Facebook ត្រូវបានគេ​ប្ដឹងទាមទារសំណង​ ១ពាន់លានដុល្លារអាមេរិក

Facebook ត្រូវបានគេប្ដឹងទាមទារសំណង ១ពាន់លានដុល្លារអាមេរិក ហើយអ្នកប្ដឹងមិនមានអ្នកណាក្រៅពីជនរងគ្រោះក្នុងការវាយប្រហារនៅ Israel, West Bank និង Jerusalem។

បណ្ដាមេធាវី បានដាក់ពាក្យប្ដឹងក្រុមហ៊ុន Facebook ទាមទារសំណង ១ពាន់លានដុល្លារអាមេរិក ដោយចោទថា ក្រុមហ៊ុន Facebook បានអនុញ្ញាតឱ្យបណ្ដាឧទ្ទាម Hamas របស់ Palestine ប្រើប្រាស់បណ្ដាញសង្គមរបស់ខ្លួន ជាមធ្យោបាយក្នុងការវាយប្រហារ សម្លាប់ជនជាតិអាមេរិក ៤នាក់ និងម្នាក់រងរបួសនៅ Israel, West Bank និង Jerusalem។

“Facebook មានចេតនាផ្ដល់នូវមធ្យបាយ និងកម្លាំងដល់ក្រុម Hamas ក្រោមរូបភាពបណ្ដាញសង្គម និងសេវាទាក់ទងរបស់ខ្លួន” នេះបើយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ។

ពាក្យបណ្ដឹងក៏បានសរសេរថា “ត្រឹមតែប៉ុន្មានជំហានសាមញ្ញា Hamas អាចប្រើប្រាស់ Facebook ជាឧបករណ៍ដើម្បីចូលរួមក្នុងលិទ្ធិភេរវនិយម”។

សហភាពអឺរ៉ុប និង អ៊ីស្រាអែល តាំងពីដើមរៀងមក បានចាត់ទុកក្រុម Hamas ជាក្រុមភេរវកម្មមួយ។ ពាក្យបណ្ដឹងឱ្យដឹងថា ក្រុមនេះបានប្រើប្រាស់ Facebook ដើម្បីចែករំលែកព័ត៌មានអំពីសកម្មភាព និងយុទ្ធសាស្ដ្រ ជាមួយនឹងសមាជិក និងអ្នកតាមដាន ព្រមទាំងការបង្ហោះសេចក្ដីប្រកាសអំពីបាតុកម្មដែលនឹងត្រូវធ្វើឡើងនាពេលខាងមុខ រួមនឹងការបិទផ្លូវនានា ជាមួយនឹងសកម្មភាពយោធារបស់ អ៊ីស្រាអែល និងការណែនាំដើម្បីធ្វើការវាយប្រហារ។

ក្នុងសេចក្ដីប្រកាសតាមរយៈអ៊ីមេលរបស់ខ្លួន Facebook ឱ្យដឹងថា ខ្លួនមិនមានមតិអ្វីទាក់ទឹននឹងពាក្យបណ្ដឹងនេះនោះទេ។ Mushir al-Masri ដែលជាមេដឹកនាំជាន់ខ្ពស់របស់ក្រុម Hamas បានឱ្យដឹងតាមរយៈទូរស័ព្ទថា “ការប្ដឹង Facebook នេះ បង្ហាញច្បាស់ថា គោលនយោបាយរបស់អាមេរិកកំពុងតែប្រឆាំងនៃសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិ។ ហើយវាគឺជាភ័ស្ដុងតាងមួយបញ្ជាក់អំពីការខូចខាតរបស់អាមេរិក នៅពេលប្រឆាំងទៅនឹងក្រុមនេះ ហើយនេះគឺជាលទ្ធផលរបស់វា”។

ពាក្យបណ្ដឹងត្រូវបានគេបញ្ចូនទៅកាន់តុលាការនៅក្រុង New York កាលពីថ្ងៃទី ១០កក្កដាកន្លងទៅ។ ក្រុមអ្នកដើមបណ្ដឹងរួមមាន គ្រួសាររបស់ Yaakov Naftali Fraenkel ដែលជាជនរងគ្រោះ អាយុ ១៦ឆ្នាំ ត្រូវបានចាប់ជំរិត និងស្លាប់កាលពីខែឧសភា ឆ្នាំ ២០១៤ ក្រោយពីបានជិះដោយសារឡានមួយគ្រឿងនៅ West Bank និងគ្រួសាររបស់ក្មេងអាយុ ៣ឆ្នាំ ឈ្មោះ Chaya Braun ដែលត្រូវបានស្លាប់នៅពេលត្រូវរថយន្តរបស់ជនជាតិ Palestine បុកដោយចេតនា កាលពីឆ្នាំ ២០១៤ នៅឯចំណតរថភ្លើងនៅ Jerusalem។

ប្រភពៈ camnews


Related Posts