Black Pink ​អាច​នឹង​បញ្ចេញ​ MVដល់​ទៅ​៨​បទ​​​​នៅ​​រហូត​ដល់​ចុង​ឆ្នាំ​

​ផលិតកម្ម YG បាន​ចេញ​មក​និយាយ​ថា ក្រុម​ចម្រៀង​ថ្មី Black Pink នឹង​​ចេញ​វីដេអូ​ចម្រៀង​ថ្មី​៥​បទ រហូត​ដល់​ចុង​ឆ្នាំ​នេះ។ លើស​ពី​នេះ​ទៅទៀត​តាម​​គម្រោង​ Black Pink អាច​នឹង​ចេញ​វីដេអូ​ចម្រៀង​ថ្មី​ដល់​ទៅ​៨​បទ​ឯណោះ បើ​អាច​ទៅ​រួច​។

 

Black Pink ​អាច​នឹង​បញ្ចេញ​ MVដល់​ទៅ​៨​បទ​​​​នៅ​​រហូត​ដល់​ចុង​ឆ្នាំ​

 

​​អ្នក​តំណាង​ឲ្យ​ផលិតកម្ម YG បាន​ប្រាប់​ទៅ Star News កាល​ពី​ថ្ងៃ​អង្គារ​ថា​” ​ពេល​ឥលូវ Black Pinkកំពុង​ថត​វីដេអូ​ចម្រៀង​ ដើម្បី​ត្រៀម​បង្ហាញ​ខ្លួន​ដំបូង​​ក្នុង​ចុង​ខែ​នេះ។ ហើយ​ពួក​គេ​នឹង​​បន្ត​ចេញ​បទ​ថ្មី​រហូត​ដល់​ដាច់​ឆ្នាំ​នេះ។

អ្នក​តំណាង​រូប​នេះ​​បាន​ពន្យល់​ពី​ហេតុផល​ពីក្រោយ​យុទ្ធសាស្ត្រ​នេះ​ថា៖”ឆាក​តន្ត្រី​បច្ចុប្បន្ន​មាន​និន្នាការ​យកចិត្តទុកដាក់​​លើ​ចំណងជើង​បទ​ចម្រៀង ពេល​ដែល​អាល់ប៊ុម​បាន​បញ្ចេញ។ ពួក​យើង​​មាន​គម្រោង​បញ្ចេញ​ចម្រៀង​​ជា​​ច្រើន​នៃ​អាល់ប៊ុម​ដំបូង​របស់​ Black Pink ព្រោះ​យើង​ជឿជាក់​ថា ពួក​គេ​ទាំង​៤​មាន​សមត្ថភាព​ខ្ពស់”។​​​​​

 

Black Pink ​អាច​នឹង​បញ្ចេញ​ MVដល់​ទៅ​៨​បទ​​​​នៅ​​រហូត​ដល់​ចុង​ឆ្នាំ​

 

​​​អ្នក​តំណាង​ដដែល​បន្ត​ថា​៖”តារា​ចម្រៀងTeddy ដែល​​ជា​អ្នក​សាក​​ផលិត​អាល់ប៊ុម​ឲ្យ​ Black Pink កំពុង​យកចិត្តទុកដាក់​​​២​ឆ្នាំ​ចុងក្រោយ​ដើម្បី​បង្កើត​ចម្រៀង​ដែល​សម​នឹង​​ក្រុម​ចម្រៀង​ថ្មី​នេះ។ បច្ចុប្បន្ន ចម្រៀង​៨​បទ​បាន​និពន្ធ​ចប់​ហើយ ​​ព្រោះ​តែ Black Pink ត្រូវ​សម្ដែង​ចម្រៀង​ទាំង​អស់​ក្នុង​អាល់ប៊ុម​ដំបូង​នេះ ដូច្នេះ​ចម្រៀង​ទាំង​៨​បទ​​ក៏​ត្រូវ​​សម្ដែង​ទាំង​អស់​ដូច​គ្នា។ មក​ដល់​ពេល​នេះ Black Pink បាន​សម្ដែង​រួចរាល់​២​បទ​ហើយ ពួក​គេ​នឹង​បន្ត​ថត​ចម្រៀង​ផ្សេង​ទៀត។ ព្រោះ​តែ​មនុស្ស​​ទាំង​ក្នុង​នឹង​ក្រៅ​ប្រទេស​កូរ៉េ​​កំពុង​បង្វែរ​ក្រសែភ្នែក​ចាប់​អារម្មណ៍​​ការ​បង្ហាញ​ខ្លួន​ដំបូង​របស់ Black Pink”៕

 

Black Pink ​អាច​នឹង​បញ្ចេញ​ MVដល់​ទៅ​៨​បទ​​​​នៅ​​រហូត​ដល់​ចុង​ឆ្នាំ​

 

ចុចអាន៖តោះ! ​មើល Black Pink ក្រុម​ថ្មី​របស់ YG រៀន​រាំ​ឡូយ​ប៉ុណ្ណា​មុន​​ចេញ MV ដំបូង

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ allkpop