ស្ត្រី​ម្នាក់​វង្វេង​ក្នុងព្រៃ សំណាង​នៅមាន​ជីវិត​ដោយសារ​ផឹកទឹក​ដោះ​ខ្លួនឯង​

ស្ត្រីដែលកំពុងចិញ្ចឹមកូនដោយទឹកដោះម្នាក់ នៅក្នុងប្រទេស New Zealand បានមានសំណាងនៅរស់រានមានជីវិត អាស្រ័យដោយទទួលទានទឹកដោះខ្លួនឯង ខណៈពេលដើរវង្វេងក្នុងព្រៃ ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នាង Susan O’Brien អាយុ ២៩ ឆ្នាំ បានចូលរួមក្នុងការរត់ប្រណាំង Xterra រយៈចម្ងាយ ២០ គីឡូម៉ែត្រ នៅឯឧស្យានព្រៃ Rimulaka ជាមួយអ្នកចូលរួមចំនួន ៤២៣ នាក់ កាលពីថ្ងៃទី១០ ឧសភា កន្លងមក ។

ការប្រកួតចេញដំណើរនៅម៉ោង ៩ ព្រឹក ហើយពេលវេលាគ្រោងមកដល់ទី គឺម៉ោង ១១ និង ៣០ នាទី ថ្ងៃ ១០ ឧសភា ។ ប៉ុន្តែ ដល់ពាក់កណ្តាលថ្ងៃត្រង់ គ្រប់ៗគ្នានៅតែពុំទាន់ឃើញនាង Susan ត្រឡប់មកដល់ទីវិញ, ដែលខណៈពេលនោះ គឺក្រោមធាតុអាកាសភ្លៀងត្រជាក់ និងខ្យល់បក់ខ្លាំង ។

Susan បានគិតថា ខ្លួននឹងលំបាក អាចនៅរស់ពេលមានតែម្នាក់ឯង នៅកណ្តាលព្រៃជ្រៅ ក្រោមធាតុអាកាសភ្លៀងត្រជាក់ និងខ្យល់បកខ្លាំង ។ ពេញ១យប់ នាងដឹងតែពីបួងសួង និងគិតដល់សាច់ញាតិក្នុងគ្រួសារ ។

ឧទ្ធម្ភាគចក្រមួយ ត្រូវបានបំពាក់ឧបករណ៍ស្ទង់រកសីតុណ្ហភាពរាងកាយ បានរកឃើញនាងនៅក្នុងកណ្តាលព្រៃជ្រៅ នៅព្រឹកថ្ងៃទី ១១ ឧសភា ក្រោយពីនាងនៅពេញ១យប់តែម្នាក់ឯង ក្នុងក្តីអស់សង្ឃឹមដោយមានតែបួងសួង និងគិតដល់ក្រុមគ្រួសារ ។

នាង Susan និយាយប្រាប់អ្នកកាសែតថាៈ “ដោយសារកំពុងឲ្យកូនបៅ, ហេតុនេះ ខ្ញុំបានផឹកទឹកដោះរបស់ខ្លួនឯង ដើម្បីជួយខ្ញុំមានបន្ថែមឋាមពល អាចបន្តជីវិតតទៅទៀត” ។

ក្រោយប្រតិបត្តិការជួយសង្គ្រោះ, នាង Susan ត្រូវបាននាំទៅជួបជុំជាមួយឪពុកម្តាយ, ស្វាមី, កូនប្រុសអាយុ ២ ឆ្នាំ និងកូនស្រីអាយុ ៨ ខែ និងបន្ទាប់មក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីត្រួតពិនិត្យសុខភាព ៕

 


Related Posts