តារាសម្ដែងស្រីថៃ ត្រូវខ្មោចចូល ពេលធ្វើបទសំភាសន៍ ក្នុងកម្មវិធីទូរទស្សន៍ (មានវីដេអូ)

ថៃ៖ តារាសម្ដែងស្រីថៃម្នាក់ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីនាងត្រូវបាន របស់ម្យ៉ាង (ដួងព្រលឹង ឬខ្មោច) ចូលទៅក្នុងខ្លួនប្រាណនាង ក្នុងអំឡុងពេលធ្វើបទសំភាសន៍ក្នុងកម្មវិធីទូរទស្សន៍មួយ ដែលវីដេអូមួយនេះ កំពុងតែមានការចែកចាយយ៉ាងច្រើន នៅក្នុងអ៊ិនធើណេត។

នេះបើតាមវីដេអូ បានបង្ហាញឲ្យឃើញពី តារាសម្ដែងស្រី នាង Thippawan 'Pui' Chaphupuang ត្រូវបានធ្វើបទសំភាសន៍ នៅក្នុងទូរទស្សន៍ថៃមួយ ដែលនាងបានលើកឡើងថា នាងជាញឹកញាប់ត្រូវបាន ខ្មោចចូលខ្លួន ដែលខ្មោចនេះមានឈ្មោះថា 'Pop'។ ក្រោយមកបន្ដិច នាងក៏ចាប់ផ្ដើមរង្គើលខ្លួន និងបញ្ចេញសម្លេង នៅលើសាឡុងដែលនាងអង្គុយ បន្ទាប់ពីនាងនិយាយថា 'Pop' បានចូលខ្លួននាងហើយ។ នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា ពិធីករបានសួរទៅកាន់តារាស្រីនេះថា ហេតុអ្វីក៏ដួងព្រលឹងនេះមិនព្រម ចាកចេញពីនាង។ នាពេលនោះ នាងឆ្លើយថា មានមនុស្សម្នាក់បញ្ជូនខ្ញុំមកទីនេះ ។ ក្រោយមកនាងទាមទារឈាមជ្រូក និងនិយាយថា ដួងព្រលឹងនេះចង់ស៊ីនាង ដោយសារតែនាងស្អាត។

យ៉ាងណាមិញ នាងកាន់តែរង្គើល និងភ័យកាន់តែខ្លាំង នៅពេលដែលពិធីករព្យាយាមយក ខ្សែក ស័ក្ដិសិទិ្ធម្យ៉ាងទៅដាក់ក្បែរនាង។

គួរបញ្ជាក់ថា 'Pop' គឺជាដួងព្រលឹង ឬវិញ្ញាណបែបប្រពៃណីថៃ ដែលត្រូវបានឲ្យដឹងថា 'Pop ចូលចិត្ដរស់នៅក្នុងខ្លួនប្រាណនារីវ័យក្មេង និងព្យាយាមចង់ស៊ីពួកនាង៕

ទស្សនាវីដេអូខាងក្រោម ដែលបង្ហាញពីតារាសម្ដែងស្រីនេះ ត្រូវបានខ្មោចចូល៖

ប្រភព ៖
ឌេលីម៉ែល

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា កាលពីពាក់កណ្ដាលខែមិថុនា មុននេះ ក៏មានករណីខ្មោចចូល នារីម្នាក់នៅក្នុងរថយន្ដក្រុងផងដែរ។ នៅក្នុងនោះ​បានឲ្យដឹងថា ស្រ្តីដែលខ្មោចចូល មិនត្រូវបានគេស្គាល់ អត្តសញ្ញាណរូបនោះ ត្រូវគេថតបាន ដោយកាម៉េរាទូរស័ព្ទដៃ ខណៈកំពុងតែធ្វើដំណើរ នៅលើឡានក្រុងសាធារណៈ ក្នុងទីក្រុង San Luis ប្រទេសអាហ្សង់ទីន។ បើតាមវីដេអូឃ្លីប ដែលគេថតបាននោះ បង្ហាញឲ្យឃើញ ស្រ្តីខាងលើ អង្គុយគ្រវីក្បាល ទៅវិញទៅមកឥតឈប់ និងប្រើសម្លេងស្រែក គួរឲ្យខ្លាច ស្តាប់មិនយល់ ហាក់បីដូចជា សម្លេងខ្មោច។

ទោះជាយ៉ាងណា នៅពេលកើតហេតុ មានអ្នកដំណើរប្រុសម្នាក់ ចូលទៅមើលស្រ្តីខាងលើ ដើម្បីចង់ដឹងថា នាងកើតអីឬក៏អត់ ប៉ុន្តែនាងហាក់បីដូចជា មិនបានឃើញគាត់ឡើយ ហើយនៅតែបន្តស្រែកថ្នូរដដែល។

សាក្សីជាច្រើននាក់ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា អ្នកបើកបរឡានក្រុង បានបង្ខំចិត្តឈប់ឡាន បន្ទាប់ពីមានអ្នកដំណើរ ភិតភ័យខ្លាំងពេក រហូតដល់អង្វរ ឲ្យបញ្ឈប់ឡាន តែម្តង។

គួរបញ្ជាប់ផងដែរថា ស្រ្តីដែលត្រូវខ្មោចចូល រូបនោះ បានអង្គុយនៅលើឡាន តែម្នាក់ឯង រហូតដល់ប៉ូលិសមកដល់ និងនាំនាងទៅកាន់ប៉ុស្តិប៉ូលិស ប៉ុន្តែគេមិនបានដឹងថា មានរឿងអ្វីកើតឡើងចំពោះនាង បន្តទៀតនោះទេ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload