ក្រោយ​បញ្ហា​នាំ​ចេញ​អង្ករ​​បន្ត​​ធ្លាក់​ចុះ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ស្នើ​៣​ចំណុច​ទៅ​ក្រសួង​ពាណិជ្ជកម្ម

ដោយសារកន្លងមកបញ្ហានាំចេញអង្ករបន្តធ្លាក់ចុះ រហូតរោងម៉ាស៊ីនកិនស្រូវពី ១០- ២០ % បានក្ស័យធន សហព័ន្ធស្រូវអង្ករកម្ពុជាបានបើកកិច្ចប្រជុំដើម្បីឲ្យមានត្រួតពិនិត្យច្បាស់លាស់សម្រាប់ដោះស្រាយបញ្ហាស្រូវអង្ករនេះ។

ក្រោយ​បញ្ហា​នាំ​ចេញ​អង្ករ​​បន្ត​​ធ្លាក់​ចុះ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ស្នើ​៣​ចំណុច​ទៅ​ក្រសួង​ពាណិជ្ជកម្ម

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធីវុធ បានស្នើចំណុចសំខាន់ៗមួយចំនួនទៅកាន់ក្រសួងពាណិជ្ជកម្មដូចជា៖

• ស្នើឲ្យក្រុមហ៊ុនត្រួតពិនិត្យគុណភាព ដែលជាសមាជិករបស់សហព័ន្ធចូលរួមត្រួតពិនិត្យគុណភាពអង្ករមុនអនុញ្ញាតនាំចេញទៅកាន់បរទេស។
• ស្នើឲ្យក្រសួងពាណិជ្ជកម្មពន្លឿនការចុះបញ្ជីម៉ាកសម្គាល់និងលក្ខណៈសំគាល់អង្ករខ្មែរ ។ ឧ៖ «អង្គរម្លិះ Angkor Malis» ដែលគណៈកម្មាធិការរបស់សហព័ន្ធបានសហការជាមួយក្រសួងពាក់ព័ន្ធនិងដៃគូរអភិវឌ្ឍន៍បានសម្រេចនិងស្នើចុះបញ្ជីរួចហើយ ដើម្បីងាយស្រួលឲ្យក្រុមការងារធ្វើយុទ្ធនាការទីផ្សារនៅបរទេស
• ស្នើឲ្យក្រសួងពាណិជ្ជកម្មពង្រីករយៈពេលនៃអាណត្តិរបស់សហព័ន្ធស្រូវអង្ករកម្ពុជាឲ្យបានវែង តាមការស្នើសុំរបស់ក្រុមប្រឹក្សាភិបាលសហព័ន្ធ ក្នុងរយៈពេល ៣ទៅ៤ឆ្នាំក្នុងមួយអាណត្តិ។

យ៉ាងណា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ សូ ស្រីម៉ិច បានសន្យាយកសំណើទាំងអស់របស់សហព័ន្ធស្រូវអង្ករកម្ពុជាទៅជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មពិនិត្យនិងសម្រេច។គួរបញ្ជាក់ថា ការនាំចេញអង្កររបស់កម្ពុជាបានបន្តធ្លាក់ចុះ ៤ ខែជាប់ៗគ្នាក្នុងរយៈពេល ៦ ខែនេះខណៈវិស័យនេះប្រឈមនឹងបញ្ហាជាច្រើនរហូតដល់មានការក្ស័យធនមួយចំនួន។ មកដល់ពេលនេះមានរោងម៉ាស៊ីនកិនស្រូវចន្លោះពី ១០ ទៅ ២០ ភាគរយបានក្ស័យធនហើយមួយចំនួនបាននិងកំពុងជម្នះបញ្ហា។

យ៉ាងណាលោក សុខ ពុទ្ធីវុធ ដែលត្រូវបានជ្រើសរើសជាថ្មីជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា CRF បានប្ដេជ្ញានឹងជម្នះបញ្ហាដែលមាននៅក្នុងឧស្សាហកម្មនេះ៕

ប្រភព៖ sabay

  • ក្រោយ​បញ្ហា​នាំ​ចេញ​អង្ករ​​បន្ត​​ធ្លាក់​ចុះ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ស្នើ​៣​ចំណុច​ទៅ​ក្រសួង​ពាណិជ្ជកម្ម已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/13  Category:ជីវិតនិងសង្គម
Tags: