំ បានមានប្រសាសន៍ថា “យើងបានឃើញរូបថតជននេះបង្ហោះក្នុងទំព័រហ្វេសប៊ុក។ តាមរយៈសំបុត្រកំណើត ជននេះ ឈ្មោះ អឿត អាង អាយុ៤៣ឆ្នាំ”។ លោក ម៉ាន់ សុផាត […]

The post នគរបាល​នៅ​ស្ងៀម​ស្ងាត់​​​ចំពោះ​​​​ការ​ស៊ើប​អង្កេត​ករណី​ធ្វើឃាត​លោក​ កែម​ ឡី appeared first on The Cambodia Daily.