កម្ពុជា​ធ្វើ​ម្ចាស់​​ផ្ទះ​​ប្រកួត​វាយ​​កូន​ឃ្លី​លើ​តុ​អាស៊ាន​​អត់​បាន​មេដាយ​​​សោះ​

ការ​ប្រកួត​វាយ​កូន​ឃ្លី​លើ​តុ​ជ្រើសរើស​ជើង​ឯក​យុវជន​អាស៊ី​អាគ្នេយ៍​ឆ្នាំ​២០១៦​​​បាន​បញ្ចប់​កាល​ពី​ម្សិល​មិញ​ដោយ​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី​ទទួល​បាន​មេដាយ​ច្រើន​ជាង​គេ​ ខណៈ​ម្ចាស់​ផ្ទះ​កម្ពុជា​ពុំ​ទទួល​បាន​មេដាយ​អ្វី​មួយ​ឡើយ។

 

កម្ពុជា​ធ្វើ​ម្ចាស់​​ផ្ទះ​​ប្រកួត​វាយ​​កូន​ឃ្លី​លើ​តុ​អាស៊ាន​​អត់​បាន​មេដាយ​​​សោះ​

 

ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​កូន​ឃ្លី​លើ​តុ​​ដែល​មាន​ប្រទេស​ចូល​រួម​ចំនួន​៧​គឺ​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី​ទទួល​បាន​មេដាយ​​សរុប​ចំនួន​​២១​គ្រឿង​ក្នុង​នោះ​មាស​១០ ​ប្រាក់​៥​ និង​សំរឹទ្ធ​៦។ ចំណែក​ក្រុម​ជម្រើស​ជាតិ​ថៃ​ស្ថិត​នៅ​លេខ​រៀង​ទី​២​ដោយ​ឈ្នះ​បាន​មេដាយ​ចំនួន​១២​គ្រឿង​ក្នុង​នោះ​​មាស​២ ​ប្រាក់​១​ និង​សំរឹទ្ធ​៩​ ខណៈ​ចំណាត់​ថ្នាក់​លេខ​៣​បាន​ទៅ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ដោយ​​ទទួល​បាន​មេដាយ​ចំនួន​​៨​គ្រឿង​ក្នុង​នោះ​មាស​១ ​ប្រាក់​៣​ និង​សំរឹទ្ធ​៤។

 

ចំពោះ​ក្រុម​ជម្រើស​ជាតិ​វៀតណាម​ស្ថិត​នៅ​លេខ​រៀង​ទី​៤​ដោយ​ការ​ឈ្នះ​បាន​មេដាយ​ចំនួន​​​៧​គ្រឿង​គឺ​ប្រាក់​៤​ និង​សំរឹទ្ធ​៣​ ខណៈ​ប្រទេស​ហ្វីលីពូន​ស្ថិត​នៅ​លេខ​៥​​ដោយ​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​​៤​គ្រឿង។

 

ចំណែក​ម្ចាស់​ផ្ទះ​កម្ពុជា​ និង​​ឡាវ​​មិន​ទទួល​ពុំ​ទទួល​បាន​មេដាយ​អ្វី​ឡើយ​​សម្រាប់​ការ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​​វាយ​កូន​ឃ្លី​លើ​តុ​​ South East Asian Table Tennis Championships 2016​ ​ដែល​បាន​​ប្រព្រឹត្ត​ឡើង​​៤​ថ្ងៃ​​ និង​មាន​៧​ប្រទេស​​គឺ​កម្ពុជា​​ សិង្ហបុរី​ ថៃ​ ម៉ាឡេស៊ី​ វៀតណាម​ ហ្វីលីពីន​ និង​ឡាវ៕

 

កម្ពុជា​ធ្វើ​ម្ចាស់​​ផ្ទះ​​ប្រកួត​វាយ​​កូន​ឃ្លី​លើ​តុ​អាស៊ាន​​អត់​បាន​មេដាយ​​​សោះ​

 

កម្ពុជា​ធ្វើ​ម្ចាស់​​ផ្ទះ​​ប្រកួត​វាយ​​កូន​ឃ្លី​លើ​តុ​អាស៊ាន​​អត់​បាន​មេដាយ​​​សោះ​

 

 

អត្ថបទ៖ នួន ស៊ីណា​